វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1075 / 1268
-
អញ្ញត្រសព្ទ នាម
សព្ទដោយឡែកគឺពាក្យខ្លះដែលសរសេរខុសពីបែបប្រើអក្សរខុសពីសំឡេងនិយាយ ( ដើម្បីរក្សាបែបដើមឱ្យគង់នៅ ), ដូចជានេះ, នោះ, ស្តេច, សម្ដេច, ស្រេច, សម្រេច, អញ, អ្នក ( មានសំឡេងជានិះ, នុះ, ស្ដាច់, សំដាច់, ស្រាច់, សម្រាច់, អាញ់, នាក់ ); ឬសូរអានឮផ្សេងពីសំឡេងអក្សរខ្មែរដូចជាខែមីនា ( មី - នា ) ថាមី - ណា, ព័ត៌មាន ( ព័រ - តៈ - ម៉ាន ) ថាព័រ - ដ - មាន, វត្តមាន ( វ័ត - តៈ - ម៉ាន ) ថាវ័ត - តៈ - មានជាដើមនេះក៏ជាអញ្ញត្រសព្ទដែរពីព្រោះអានឮសូរតាមទម្លាប់ផ្សេងពីសូរស័ព្ទរបស់អក្សរខ្មែរ
-
អញ្ញថាភាព នាម
ភាវៈទីទៃឬផ្សេងពីគ្នា, ដំណើរផ្ទុយគ្នាឬជាទំនាស់នឹងគ្នា; វិបល្លាស; ការប្រែប្រួល
-
អញ្ញទិដ្ឋ នាម
អញ្ញមតិ, ការមានទស្សនៈខុសគ្នាឬខុសគេ។
-
អញ្ញទិដ្ឋិ នាម
( ម . ព . អញ្ញមតិ )។
-
អញ្ញទិដ្ឋិក គុណនាម
អ្នកដែលមានទស្សនៈខុសគ្នាឬខុសគេ។
-
អញ្ញទិដ្ឋិកជន នាម
ជនដែលយល់ឃើញឬមានគំនិតខុសពីគេ។
-
អញ្ញទិដ្ឋិភាព នាម
ភាពដែលយល់ឃើញឬមានគំនិតខុសពីគេ។
-
អញ្ញបដិបត្តិ គុណនាម
ដែលប្រព្រឹត្តខុសគេ។
-
អញ្ញបដិបន្ន គុណនាម
( ម . ព . អញ្ញបដិបត្តិ )។
-
អញ្ញបទ នាម
បទដទៃគឺបទដែលស្ទុះចេញពីក្នុងវិគ្គហៈទៅជាប្រធាន ( ពាក្យប្រើក្នុងវេយ្យាករណ៍សំស្ក្រឹតនិងបាលី )។
-
អញ្ញប្បដិបត្តិ នាម
( ម . ព . អញ្ញបដិបត្តិ )។
-
អញ្ញប្បដិប័ន្ន គុណនាម
( ម . ព . អញ្ញបដិបន្ន )។
-
អញ្ញមញ្ញ គុណនាមគុណកិរិយា
ទៅវិញទៅមក
-
អញ្ញមញ្ញភាព នាម
ភាពមានទំនាក់ទំនងទៅវិញទៅមកភាពមានទំនាក់ទំនងទាំងសងខាង។
-
អញ្ញមញ្ញសង្គ្រោះ នាម
ការជួយគ្នាទៅវិញទៅមកការសង្រ្គោះគ្នាទៅវិញទៅមក។
-
អញ្ញមតិ នាម
មតិទស្សនៈការយល់ឃើញដែលទីទៃពីគេ។
-
អញ្ញវាទកម្ម នាម
សម្ដីពោលគេចកែផ្សេងទីទៃពីការណ៍ពិតគឺបើគេសួរពីរឿងអ្វីមួយខ្លួនក៏បែរជាឆ្លើយឬនិយាយបន្លែបន្លប់ពីរឿងឬពីហេតុដទៃទៅវិញ
-
អញ្ញាត គុណនាម
ដែលមិនដឹង, មិនស្គាល់, មិនចេះ, មិនយល់; ល្ងង់; ដែលគេមិនស្គាល់; ពុំប្រាកដ។
-
អញ្ញាតកជន នាម
ជនដែលមិនមែនជាញាតិ; អ្នកដទៃ, អ្នកកន្តៀត។
-
អញ្ញាតកវេស នាម
ការភៀសខ្លួនមិនឱ្យគេស្គាល់
-
អញ្ញាតកវេសក នាម
អ្នកភៀសខ្លួន
-
អញ្ញាតកុលវង្ស នាម
អ្នកដែលមានវង្សត្រកូលពុំប្រាកដ។
-
អញ្ញាតកេត នាម
អ្នកដែលមានលំនៅពុំប្រាកដ; មនុស្សសាត់អណ្ដែត។
-
អញ្ញាតក្រឹត នាម
អ្នកដែលធ្វើអ្វីៗស្មានៗព្រោះពុំយល់ការ។
-
អញ្ញាតជន នាម
មនុស្សដែលគេពុំស្គាល់។
-
អញ្ញាតបណ្ណ នាម
លិខិតប្រកាសអំពីទំនិញដែលផ្ទុកក្នុងនាវា។
-
អញ្ញាតវាស នាម
( ម . ព . អញ្ញាតកេត )។
-
អញ្ញាតសីល នាម
អ្នកដែលមានសណ្ដាប់ធ្នាប់យ៉ាងណាគេពុំអាចដឹងបាន។
-
អញ្ញាធីន នាម
អ្នកដែលមិនមានអំណាចលើខ្លួន, ដែលពឹងផ្អែកផ្ដេកផ្ដួលអាស្រ័យអ្នកដទៃ។
-
អញ្ញូបត្ថម្ភិត នាម
ដូចគ្នានឹងអញ្ញោបត្ថម្ភិតដែរ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។