វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1028 / 1268
-
ហារិន នាម
អ្នកដែលនាំយកអ្វីៗទៅ។
-
ហារិនី នាម
( ម . ព . ហារិន )។
-
ហារី នាម
( ម . ព . ហារិន )។
-
ហាល កិរិយាសព្ទ
ធ្វើឱ្យស្ងួតដោយអំណាចកម្ដៅថ្ងៃឬដោយអំណាចខ្យល់
-
ហាលខ្យល់ កិរិយាសព្ទគុណកិរិយា
ដាក់នៅក្នុងទីមានខ្យល់, នៅក្នុងទីកណ្ដាលវាលមានខ្យល់បក់ខ្លាំង។
-
ហាលងៀត គុណនាមគុណកិរិយា
( ម . ព . ងៀត )។
-
ហាលថ្ងៃ កិរិយាសព្ទគុណកិរិយា
ដាក់នៅក្នុងទីមានកម្ដៅថ្ងៃ
-
ហាលភ្លៀង កិរិយាសព្ទគុណកិរិយា
ស្ថិតនៅក្រោមភ្លៀង, ទ្រាំឱ្យទទឹកភ្លៀង
-
ហាលមុខ កិរិយាសព្ទ
( ព . ប្រ .) ចេញមុខក្នុងទីប្រជុំកណ្ដាលវាលឬក្នុងទីវាលមានប្រជុំជន
-
ហាលអាកាស កិរិយាសព្ទ
យកខ្យល់អាកាស, សំដិលខ្លួនក្នុងទីមានអាកាសល្អដើម្បីឱ្យស្រួលខ្លួន។
-
ហាវ កិរិយាសព្ទគុណកិរិយា
( ម . ព . ហៅ )។
-
ហាស នាមឧទានសព្ទ
សំណើច, ការសើចសប្បាយ; សេចក្ដីរីករាយ ( ហសនៈ )។
-
ហាសកថា នាម
( អ . សិ .) នាដកអក្សរសិល្ប៍មួយប្រភេទដែលកវីអ្នកនិពន្ធតាក់តែងជារឿងល្ខោនដែលដំណើររឿងប្រកបដោយឈុតឆាកកំប្លុកកំប្លែងធ្វើឱ្យអ្នកអានអ្នកស្ដាប់ផ្ទុះសំណើច។
-
ហាសការណ៍
ហេតុដែលនាំឱ្យបានសើច, ឱ្យកើតសេចក្ដីរីករាយ។
-
ហាសចិត្ត
ចិត្តរីករាយ។
-
ហាសនរស
រសនៃសេចក្ដីរីករាយ, កម្លាំងនៃសេចក្ដីត្រេកត្រអាល។
-
ហាសនាដកម្ម នាម
( ម . ព . ហាសកថា )។
-
ហាសនាដករ នាម
អ្នកនិពន្ធរឿងកំប្លែងឬអ្នកសម្ដែងជាតួកំប្លែង, អ្នកកំប្លែង។
-
ហាសនី គុណនាម
( ម . ព . ហសនីយ )។
-
ហាសនីយ គុណនាម
( ម . ព . ហសនីយ )។
-
ហាសភាព
ភាវៈឬដំណើរសើចសប្បាយឬរីករាយ។
-
ហាសរស នាម
( អ . សិ .) តម្លៃដែលមាននៅក្នុងអត្ថបទអក្សរសិល្ប៍ដោយកវីអ្នកនិពន្ធចេះបង្ហាញសកម្មភាពកំប្លុកកំប្លែងធ្វើឱ្យអ្នកអានអ្នកស្ដាប់សើចសប្បាយរីករាយ។នៅក្នុងរឿងធនញ្ជ័យ - ធនញ្ជ័យរើសអាចម៍សេះច្រកថង់យាមយកទៅជូនសេដ្ឋីកណ្ដាលចំណោមមន្ត្រី។នៅក្នុងរឿងអាឡេវ - អាឡេវចាប់ម៉ែឪវារៀបការដើម្បីបានស៊ីនំគម - នំអន្សម ...។
-
ហាសវត្ថុ
រឿងដែលនាំឱ្យបានសើច, រឿងសើច, រឿងកំប្លែង។
-
ហាសហាយ ឧទានសព្ទ
សូរសំណើចសប្បាយឬសំណើចចំអក
-
ហាសហឺយ ឧទានសព្ទ
សូរកណ្ដាស់ខ្លាំង។
-
ហាសិប គុណនាម
ដប់ប្រាំដង (៥០)
-
ហាហា នាមឧទានសព្ទ
គន្ធព្វ។
-
ហាហាការ នាម
ការធ្វើឱ្យកើតទុក្ខព្រួយខ្លាំង; ការនាំឱ្យកើតកោលាហល, ឱ្យជ្រួលជ្រើម។
-
ហាហៅ
ស្រែកហៅ
-
ហាអឺៗ ឧទានសព្ទ
ពាក្យបន្ទរក្នុងបទច្រៀងពួកខ្លះមានបទអុំទូកពាក្យបួនជាដើម
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។