វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1027 / 1268
-
ហាដកវិចិត្រ
ដែលវិចិត្ររចនាដោយមាស។
-
ហាដវែរ នាម
( ប . ព .) សមាសធាតុអេឡិចត្រូនិកនិងមេកានិករបស់កុំព្យូទ័រ។
-
ហាណូយ នាម
ឈ្មោះរដ្ឋធានីនៃប្រទេសវៀតណាម
-
ហាត់ កិរិយាសព្ទ
ធ្វើឱ្យជំនាញ, រៀនឱ្យស្ទាត់, ហ្វឹក
-
ហាត់ការ កិរិយាសព្ទគុណនាម
ហាត់រៀន, ហាត់ធ្វើ, ហ្វឹកហ្វឺន; ដែលចុះអនុវត្តទ្រឹស្ដីឬជំនាញអ្វីមួយ
-
ហាត់ប្រាណ កិរិយាសព្ទ
ហាត់ខ្លួនឱ្យថ្នឹក, បង្វឹកខ្លួន; ហាត់ឱ្យយឺតសរសៃក្នុងខ្លួនជាដើម។
-
ហាត់ព្យាម កិរិយាសព្ទ
ព្យាយាមហាត់, ហាត់ដោយយកចិត្តទុកដាក់
-
ហាត់ហោង គុណនាម
( ម . ព . ហ័តហោង )។
-
ហាទៅត្រង់ណាចេះតែកើតការ
( សំនួន .) និយាយទៅត្រង់ណាចេះតែកើតការទាំងអស់។
-
ហាន កិរិយាសព្ទ
ហ៊ាន។
-
ហានក្លា កិរិយាសព្ទ
ក្លាហាន, មោះមុត
-
ហានតែថា
( ព . សា .) គួរបើដែរ, គួរអ្វី, ពុំសមបើ
-
ហានភាគិនី នាម
( ម . ព . ហានភាគី )។
-
ហានភាគិយ គុណនាម
ដែលបានតែខាងវិនាស ( មិនចម្រើន )
-
ហានភាគី គុណនាមនាម
ដែលមានចំណែកខាងវិនាស; អ្នកដែលមានចំណែកទៅខាងតែវិនាស, អ្នកដែលចេះតែវិនាស
-
ហានិភ័យ នាម
ស្ថានភាពអាចប្រឈមនឹងគ្រោះថ្នាក់
-
ហាន់ កិរិយាសព្ទ
កាត់សង្កត់ផ្ទាប់ឱ្យដាច់ជាភាគតូចៗឬល្អិតៗ
-
ហាប នាម
ទម្ងន់មួយរយនាឡិឬពីរចុង (៦០គីឡូក្រាម )
-
ហាប់ គុណនាម
ណែន, ណែនរឹងច្រឺះ; ណែនក្ដន់មិនជ្រោកមិនជ្រាយ
-
ហាម កិរិយាសព្ទនាម
ប្រាម, ឃាត់
-
ហាមឃាត់ កិរិយាសព្ទគុណនាម
ដាក់បម្រាមឃាត់ជាមុនរារាំងមិនឱ្យធ្វើអ្វីមួយ
-
ហាមប្រាម កិរិយាសព្ទ
ប្រាមប្រាប់ឬប្រាប់ប្រាម; ឃាត់ដោយមានបម្រាម។
-
ហាមាត់ចង្គ្រុង
ហាមាត់ធំមើលទៅឃើញជ្រៅរលុង។
-
ហាមាត់មិនរួច
ហើបមាត់ស្ដីមិនកើតឬហើបមាត់ស្ដីថាមិនកើតព្រោះទើសទាល់។
-
ហាម៉ាត្យា នាម
( ម . ព . ទារុណវិបត្តិ )។
-
ហាយនការណ៍
ហេតុនៃសេចក្ដីវិនាស, ហេតុដែលនាំឱ្យវិនាស។
-
ហាយនធម៌
ធម៌គឺបែបបទដែលនាំឱ្យវិនាស។
-
ហាយនភាព
ភាវៈឬដំណើរនៃសេចក្ដីវិនាស។
-
ហាយនៈ នាម
ឆ្នាំ។
-
ហារ កិរិយាសព្ទនាម
ការនាំយកអ្វីៗទៅ; អ្វីៗដែលល្មមនាំយកទៅបាន។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។