រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

អង្គញ់ស្វា

នាម

អត្ថន័យ

  1. 1

    នាម

    ឈ្មោះ​ឈើ​ធំ​មួយ​ប្រភេទ, ស្លឹក​ធំ​ៗ​ស្រួច​ខាង​ដើម​និង​ខាង​ចុង​បន្តិច​បណ្ដោយ​និង​ទទឹង​ស្លឹក​២០​សង់ទី​ម៉ែត្រ, ផ្លែ​ពាំ​គ្រាប់​ជា​សង្កាត់​ជាប់​គ្នា​ផ្លែ​មួយ​ៗ​ពីរ​គ្រាប់​ក៏​មាន​បី​គ្រាប់​ក៏​មាន, មាន​គ្រាប់​មូល​ៗ​ទំហំ​៣​សង់ទី​ម៉ែត្រ, គ្រាប់​ទុំ​មាន​ទ្រង់ទ្រាយ​និង​សម្បុរ​ក្រហម​ក្រមៅ​រលោង​ដូច​គ្រាប់​អង្គញ់​សុទ្ធសាធ​គ្រាន់​តែ​តូច​ជាង​គ្រាប់​អង្គញ់​ប៉ុណ្ណោះ, ប៉ុន្តែ​បើ​ទុក​ឱ្យ​យូរ​ទៅ​មាន​ស្វិត​ខ្លះ, អង្គញ់​ស្វា​នេះ​ច្រើន​ដុះ​ក្នុង​ព្រៃ​ភ្នំ​និង​ព្រៃ​ស្រោង, ដុះ​បែក​ជា​គុម្ព​ក៏​មាន, ជា​ឈើ​មាន​ប្រយោជន៍​ប្រើ​ការ​រាយ​រង​បាន, ប្រើ​ជា​ឧស​ក៏​បាន​ការ​ណាស់, ផ្លែ​ទុំ​ជ្រុះ​គ្រាប់​នៅ​រនោច​ខែ​កក្ដិក​និង​ខ្នើត​ខែ​មិគសិរ

    ឧទាហរណ៍ អង្គញ់ស្វាមានដុះច្រើនណាស់នៅក្រុងព្រះសីហនុ។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម