វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1095 / 1268
-
អនគ្ឃវត្ថុ
( ម . ព . អនគ្ឃភណ្ឌ )។
-
អនគ្ឃា គុណនាម
( ម . ព . អនគ្ឃ )។
-
អនង្គ នាម
អទិស្សមានកាយពួកមួយហៅថាកាមទេពជាអ្នកនាំបណ្ដាលឱ្យកើតសេចក្ដីត្រេកត្រអាល។
-
អនង្គក្រីឌា នាម
ល្បែងនាំឱ្យកើតសេចក្ដីត្រេកត្រអាល, ល្បែងដែលនាំឱ្យងប់ចិត្តស៊ប់ទៅរកកាម។
-
អនង្គណ គុណនាមនាម
ដែលឥតកិលេស; អ្នកដែលឥតកិលេស ( អរហន្ត ); ដែលឥតសៅហ្មង; អ្នកបរិសុទ្ធ
-
អនង្គណភាព នាម
ភាពឬភាវៈជាអ្នកឥតកិលេស, ឥតសៅហ្មង។
-
អនង្គលេខា នាម
សំបុត្រផ្ដោះផ្ដងទៅរកកាម, សំបុត្រចែចង់។
-
អនង្គវិទ្យា នាម
វិទ្យាខាងផ្លូវនំាឱ្យត្រេកត្រអាល។
-
អនង្គសម្ភាស នាម
ការនិយាយផ្ដោះផ្ដងទៅរកកាម; ការនិយាយចែចង់។
-
អនង្គសម្ភាសន៍ នាម
( ម . ព . អនង្គសម្ភាស )។
-
អនង្គសម្ភាសា នាម
សម្ដីផ្ដោះផ្ដងទៅរកកាម; សម្ដីចែចង់។
-
អនង្គសាស្ត្រ នាម
សាស្ត្រខាងផ្លូវនំាឱ្យត្រេកត្រអាល។
-
អនង្គុដ្ឋ គុណនាម
ដែលឥតកន្ទុយ។
-
អនង្គុដ្ឋសត្វ នាម
សត្វដែលឥតកន្ទុយ។
-
អនញ្ញ គុណនាម
ដែលពុំមែនដទៃ, មិនមែនផ្សេងគ្នាគឺដែលត្រូវគ្នា, តែមួយ, តែបែបមួយ, តែម្នាក់។សម្រាប់ប្រើក្នុងកាព្យតាមដោយកវីត្រូវការប្រើ, ដូចកាព្យថា
-
អនញ្ញការណ៍ នាម
ហេតុឬដំណើរតែមួយ។
-
អនញ្ញគតិ នាម
ផ្លូវតែមួយ។
-
អនញ្ញភាគ នាម
ភាគតែមួយ។
-
អនញ្ញមតិ នាម
មតិតែមួយ, គំនិតត្រូវគ្នា។
-
អនញ្ញម័តិ នាម
( ម . ព . អនញ្ញមតិ )។
-
អនញ្ញា គុណនាម
( ម . ព . អនញ្ញ )។
-
អនត្តលក្ខណ នាម
ការសម្គាល់ឃើញ, គ្រឿងកំណត់ឃើញថាបញ្ចក្ខន្ធឬអាយតនៈជាដើមជាអនត្តា។
-
អនត្តលក្ខណៈ នាម
( ម . ព . អនត្តលក្ខណ )។
-
អនត្តសញ្ញា នាម
សេចក្ដីសម្គាល់ឃើញថាបញ្ចក្ខន្ធឬអាយតនៈជាដើមជាអនត្តា។
-
អនត្តា គុណនាម
ដែលមិនមែនជារបស់ចិត្ត, ដែលមិនលុះក្នុងអំណាចចិត្ត; ដែលឥតខ្លឹមសារ។
-
អនត្តាធីន នាម
អ្នកដែលមិនមានអំណាចលើខ្លួន, ដែលពឹងផ្អែកផ្ដែកអាស្រ័យអ្នកដទៃ, អញ្ញាធីន។
-
អនត្តានុបស្សនា នាម
ប្រាជ្ញាដែលពិចារណាឃើញថាបញ្ចក្ខន្ធឬអាយតនជាដើមជាអនត្តា។
-
អនត្តានុបស្សិន នាម
( ម . ព . អនត្តានុបស្សី )។
-
អនត្តានុបស្សិនី នាម
អ្នកដែលតែងពិចារណាឃើញថាបញ្ចក្ខន្ធឬអាយតនៈជាដើមជាអនត្តា។
-
អនត្តានុបស្សី នាម
អ្នកដែលតែងពិចារណាឃើញថាបញ្ចក្ខន្ធឬអាយតនៈជាដើមជាអនត្តា។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។