វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 78 / 1268
-
ខានស្អែក គុណកិរិយានាម
មួយថ្ងៃកន្លងពីថ្ងៃស្អែកគឺថ្ងៃជាតំណបន្ទាប់ពីស្អែក
-
ខានស្អែកមួយ គុណកិរិយានាម
មួយថ្ងៃតបន្ទាប់ពីខានស្អែកទៅ។
-
ខានស្អែកមួយនាយ គុណកិរិយានាម
មួយថ្ងៃតបន្ទាប់ពីថ្ងៃខានស្អែកមួយទៅ
-
ខាន់ នាម
( ម . ព . ខ័ឌ្គ )។
-
ខាន់ខៅ នាម
កំណល់, រង្វាន់សម្រាប់ជូនពេទ្យរក្សារោគឬគ្រូបង្ហាញ, គ្រូបង្រៀនសិល្បសាស្ត្រផ្សេងៗ
-
ខាន់ជីប នាម
រំយោលគ្រឿងសេះចុងសំយុងក្រោមចង្កា
-
ខាន់បៀត នាម
ឈ្មោះរោគម្យ៉ាងកើតបៀតបំពង់កធ្វើឱ្យលំបាកលេបបាយលេបទឹក
-
ខាន់លឿង នាម
ឈ្មោះរោគដែលបណ្ដាលឱ្យសាច់មានសម្បុរលឿង
-
ខាន់ស្លា នាម
ប្រាក់ជំនូនដែលមេបាខាងប្រុសជូនទៅមេបាខាងស្រីក្នុងវេលាដែលធ្វើអាវាហវិវាហមង្គល : ក្នុងច្បាប់ទសភរិយាលោកកំណត់តែ៨ដេញគឺប្រមាណ១២រៀលតែបើនឹងដាក់ច្រើនជាងចំនួននោះក៏បាន : ច្បាប់រដ្ឋប្បវេណីថាបញ្ជាប់ចិត្ត
-
ខាន់ស្លាក់ នាម
ឈ្មោះរោគម្យ៉ាងកើតកណ្ដាលកធ្វើឱ្យលេបបាយលេបទឹកពុំរួច
-
ខាប កិរិយាសព្ទ
ហៅឬអន្ទងព្រលឹងឬប្រែវិញ្ញាណអ្នកដទៃដោយមន្តគាថា។
-
ខាបខា នាម
ឈ្មោះប្រទាលមួយប្រភេទមានដើមមូលៗឈរត្រង់ៗដើមខ្លីៗល្មមមានជ័រស, ខ្លះមានស្លឹកសពពាលៗ, កាច់ដាំងាយរស់, គេច្រើនកាច់ដាំធ្វើជារបងទាបៗក្នុងសួនច្បារឬដាំក្នុងផើងប្រើជាគ្រឿងតាំងក៏បាន
-
ខាប់ គុណនាមនាម
ឈ្មោះពាងមួយប្រភេទមាត់និងបាតមានទំហំស្មើគ្នាមានគ្រប
-
ខាប់ខណ្ឌ គុណកិរិយាគុណនាម
ដែលចង្អៀតណែនណាន់ប៉ុន្តែមានខណ្ឌជាជួរជាសង្កាត់ដាច់ដោយប៉ែកដោយឡែកពីគ្នា
-
ខាម កិរិយាសព្ទ
ខ្លាច, ញញើត។ច្រើនប្រើជាមួយនឹងពាក្យកោត
-
ខារ កិរិយាសព្ទគុណនាមនាម
ដែលស្ទើរហាងស្ទើរក្រពុលស្ទើរខ្មួរ
-
ខារ៉ាអូខេ នាម
ប្រភេទឧបករណ៍កម្សាន្តម៉្យាងដែលគេអាចច្រៀងបញ្ចូលជាមួយបទភ្លេងដោយអានអក្សរលើអេក្រង់
-
ខាល នាម
ឈ្មោះឆ្នាំទី៣ ( ខ្លា )
-
ខាល់ កិរិយាសព្ទ
រុញច្រានទឹកទៅខាងក្រោយដោយគ្រឿងចក្រឬកង្ហារដើម្បីធ្វើនាវាឱ្យលឿនទៅមុខ
-
ខាវ កិរិយាសព្ទ
បើកក្ដោងបញ្ឆៀងខ្យល់ឬទទឹងខ្យល់
-
ខាំ កិរិយាសព្ទ
កាត់ដោយធ្មេញ, ដោយចង្កូម
-
ខាំង កិរិយាសព្ទប.
ពាក្យសម្រាប់និយាយផ្សំជាមួយពាក្យខារ
-
ខាំមាត់ កិរិយាសព្ទ
ខាំបបូរមាត់ផ្អឹបជិត។
-
ខាំមាត់សង្កត់ចិត្ត កិរិយាសព្ទ
ខាំមាត់ទប់កំហឹង, ខាំមាត់សង្កត់មិនឱ្យសេចក្ដីក្រោធស្ទុះឡើងបាន
-
ខិង នាម
សំពត់ដែលគេដេរជាថង់មានខ្សែរូតចង្កេះសម្រាប់ស្លៀកសម្លុយ។
-
ខិត កិរិយាសព្ទនាមប.
ចំនួនសូត្រមួយដុំដែលដោះចេញពីអាក់
-
ខិតខាត់ គុណនាម
ដែលមានរលីបរលាបបន្តិចបន្តួច, ខ្សត់ខ្សោយ, ខ្វះខាត, មិនបរិបូណ៌, អត្តខាត់។ប្រើជាកិ . ក៏មាន។
-
ខិតខំ កិរិយាសព្ទ
( ម . ព . ខិត៥និងខំ )។
-
ខិត្តប័ណ្ណ នាម
សំបុត្រដែលគេបោះបាចឬចែកផ្សាយដើម្បីឱ្យដឹងដំណឹងអ្វីមួយ។
-
ខិម គុណនាម
ស្រស់បំព្រង, ស្រស់ប៉ប្រិម
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។