វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 75 / 1268
-
ក្សិណនោះ គុណកិរិយា
ខណៈនោះ, ភ្លាមនោះ, គ្រានោះ, ដងនោះ, កាលនោះ
-
ក្សីណ គុណនាម
ដែលអស់ទៅ។
-
ក្សីណាស្រព នាម
( ម . ព . ខីណាស្រព )។
-
ក្សីរ នាម
ទឹកដោះស្រស់
-
ក្សេត្រ នាម
ស្រែ, ទី, តំបន់។
-
ក្សេត្រកម្ម នាម
កិច្ចការខាងស្រែចម្ការ។
-
ក្សេត្រក្រឹត្យ នាម
( ម . ព . ក្សេត្រកម្ម )។
-
ក្សេត្របរិស្ថាន នាម
លក្ខខណ្ឌសមស្របសម្រាប់កិច្ចការស្រែចម្ការនិងការដាំដុះដោយសារអំណោយផលពីធម្មជាតិនៃដីបរិស្ថាននិងលក្ខខណ្ឌផ្សេងទៀត។
-
ក្សេត្រវិទូ នាម
អ្នកជំនាញខាងក្សេត្រសាស្ត្រ។
-
ក្សេត្រសាស្ត្រ នាម
ផ្នែកមួយនៃកសិកម្មដែលសិក្សាពីទំនាក់ទំនងរវាងដំណាំដីអាកាសធាតុនិងបច្ចេកទេសនៃការដាំដុះ។
-
ក្សេត្រាជីវកម្ម នាម
របរចិញ្ចឹមជីវិតដោយស្រែចម្ការ។
-
ក្សេត្រាធិការ នាម
ឈ្មោះក្រសួងដែលបង្គាប់បញ្ជាត្រួតត្រាលើការស្រែចម្ការច្បារដំណាំ
-
ក្សេត្រាភិបាល នាម
អ្នករក្សាខេត្ត; អ្នកចំាស្រែ។
-
ក្សេត្រារក្ស នាម
អ្នកថែរក្សាស្រែចម្ការ, ឆ្មាំស្រែចម្ការ។
-
ក្សេម គុណនាម
សុខសប្បាយ។
-
ក្សេមក្សាន្ត គុណនាម
ដែលមានសេចក្ដីសុខសាន្ត។
-
ក្ស័យ នាម
ការអស់ទៅ; សេចក្ដីបាត់បង់, វិនាស។
-
ក្ស័យធន កិរិយាសព្ទគុណនាមនាម
មិនអាចទូទាត់បំណុលបានហើយត្រូវបានប្រកាសដោយតុលាការ ( ក្រុមហ៊ុន )
-
ក្អក កិរិយាសព្ទនាម
បញ្ចេញខ្យល់ដោយបង្ខំពីបំពង់កសូរខេះៗឬខុងៗឬក៏ចេញខ្យល់ពីកបណ្ដាលឡើងពីរមាស់បំពង់ក។
-
ក្អកមាន់ នាម
រោគរាតត្បាតម៉្យាងបង្កឡើងដោយមេរោគដែលជាទូទៅរោគនេះកើតនៅលើទារកឬកុមារដោយការក្អកកន្ត្រាក់យ៉ាងខ្លាំងជាប់ៗគ្នានិងមានរយៈពេលយូរ
-
ក្អម នាម
របស់ធ្វើពីដីសម្រាប់ដាក់ទឹក, មានកស្ដួចរាងធំក្អេងដូចផ្លែឃ្លោកសាយដៀវ។
-
ក្អាក ឧទានសព្ទ
សូរឮដោយសើច
-
ក្អាកក្អាយ គុណនាម
សប្បាយ, រីករាយ, រួសរាយ។
-
ក្អាកៗ គុណកិរិយា
ក្អាកៗច្រើនដង។
-
ក្អាង ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យក្អេង
-
ក្អាត នាម
ឈ្មោះសត្វល្អិតមួយប្រភេទពួកសុចតែធំជាងសុច។
-
ក្អាត់ នាម
ឈ្មោះសត្វតូចនៅក្នុងទឹកពួកកង្កែប។
-
ក្អិត នាម
ឈ្មោះត្រីតូចក្នុងពួកត្រីចង្វា
-
ក្អិល គុណកិរិយា
( ម . ព . កក្អិល )។
-
ក្អី នាម
ឈ្មោះត្រីមួយប្រភេទពួកត្រីក្រាយ, ស្លាតតែធំជាងត្រីស្លាតតូចជាងត្រីក្រាយ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។