វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 73 / 1268
-
ក្លម នាម
ឈ្មោះបទភ្លេងសៀមមួយយ៉ាង
-
ក្លស់ នាម
ឆត្រមានកំពូលនិងរំភាយឬមានតែកំពូលឥតរំភាយក៏មាន។
-
ក្លា គុណនាម
សប្បាយក្នុងខ្លួន, អង់អាច, ដែលសម្ដែងកិរិយាឱ្យឃើញសេចក្ដីរីករាយ
-
ក្លាក់ នាម
បំពង់មានគម្របសម្រាប់ច្រកសរពើវត្ថុទាំងពួង
-
ក្លាត់ កិរិយាសព្ទ
ស្ទាក់, ស្កាត់ដណ្ដើមរបស់ដែលចោរលួចមកវិញឬស្ទាក់, ស្កាត់រកគោក្របី
-
ក្លាយ គុណនាម
មិនសុទ្ធ, មិនដូច, ប្រែប្រួល។
-
ក្លាយជា កិរិយាសព្ទ
ប្ដូរឬវិវឌ្ឍទៅជាអ្វីមួយឬទៅជាមានលក្ខណៈផ្សេង
-
ក្លាវ កិរិយាសព្ទ
ពោល
-
ក្លាសេ កិរិយាសព្ទគុណនាម
បង្កកឬធ្វើឱ្យត្រជាក់អ្វីមួយដោយទូទឹកកកឬទូក្លាសេជាដើម, ដែលគេបានបង្កកឬធ្វើឱ្យត្រជាក់របៀបនេះ
-
ក្លាស់ កិរិយាសព្ទ
ខ្ទាស់ដោយម្ជុលឬកន្លាស់។
-
ក្លាហាន គុណនាម
ហ៊ាន, លុះ, មោះមុត, អង់អាច
-
ក្លាំ នាម
ឈ្មោះចានមួយប្រភេទពណ៌ខាងក្រៅដូចស្លាបជ្រឹងមានកណ្ដាប់មាត់រីកចេញឥតជើងសម្រាប់ដាក់បាយ
-
ក្លាំងហាយ នាម
ឈ្មោះត្រីរំអិលមួយប្រភេទពួកត្រីសណ្ដាយតែខ្លីតូចជាង
-
ក្លាំពាក់ នាម
ឈ្មោះខ្លឹមឈើផ្ញើប្រាណក្លិនក្រអូបសម្រាប់ប្រើជាថ្នាំកែរោគ។
-
ក្លាំពូ នាម
ឈ្មោះឈើមានផ្កាក្លិនប្រហើរ, ប្រើជាថ្នាំឬជាគ្រឿងធ្វើអាហារបរិភោគ។
-
ក្លិង្គ នាម
ឈ្មោះដែន១នៅក្នុងមជ្ឈិមប្រទេស; ប្រជាជនដែលនៅក្នុងដែននោះក៏ហៅថាក្លិង្គដែរ។
-
ក្លិង្គ្រាស្ត្រ នាម
ដែនកលិង្គ, ដែនក្លិង្គ។
-
ក្លិត គុណនាម
ដែលឆេះមិនរង្គំ
-
ក្លិន នាម
ចំហាយដែលផ្សាយចេញពីវត្ថុផ្សេងៗក្រអូបឬស្អុយជាដើម។
-
ក្លិនក្រអូប នាម
( សំនួន .) កេរ្តិ៍ឈ្មោះល្អ
-
ក្លិនឆួល នាម
ក្លិនដែលភាយមកប៉ះនឹងច្រមុះធ្វើឱ្យឈ្លក់កណ្ដាស់ចេញទឹកភ្នែកហៀរសំបោរជាដើម
-
ក្លិនឆ្អាប នាម
ចំហាយក្លិនអាក្រក់ចេញពីពពួកត្រីសាច់ឈាមសត្វស្រស់ ... និងរុក្ខជាតិមួយចំនួន
-
ក្លិនមុត នាម
ក្លិនដែលឆួលដិតជាប់នឹងច្រមុះខ្លាំង
-
ក្លិនស្អុយ នាម
ចំហាយក្លិនអាក្រក់ចេញពីគំរង់ឬអ្វីៗដែលអាប់អួរលួយជាដើម
-
ក្លិប នាម
ក្រុមមនុស្សដែលរួមផ្ដុំគ្នាដើម្បីធ្វើកិច្ចការឬសកម្មភាពអ្វីមួយ
-
ក្លិបរាត្រី នាម
កន្លែងដែលបើកទទួលភ្ញៀវនៅពេលយប់ដែលគេអាចរាំលេងកម្សាន្តឬផឹកស៊ីសប្បាយ។
-
ក្លិបសិក្សា នាម
ក្រុមសិស្សដែលបង្កើតឡើងសម្រាប់ផ្លាស់ប្ដូរគំនិតយោបល់ចំណេះដឹងបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក
-
ក្លឹង កិរិយាសព្ទ
ចងទប់, ចងឥតកំណួច
-
ក្លឹស នាម
ឈ្មោះសត្វល្អិតមួយប្រភេទក្នុងពួកក្អែប, កាលណាពេលងងឹតមានពន្លឺភ្លឺដូចជាសត្វអំពិលអំពែក។
-
ក្លុក នាម
អំបោះមង្គល; មានពីរយ៉ាងគឺម្យ៉ាងសម្រាប់សៀតត្រចៀក, ម្យ៉ាងទៀតសម្រាប់ប្រហកក្បាល
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។