វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1065 / 1268
-
អង្គជា នាម
បុត្រី ( កូនស្រី )។
-
អង្គជាត នាម
លិង្គ, យោនី ( ខ្មាសបុរសឬស្ត្រី )។
-
អង្គជៈ នាម
បុត្រ ( កូនប្រុស )។
-
អង្គញ់ នាម
ឈ្មោះវល្លិមួយប្រភេទដើមធំរឹងផ្លែធំវែងៗក្នុងផ្លែមួយៗមានគ្រាប់ច្រើនគ្រាប់ធំៗរាងមូលសំប៉ែតកាលណាទុំមានសាច់រឹង, សម្រាប់យកមកលេងល្បែងមួយប្រភេទហៅថាល្បែងអង្គញ់។
-
អង្គញ់ស្វា នាម
ឈ្មោះឈើធំមួយប្រភេទ, ស្លឹកធំៗស្រួចខាងដើមនិងខាងចុងបន្តិចបណ្ដោយនិងទទឹងស្លឹក២០សង់ទីម៉ែត្រ, ផ្លែពាំគ្រាប់ជាសង្កាត់ជាប់គ្នាផ្លែមួយៗពីរគ្រាប់ក៏មានបីគ្រាប់ក៏មាន, មានគ្រាប់មូលៗទំហំ៣សង់ទីម៉ែត្រ, គ្រាប់ទុំមានទ្រង់ទ្រាយនិងសម្បុរក្រហមក្រមៅរលោងដូចគ្រាប់អង្គញ់សុទ្ធសាធគ្រាន់តែតូចជាងគ្រាប់អង្គញ់ប៉ុណ្ណោះ, ប៉ុន្តែបើទុកឱ្យយូរទៅមានស្វិតខ្លះ, អង្គញ់ស្វានេះច្រើនដុះក្នុងព្រៃភ្នំនិងព្រៃស្រោង, ដុះបែកជាគុម្ពក៏មាន, ជាឈើមានប្រយោជន៍ប្រើការរាយរងបាន, ប្រើជាឧសក៏បានការណាស់, ផ្លែទុំជ្រុះគ្រាប់នៅរនោចខែកក្ដិកនិងខ្នើតខែមិគសិរ
-
អង្គណ នាម
ទីលាន; ទីទួល; ទីលានឬទីវាលសម្រាប់លេងល្បែង, ទីលានកីឡា។
-
អង្គណៈ នាម
( ម . ព . អង្គណ )។
-
អង្គត់ នាម
ឈ្មោះវល្លិមួយប្រភេទសម្រាប់ប្រើការជាថ្នាំស្ងោរផឹករម្ងាប់ពិសពុលចំណីអាហារផ្សេងៗ
-
អង្គទ នាម
គ្រឿងប្រដាប់ដើមដៃ, កងកន់។
-
អង្គទូត នាម
អង្គការផ្នែកខាងទូត, មុខក្រសួងទូតព្រមទាំងបុគ្គលិកនៃស្ថានទូតផង។
-
អង្គធាតុ នាម
អ្វីៗដែលយើងអាចមើលឃើញផ្ទាល់នឹងភ្នែកទទេវាអាចជាវត្ថុរឹងរាវឬឧស្ម័ន
-
អង្គធាតុរឹង នាម
( រូប .) វត្ថុដែលមានមាឌជាក់លាក់ហើយមានទំហំនិងទម្រង់ច្បាស់លាស់និងមិនងាយប្រែប្រួលនៅពេលរងអំពើនៃកម្លាំង។
-
អង្គធាតុរំលាយ នាម
( គីមី .) សារធាតុមួយដែលជាទូទៅមានភាពរាវសម្រាប់រំលាយសារធាតុផ្សេងទៀត
-
អង្គធាតុសមាស នាម
អង្គធាតុសុទ្ធដែលមានម៉ូលេគុលផ្សំពីអាតូមនៃធាតុគីមីពីរឬច្រើនប្រភេទផ្សេងគ្នានៅក្នុងសមាមាត្រកំណត់មួយដូចជាទឹកសុទ្ធអំបិលស្ករអាស៊ីដជាដើម
-
អង្គធាតុសុទ្ធ នាម
អង្គធាតុដែលមានប្រភេទម៉ូលេគុលតែមួយហើយមិនអាចញែកចេញដោយវិធីវិភាគបន្ទាន់និងមានថេររូបដូចជាមានសីតុណ្ហភាពរំពុះសីតុណ្ហភាពកំណកនិងម៉ាសមាឌជាក់លាក់។
-
អង្គនភា នាម
( ភូមិ .) អង្គទាំងឡាយដែលមាននៅក្នុងលំហអវកាសដូចជាផ្កាយភពរូបធាតុអន្តរផ្កាយ ( ឧស្ម័ននិងកម្ទេចផ្សេងៗ) កាំរស្មីអវកាសជាដើម។
-
អង្គនា នាម
ស្ត្រី, នាង
-
អង្គនីតិបញ្ញត្តិ នាម
ស្ថាប័នដែលមានអំណាចតាក់តែងនិងអនុម័តច្បាប់សម្រាប់ប្រទេស។
-
អង្គនីតិប្រតិបត្តិ នាម
រាជរដ្ឋាភិបាលអង្គការឬស្ថាប័នដែលជាអ្នកអនុវត្តច្បាប់
-
អង្គបញ្ញត្តិ
បញ្ញត្តិដោយមានហេតុជាគ្រឿងកំណត់; ហេតុឬលក្ខណៈដែលលើកឡើងជាគ្រឿងកំណត់បាន។
-
អង្គបដិបក្ខ នាម
( វេជ្ជ .) អង់ទីករសារធាតុប្រូតេអ៊ីនដែលផលិតដោយសរីរាង្គដើម្បីប្រឆាំងនឹងជំងឺទៅតាមប្រភេទពិសេសរបស់វា
-
អង្គបទ
( ព . វ .) មេរៀនដែលប្រែពីភាសាខ្លួនទៅជាភាសាដទៃ។
-
អង្គបរាមាស
ការស្ទាបអង្អែលខ្លួនប្រាណ។
-
អង្គបរិច្ចាគ
ការលះបង់ខ្លួនឱ្យទានទៅស្មូម។
-
អង្គប់ កិរិយាសព្ទនាម
ទំពាចំណីអាហាររឹងឬស្វិតគប់ៗញំៗព្រោះគ្មានធ្មេញ
-
អង្គប្បច្ចង្គ
អវយវៈតូចនិងធំ, ប៉ែកឬភាគតូចធំនៃរាងកាយ។
-
អង្គប្បច្ចង្គា
( ម . ព . អង្គប្បច្ចង្គ )។
-
អង្គប្បហារ
ការប្រហាររូបកាយ ( មានវាយ, កាប់ជាដើម )។
-
អង្គប្រហារ
( ម . ព . អង្គប្បហារ )។
-
អង្គពិកល
វិកលអវយវៈ ( មានឆែបមាត់, ខ្វាក់ភ្នែកជាដើម )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។