វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1061 / 1268
-
អគ្ឃិយភណ្ឌ នាម
( ម . ព . អគ្ឃភណ្ឌ )។
-
អគ្ឃិយវត្ថុ នាម
( ម . ព . អគ្ឃវត្ថុ )។
-
អគ្នន្យុត្បាត នាម
ភ្លើងដែលធ្លាក់ចុះពីអាកាស; ថ្មអាចម៍ផ្កាយ, ឧក្កាបាត, កេតុធ្លាក់
-
អគ្នន្យ័ស្ត្រ នាម
កាំភ្លើង។សម្រាប់ប្រើតែក្នុងកាព្យតាមដោយពួកកវីត្រូវការប្រើ, ដូចជាកាព្យថា
-
អគ្និ នាម
ភ្លើង ( ប្រើក្លាយជាអគ្នីក៏មាន )។
-
អគ្និក្រីឌា នាម
ដូចគ្នានឹងអគ្គិកីឡា។
-
អគ្និជ្វាលា នាម
ដូចគ្នានឹងអគ្គិជ្ជាលា។
-
អគ្និទិស នាម
ទិសនៃអគ្និទេព ( ទិសអាគ្នេយ៍ )។
-
អគ្និទេព នាម
ទេវតាឈ្មោះអគ្និ ( តាមលទ្ធិព្រាហ្មណ៍ )។
-
អគ្និប្រស្ត្រ នាម
ថ្មដែកភ្លើង។
-
អគ្និមណី នាម
កែវកើតពន្លឺភ្លើង; កែវមណីជោតិរស ( សន្មតប្រើតាមសម័យនិយម, ហៅកែវអំពូលអគ្គិសនីឬកែវឆ្លុះ ( ពិល ) ថាអគ្និមណីឬអគ្គិមណីក៏គួរ )។
-
អគ្និវាណ នាម
កូនសរដែលក្ដៅឬភ្លឺព្រោងដូចជាភ្លើង; គ្រាប់កាំភ្លើងដែលបែកផ្ទុះចេញជាភ្លើង ( ហៅគ្រាប់ផ្ទុះឬគ្រាប់បែកក្នុងសម័យបច្ចុប្បន្នថាអគ្និវាណក៏គួរ )។
-
អគ្និសិខា នាម
ដូចគ្នានឹងអគ្គិសិខា។
-
អគ្និហោត្រ នាម
ការសាចទឹកដោះថ្លាបូជាភ្លើង; វត្ថុដ៏ឧត្តមសម្រាប់បូជាភ្លើង ( តាមលទ្ធិព្រាហ្មណ៍ )។
-
អគ្នី នាម
( ម . ព . អគ្និ )។
-
អគ្យសនី នាម
( ម . ព . អគ្គិសនី )។
-
អគ្យាគារ នាម
រោងភ្លើង
-
អគ្រ នាម
( ម . ព . អគ្គ )។
-
អគ្រជា នាម
( ម . ព . អគ្គជៈ )។
-
អគ្រជាយា នាម
( ម . ព . អគ្គជាយា )។
-
អគ្រជៈ នាម
( ម . ព . អគ្គជៈ )។
-
អគ្រទា នាម
( ម . ព . អគ្គទាន )។
-
អគ្របណ្ឌិត នាម
( ម . ព . អគ្គបណ្ឌិត )។
-
អគ្រភូមិ នាម
( ម . ព . អគ្គភូមិ )។
-
អគ្រភោជន នាម
( ម . ព . អគ្គភោជន )។
-
អគ្រមន្ត្រី នាម
( ម . ព . អគ្គមន្ត្រី )។
-
អគ្រមេហសី នាម
( ម . ព . អគ្គមហេសី )។
-
អគ្រយាន នាម
( ម . ព . អគ្គយាន )។
-
អគ្រយោធិន នាម
( ម . ព . អគ្គយោធី )។
-
អគ្រសព្ទ នាម
( ម . ព . អគ្គវាចា )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។