អណ្ដើក
អត្ថន័យ (3)
-
1
នាម
អដ្ឋិចម្មសត្តពួកមួយមានស្នូកនិងពោះ ( ទ្រូង ) ក្រាស់រឹងសណ្ឋានជាក្រឡាៗមានជើងបួនខ្លីៗក្បាលនិងជើងលឹបលៀនបាន, មានឈ្មោះផ្សេងៗតាមលក្ខណៈរូបសណ្ឋានគឺអណ្ដើកក្អែក, អណ្ដើកបិទមុខឬអណ្ដើកក្បិតមុខ, អណ្ដើកព្រេច, អណ្ដើកសង្កល់។ល។
-
2
នាម
ឈ្មោះរោគមួយប្រភេទកើតក្នុងពោះបណ្ដាលអំពីគ្រុនតត្រំតត្រើយយូរឬគ្រុនចាញ់
ឧទាហរណ៍ កើតអណ្ដើក។
-
3
នាម
បន្ទះឈើដែលកាប់កាត់ពុះបកយកសាច់ក្រៅជាកំណាត់ធំៗខ្លីៗដើម្បីនឹងចាំងសាច់ខាងក្នុងឱ្យរាប
ឧទាហរណ៍ បកអណ្ដើកឈើ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)