អង្កាញ់
អត្ថន័យ (3)
-
1
នាម
ឈ្មោះឈើមួយប្រភេទផ្កាលឿងខ្លឹមខ្មៅមានរសល្វីង, ផ្កានោបឬក្រពុំស្រុសហើយពូតច្របាច់យករសល្វីងចេញខ្លះប្រើជាបន្លែស្លបានរាប់អានថាជាថ្នាំរម្ងាប់រោគផង
ឧទាហរណ៍ សម្លផ្កាអង្កាញ់។
-
2
កិរិយាសព្ទ
កាងម្រាមដៃម្ខាងឱ្យតឹងចាប់ចុងផ្ទាំងសំពត់ត្រឡប់បត់ចុះបត់ឡើងច្រើនដងធ្វើឱ្យមានជាផ្នត់
ឧទាហរណ៍ អង្កាញ់ចីពរ។
-
3
នាម
ជួរឬស្រទាប់រលកតូចៗ
ឧទាហរណ៍ អង្កាញ់រលក (ច្រើនហៅកង្កាញ់រលកជាង)។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)