វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1063 / 1268
-
អង្កត់ខ្មៅ នាម
ឈ្មោះឈើមួយប្រភេទសំបកខ្មៅស្លឹកជុកជិតស្រដៀងនឹងខ្ចាស់តែស្រួចៗបន្តិចជាងស្លឹកខ្ចាស់, គេច្រើនគាស់យកមកដាំក្នុងផើងថែទាំទុកជាគ្រឿងតាំង។
-
អង្កត់ត្រង់ នាម
( គណិត .) ផ្នែកនៃបន្ទាត់មួយដែលស្ថិតនៅចន្លោះចំណុចពីរនៅលើបន្ទាត់នោះ ( ក្នុងករណីខ្លះដោយរួមបញ្ចូលចំណុចទាំងពីរផង )។
-
អង្កត់ធ្នូ នាម
( គណិត .) អង្កត់មួយដែលភ្ជាប់ចំណុចពីរនៅលើខ្សែកោង។
-
អង្កត់ផ្ចិត នាម
( គណិត .) អង្កត់ធ្នូដែលកាត់ផ្ចិតនៃរង្វង់ឬស្វ៊ែមួយ។
-
អង្កន់ កិរិយាសព្ទ
អារដោយមុខកាំបិតឱ្យមុតជាស្នាមក្រឡាញជាសង្កាត់ៗ ( ច្រើនប្រើចំពោះតែត្រីស្រស់និងសាច់ស្រស់ )
-
អង្កបាលិកា នាម
ធាត្រី
-
អង្កបាលី នាម
( ម . ព . អង្កបាលិកា )។
-
អង្ករ នាម
គ្រាប់ស្រូវឬគ្រាប់ធញ្ញជាតិដែលបុកឬកិនយកអង្កាមឬយកសំបកចេញហើយ
-
អង្ករឈើព្រៃ នាម
អង្ករនិងអុសបន្លែជាដើម។
-
អង្ករដើម នាម
អង្ករដែលសម្រាំងយកសុទ្ធតែល្អឥតបាក់គ្រាប់។
-
អង្ករលីង នាម
អង្ករដែលលីងឱ្យខ្លោចប្រើជាគ្រឿងផ្សំអាហារ។
-
អង្ករសម្រិត នាម
អង្ករដែលស្រិតរួចហើយ។
-
អង្ករសម្រូប នាម
អង្ករដែលគ្រាន់តែបុកឬកិនយកអង្កាមចេញនៅមិនទាន់ស្រិត។
-
អង្កវិទ្យា នាម
វិទ្យាលេខ, វិជ្ជានព្វន្ត។
-
អង្កា នាម
លេខឬអក្សរដែលសរសេរឬចាររៀងតាមលំដាប់មិនឱ្យច្រឡំទំព័រ, លេខទំព័រឬអក្សរប្រាប់ទំព័រ
-
អង្កាញ់ កិរិយាសព្ទនាម
ឈ្មោះឈើមួយប្រភេទផ្កាលឿងខ្លឹមខ្មៅមានរសល្វីង, ផ្កានោបឬក្រពុំស្រុសហើយពូតច្របាច់យករសល្វីងចេញខ្លះប្រើជាបន្លែស្លបានរាប់អានថាជាថ្នាំរម្ងាប់រោគផង
-
អង្កាន់ នាម
គ្រាប់ស្រូវដែលបុកឬជាន់មិនទាន់របកសំបកចេញនៅសល់ខ្លះបន្តិចបន្តួចលាយជាមួយនឹងអង្ករដែលអុំយកអង្កាមនិងកន្ទក់ចេញហើយ
-
អង្កាប់អង្កើ គុណកិរិយា
ដែលរអាក់រអួលឬទទាក់ទទាមនាំឱ្យពិបាកច្រើនលើកច្រើនដង
-
អង្កាម នាម
សំបកគ្រាប់ស្រូវដែលរបកចេញ, សំបកអង្ករ
-
អង្កាល់ គុណកិរិយា
កាលណា, វេលាណា ( ពាក្យសួរឬពាក្យឆ្ងល់ )
-
អង្កាល់ដែល គុណកិរិយា
កាលដែល
-
អង្កាល់ណា គុណកិរិយា
កាលណា
-
អង្កាំ នាម
គ្រាប់មូលតូចឬល្អិតមានប្រហោងដោតខ្សែបាន, ធ្វើដោយកែវ, ដោយមាសជាដើម; សម្រាប់ប្រើជាកម្រងឬប៉ាក់វិចិត្រការផ្សេងៗឬក៏ប្រើជាគ្រឿងប្រដាប់កាយស្ត្រីក៏មាន
-
អង្កឹ នាម
សម្ដីបដិសេធក្លាយមកពីអង្គឺ " មិន, ពុំ, ឥត " ជាសម្ដីអ្នកស្រុកក្រៅឆ្ងាយនៅចុងកាត់មាត់ញកពួកខ្លះបើអ្នកដែលមិនធ្លាប់ឮក៏ពុំអាចដឹងជាថាអ្វី
-
អង្កឹក គុណកិរិយា
ត្រឹកៗញាប់ជើងមិនឈប់
-
អង្កឺល គុណកិរិយា
ដែលងក់ងើបៗខិតចូលបន្តិចៗរឿយៗ; ដែលកម្រើកខ្ពស់ទាបៗរឿយៗ
-
អង្កុក គុណកិរិយាគុណនាម
ដែលងក់ងើបៗបន្តិចៗរឿយៗ
-
អង្កុញ កិរិយាសព្ទ
បង្រួញជើងឬដៃចូល
-
អង្កុញចិត្ត កិរិយាសព្ទ
( ព . ប្រ .) បង្រួញចិត្ត, បន្ថយគំនិត។
-
អង្កុល គុណកិរិយាគុណនាម
ដែលដើរបន្ទន់កាយឱនក្ងុលជើងញាប់ៗ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។