វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1029 / 1268
-
ហា៎្ន ឧទានសព្ទ
( ម . ព . ណ៎ះ!)។
-
ហិកតា នាម
ឈ្មោះរង្វាស់ផ្ទៃដីមួយប្រភេទស្មើនឹង១០០អាឬ១០០០០ម៉ែត្រការ៉េ
-
ហិកតូ នាម
បុព្វបទនៃខ្នាតដែលមានតម្លៃស្មើ១០០ឯកតាហើយមាននិមិត្តសញ្ញា ‹h›
-
ហិកតូម៉ែត្រ នាម
ចម្ងាយឬប្រវែងមួយរយម៉ែត្រ ( ហ . ម .)។
-
ហិង្គុ នាម
មហាហិង្គុ។
-
ហិង្គុល នាម
ជាតិហិង្គុល ( ច្រើនសរសេរហិង្គុលជាត )។
-
ហិង្សា នាម
ការបៀតបៀន, ការពាធា, ការធ្វើអាក្រក់រកគ្នា, ការធ្វើទុក្ខគ្នា
-
ហិច ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យហក់, ហើរ, ហោះថា។
-
ហិចហក់
ហក់ភ្លែតចុះភ្លែតឡើង។
-
ហិចហើរ
ហើរឆ្វាត់ឆ្វៀលខ្ពស់ៗទាបៗ។
-
ហិចហោះ
ហោះភ្លែតចុះភ្លែតឡើង, ហោះឆ្វៀលឆ្វាត់សន្លឹមលន្លឹម ( ព . កា .)
-
ហិញ គុណនាម
( ព . សា .) ជូរខ្លាំង, ជូរធ្វើមុខស្ញេញ
-
ហិណ្ឌិក នាម
ហោរ
-
ហិណ្ឌិកាចារ្យ
ហោរាចារ្យ។
-
ហិណ្ឌូ នាម
មនុស្សអ្នកប្រទេសឥណ្ឌា, មានច្រើនជាតិច្រើនពួក
-
ហិណ្ឌូស្តាន
ប្រទេសជាទីនៅនៃពួកហិណ្ឌូ។
-
ហិណ្ឌូស្តានី
ប្រទេស, ស្រុក, ភូមិ, លំនៅនៃពូកហិណ្ឌូ។
-
ហិណ្ឌូស្តានីយ
( ម . ព . ហិណ្ឌូស្តានី )។
-
ហិត កិរិយាសព្ទនាម
ដាក់ច្រមុះជិតស្រូបឬស្រង់យ៉ាងស្រាលឱ្យដឹងក្លិន
-
ហិតកម្ម នាម
ការងារឬអំពើនាំមកនូវប្រយោជន៍។
-
ហិតករ
អ្នកធ្វើផលប្រយោជន៍ឱ្យ, អ្នកទំនុកបម្រុងឬផ្ចុងផ្ដើម។
-
ហិតការកៈ
( ម . ព . ហិតករ )។
-
ហិតការិកា
( ម . ព . ហិតករ )។
-
ហិតការិនី
( ម . ព . ហិតករ )។
-
ហិតការី
( ម . ព . ហិតករ )។
-
ហិតក្រឹត
( ម . ព . ហិតករ )។
-
ហិតប្រណី នាម
អ្នកស៊ើបឱ្យដឹងការណ៍, អ្នកស៊ើបការណ៍។
-
ហិតប្រយោជន៍ នាម
ប្រយោជន៍ដែលត្រូវទទួលបាន។
-
ហិតពាក្យ
សម្ដីមានផលប្រយោជន៍។
-
ហិតមិត្រ
មិត្រអ្នកផ្ចុងផ្ដើមផលប្រយោជន៍ឱ្យ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។