អណ្ដាត
អត្ថន័យ (4)
-
1
នាម
ជិវ្ហាគឺអវយវៈមួយយ៉ាងនៅក្នុងមាត់ជាអាយតនៈខាងក្នុងជាគូគ្នានឹងរសដែលជាអាយតនៈខាងក្រៅសម្រាប់គ្រលៀសគ្រលៀវ ... ( រ . ស .) ហៅព្រះជិវ្ហា )។
-
2
នាម
កម្សួលភ្លើងដែលចេញពន្លឺធ្លោឡើង
ឧទាហរណ៍ អណ្ដាតភ្លើង។ល។
-
3
នាម
សាច់ឈើជាដើមមានសណ្ឋានស្រប៉ើកសម្រាប់ភ្ជិតឬគ្របបិទឱ្យជិតស្រួល
ឧទាហរណ៍ លកអណ្ដាតក្ដារញីឈ្មោល, អណ្ដាតគម្របផ្តិល, អណ្ដាតគម្របប្រអប់។
-
4
នាម
វត្ថុមានរូបសណ្ឋានជាឡតមានមាត់ស្រប៉ើកសម្រាប់ផ្លុំឱ្យលាន់ឮសូរសព្ទ
ឧទាហរណ៍ អណ្ដាតប៉ី, អណ្ដាតស្រឡៃ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)