អនាគម
អត្ថន័យ (2)
-
1
នាម
ការមិនមក; ដំណើរមិនទាន់មកដល់។
-
2
គុណនាម
ដែលមិនឋិតនៅក្នុងសណ្ដាប់ធ្នាប់ឬក្នុងទម្លាប់, ក្នុងទំនៀមទម្លាប់; ដែលមិនកាន់ទម្លាប់
ឧទាហរណ៍ មនុស្សអនាគម (ព.កា.) ថាអនាគមច្រើននិយមតាមទំនើងតាមចិត្តទើងលះបង់នូវទម្លាប់ល្អបែរជាកាន់ទម្លាប់ដែលនាំឱ្យក្រសឱ្យឃើញថាជាមនុស្សទ្រុស្ដប្រយោជន៍។ព្រោះទម្លាប់សឹងមានខុសសឹងមានត្រូវខ្លួនតម្រូវពារលើខុសតែងតែហោចពុំសមប៉ងឃ្វាងបំណងរែងផ្សាខ្លោចខាតប្រយោជន៍ដែលគួរបានឱ្យខូចបង់។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)