វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1067 / 1268
-
អង្គាដី នាម
ឈ្មោះឈើស្រុកមានដើមខ្ពស់ស្រោងសំបកក្រាស់ស្លឹកតូចៗរង្វើលៗចេញពីធាងផ្កាព័ណ៌សក៏មានក្រហមក៏មាន, ផ្កានិងស្លឹកខ្ចីស្រុសប្រើជាអន្លក់ឬធ្វើជាបន្លែស្លស្រឡក់បាន, ជាឈើឆាប់លូតលាស់ខ្ពស់ងាយ។
-
អង្គានុសារី នាម
( ម . ព . អង្គមង្គានុសារី )។
-
អង្គាបុស្ប នាម
ឈ្មោះឈើមួយប្រភេទស្លឹកឆែកៗស្រួចៗរង្វើលៗចេញពីធាងផ្កាព័ណ៌សសណ្ឋានស្រដៀងនឹងផ្កាច្រនៀងមានក្លិនក្រអូបឈ្ងប់ខ្លាំង, កាលណាស្ងួតក្រៀមបើដុតឬលាយនឹងថ្នាំជក់មានក្លិនធុំដូចក្លិនអាភៀនច្រើនដុះលើដំបូក; គេច្រើនដាំក្នុងវត្តឬក្នុងភូមិប្រើជាលំអដោយម្លប់និងផ្កា។
-
អង្គាព្យព
( ម . ព . អង្គាវយវៈ )។
-
អង្គារ នាម
ធ្យូង។
-
អង្គារការ
អ្នកដុតធ្យូង។
-
អង្គារការិកា
( ម . ព . អង្គារការ )។
-
អង្គារការិនី
( ម . ព . អង្គារការ )។
-
អង្គារការី
( ម . ព . អង្គារការ )។
-
អង្គារក្រឹត
( ម . ព . អង្គារការ )។
-
អង្គារដ្ឋាន
កន្លែងដាក់ធ្យូង។
-
អង្គារថូប
ស្ដូបដែលបញ្ចុះព្រះអង្គារ
-
អង្គារទារុ
ឈើដែលប្រើការដុតធ្យូងបាន។
-
អង្គារទិន
ថ្ងៃអង្គារ ( ព . ហ .)។
-
អង្គារធានិការ
ជើងក្រាន; ជើងក្រានធ្យូង។
-
អង្គារធានី
( ម . ព . អង្គារធានិការ )។
-
អង្គារបាត្រី
ជើងក្រានដុតធ្យូង, ឡដុតធ្យូង។
-
អង្គារពាណិជ
អ្នកលក់ធ្យូង។
-
អង្គារពាណិជ្ជ
ការឬរបរលក់ធ្យូង, ជំនួញធ្យូង។
-
អង្គារពារ
( ម . ព . អង្គារទិន )។
-
អង្គារព្រឹក្ស
( ម . ព . អង្គារទារុ )។
-
អង្គារលេណ
( ម . ព . អង្គារបាត្រី )។
-
អង្គារលេណដ្ឋាន
( ម . ព . អង្គារបាត្រី )។
-
អង្គារវណិជ្ជា
( ម . ព . អង្គារពាណិជ្ជ )។
-
អង្គារវាណិជ្យ
( ម . ព . អង្គារពាណិជ្ជ )។
-
អង្គារវារៈ
( ម . ព . អង្គារទិន )។
-
អង្គារស្តូប
( ម . ព . អង្គារថូប )។
-
អង្គារស្ថាន
( ម . ព . អង្គារដ្ឋាន )។
-
អង្គារិ នាម
ជើងក្រានតូចដែលលើកចុះលើកឡើងបាន; ជើងក្រានសៀម; អាំងឡូវឬជើងក្រានអាំងឡូវ។
-
អង្គារិណី នាម
( ម . ព . អង្គារិ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។