វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1026 / 1268
-
ហសនវិទូ
( ម . ព . ហសនវិទ )។
-
ហសនាការ
អាការនៃហសនៈ។
-
ហសនីយ គុណនាម
ដែលគួរឱ្យសើច; ដែលគួររីករាយ
-
ហសនីយកីឡា នាម
ល្បែងដែលគួរសើច, ដែលគួររីករាយ, ដែលគួរឱ្យចង់មើល។
-
ហសនីយដ្ឋាន នាម
ទីហសនីយ។
-
ហសនោបាយ
ឧបាយនៃហសនៈ; ការសើចជាឧបាយ, ជាកិច្ចកល។
-
ហសនៈ នាម
សំណើច; សេចក្ដីរីករាយ។
-
ហសាភិប្រាយ នាម
ការនឹកចង់សើច; ការមានបំណងដើម្បីសើចលេងសប្បាយ; បំណងក្នុងការរីករាយសប្បាយ
-
ហសិកា នាម
សំណើច, សំណើចក្អាកក្អាយសប្បាយភ្លេចខ្លួន
-
ហសិត កិរិយាសព្ទ
សើច, សើចហើយ; រីករាយ។
-
ហសិតភាព
ភាវៈសើច; ការសើចសប្បាយ; ការរីករាយ។
-
ហសិតុប្បាទចិត្ត
ចិត្តដែលនាំឱ្យកើតសំណើច, ឱ្យញញឹមឬឱ្យកើតសេចក្ដីរីករាយ ( ព . អ .)។
-
ហស្ដិន នាម
ដូចគ្នានឹងហត្ថីដែរ។
-
ហស្ត នាម
ខ្មែរប្រើជា ( រ . ស .)
-
ហសៗ ឧទានសព្ទ
( ម . ព . ហស )។
-
ហហ្មុក នាម
ឈ្មោះម្ហូបមួយប្រភេទធ្វើដោយត្រីស្រស់ផ្សំគ្រឿងមានកាពិបុកនិងខ្ចិះដូងជាដើមខ្ចប់ចំហុយ
-
ហឫទ័យ នាម
( ម . ព . ហទ័យ )។
-
ហា កិរិយាសព្ទគុណនាមឧទានសព្ទ
របើកហើយច្រហឡើង; ធ្វើឱ្យរបើកហើបឡើង; បើកមាត់ច្រហឡើង
-
ហាក់ កិរិយាសព្ទ
ដូចជា, ទំនងជា; ចួនជា; លោជា
-
ហាក់ក៏នឹងថា
ដូចជានឹងថា។
-
ហាក់ជា គុណកិរិយា
ប្រហែលជា ( ច្រើនប្រើក្នុងកាព្យ )។
-
ហាក់ដូច គុណកិរិយា
ក្រែងដូច, ប្រាកដដូច
-
ហាក់ដូចជា គុណកិរិយា
( ម . ព . ហាក់ដូច )។
-
ហាក់បើថា
ដូចជាថា។
-
ហាក់ៗ គុណកិរិយា
ភ្លាមៗដោយអាការកំពុងរហាក់ឬដោយនឿយហត់, អស់កម្លាំង
-
ហាង គុណនាមនាម
ល្វីងលាយប្រហាត ( ដូចយ៉ាងរសទំពាំងឫស្សីព្រៃជាដើម )
-
ហាច់ កិរិយាសព្ទ
ត្រាច់ចរប៉ើចចុះប៉ើចឡើងមិននឹងនួន ( ច្រើនប្រើចំពោះស្ត្រី )
-
ហាច់ជា កិរិយាសព្ទ
( ព . សា .) ក្រែងតែ, ស្មានជា, ស្មានថា
-
ហាដក នាម
មាស ( សុវណ្ណ )។
-
ហាដកម័យ
ដែលធ្វើដោយមាស, ដែលយកមាសធ្វើ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។