វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1078 / 1268
-
អឌ្ឍសប្ដាហ៍ នាម
( ម . ព . អឌ្ឍសត្តាហៈ )។
-
អឌ្ឍសិទ្ធិ នាម
( ច្ប .) សិទ្ធិពាក់កណ្ដាលម្នាក់ដែលជារបស់ជនពីរនាក់ហើយជាព្រំដែននៃកម្មសិទ្ធិរបស់ជនទាំងពីរនាក់នោះដែរ
-
អឌ្ឍសិទ្ធិភាព នាម
ភាពជាអឌ្ឍសិទ្ធិ។
-
អឌ្ឍស្រៈ នាម
សូរដែលស្រដៀងនឹងសូរស្រៈប៉ុន្តែមានមុខងារជាព្យញ្ជនៈ។
-
អឌ្ឍាទិទេព នាម
អវតារនៃអាទិទេព, ភាវៈពាក់កណ្ដាលអាទិទេព។
-
អណូ គុណនាម
តូច, តូចឆ្មារ; ល្អិតណាស់។
-
អណូប្រមាណ នាម
ប្រមាណប៉ុនអណូ, ប្រមាណមួយអណូ
-
អណូម៉ាលី នាម
ភាពមិនប្រក្រតី។
-
អណ្ដាក់អណ្ដល់ គុណកិរិយាគុណនាម
ដែលទម្រាំតែដល់ចេះតែលើកដាក់ៗច្រើនលើកច្រើនដង; ដែលតតាក់តតាំច្រើនដង
-
អណ្ដាត នាម
ជិវ្ហាគឺអវយវៈមួយយ៉ាងនៅក្នុងមាត់ជាអាយតនៈខាងក្នុងជាគូគ្នានឹងរសដែលជាអាយតនៈខាងក្រៅសម្រាប់គ្រលៀសគ្រលៀវ ... ( រ . ស .) ហៅព្រះជិវ្ហា )។
-
អណ្ដាតគោ នាម
ឈ្មោះតិណជាតិគោកមួយប្រភេទដើមរឹងស្លឹករង្វើលៗសណ្ឋានជាស្លឹករុក្ខជាតិគគ្រាតស្អិត ( ស្រដៀងនឹងផ្ទៃអណ្ដាតគោ )
-
អណ្ដាតឆ្កែ នាម
ឈ្មោះត្រីឥតស្រកាមួយប្រភេទរូបស្តើងសណ្ឋានស្រដៀងនឹងអណ្ដាតឆ្កែមានភ្នែកតែមួយ
-
អណ្ដាតឆ្លាម នាម
( ព . ប្រ .) សំពត់ឬអ្វីមួយដែលលៀនលយសំយុងចុះក្រោមឬស្រប៉ើក
-
អណ្ដាតត្រកួត គុណនាមនាម
( ព . ប្រ .) ដែលប្រើសម្ដីរើរុះម្ដងដូច្នេះម្ដងដូច្នោះយកជាការប្រាកដពុំបាន
-
អណ្ដាតពាំព្រីង នាម
អណ្ដាតដែលមានសម្បុរស្វាយជាំឬខ្មៅ ( ច្រើនតែសុនខ )
-
អណ្ដាតពីរ គុណនាម
( ម . ព . អណ្ដាតត្រកួត១។
-
អណ្ដាតព្រែក គុណនាម
( ម . ព . អណ្ដាតត្រកួត១។
-
អណ្ដាតសមុទ្រ នាម
ឆ្អឹងទ្រូងត្រីមឹកមានរូបសណ្ឋានស្រដៀងនឹងអណ្ដាតសម្បុរសសាច់រឹងច្រាញគគ្រាតៗប្រើការជាថ្នាំត្រជាក់ឬប្រើការដុសខាត់លោហជាតិជាដើម
-
អណ្ដាប់ គុណនាមនាម
ថ្នាក់, ជាន់, លំដាប់។
-
អណ្ដាប់អណ្ដា នាម
( ព . សា .) រណ្ដាប់រណ្ដា, រណ្ដាប់ផ្សេងៗ
-
អណ្ដាប់អណ្ដោយ នាម
( ព . សា .) លំដាប់លំដោយ
-
អណ្ដឺតអណ្ដក គុណកិរិយា
អំពីអាការយំខ្សឹកខ្សួលខ្សេតខ្សតៗប៉ផ្ដឺតប៉ផ្តក់រឿយៗ
-
អណ្ដូង នាម
រណ្ដៅធំជ្រៅដែលកើតពីជីក
-
អណ្ដូងត្បូង នាម
រណ្ដៅដែលជីករកត្បូង។
-
អណ្ដូងប្រេង នាម
អណ្ដូងដែលមានប្រេង
-
អណ្ដូងយោង នាម
អណ្ដូងជ្រៅដែលដងទឹកដោយយោង។
-
អណ្ដូងលោហជាតិ នាម
អណ្ដូងឬរណ្ដៅដែលជីកយកលោហៈ, លោហាករ។
-
អណ្ដូងលោហធាតុ នាម
( ម . ព . អណ្ដូងលោហជាតិ )។
-
អណ្ដើក នាម
អដ្ឋិចម្មសត្តពួកមួយមានស្នូកនិងពោះ ( ទ្រូង ) ក្រាស់រឹងសណ្ឋានជាក្រឡាៗមានជើងបួនខ្លីៗក្បាលនិងជើងលឹបលៀនបាន, មានឈ្មោះផ្សេងៗតាមលក្ខណៈរូបសណ្ឋានគឺអណ្ដើកក្អែក, អណ្ដើកបិទមុខឬអណ្ដើកក្បិតមុខ, អណ្ដើកព្រេច, អណ្ដើកសង្កល់។ល។
-
អណ្ដើកមាស នាម
សុខុមសត្វមួយប្រភេទសម្បុរលឿងពព្រុសមានស្លាបហើរបានចូលចិត្តស៊ីស្លឹកល្ពៅ, តាសក់ជាដើម
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។