វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 730 / 1268
-
លុកលុយ កិរិយាសព្ទ
រុករានទន្ទ្រានចូល, រុករានចូលសុសសព្វ, ដើរចូលសព្វអន្លើ
-
លុង កិរិយាសព្ទ
ជីកឬដាប់ឱ្យកើតជារំលុង, ជាប្រហោងធំ, ជារណ្ដៅក្អេង, ជារូង
-
លុត កិរិយាសព្ទនាម
បញ្ជច់ជង្គង់ចុះដល់ផ្ទៃទី
-
លុតក្រាប នាម
លុតជង្គង់ក្រាបក្បាលចុះ។
-
លុត្ត កិរិយាសព្ទ
លុបចោលហើយគឺធ្វើឱ្យបាត់ស្នាម, ឱ្យបាត់គំនូស, ឱ្យបាត់រូប, ឱ្យបាត់ឈ្មោះ, ឱ្យវិនាស, ឱ្យសូន្យហើយ។
-
លុត្តបទ នាម
( ព . វ .) បទដែលលុបចេញមិនឱ្យមាន, ដូចជា
-
លុត្តសមាស នាម
សមាសដែលលុបវិភត្តិចេញទុកឱ្យនៅតែរូបសព្ទភ្ជាប់គ្នា, ដូចជាសង្ឃស្ស - ទានលុបស្សចេញទុកត្រឹមតែសង្ឃទាន " ទានដើម្បីសង្ឃឬអំណោយដែលគេឱ្យដល់សង្ឃ " ( ព . វ .)។
-
លុទ្ទកម្ម នាម
អំពើ, ការ, របររបស់ព្រាន; ការបរបាញ់។
-
លុទ្ទកុល នាម
ត្រកូលព្រាន, ពូជនេសាទ។
-
លុទ្ទកៈ នាម
( ម . ព . លុទ្ទកុល )។
-
លុទ្ទៈ នាម
អ្នកធ្វើអំពើដ៏សៅហ្មង; ព្រាន, នេសាទ។
-
លុទ្ធបុគ្គល នាម
បុគ្គលលោភ, មនុស្សលោភ, អ្នកល្មោភ, អ្នកដែលចង់បានតែប្រយោជន៍ផ្ទាល់ខ្លួន
-
លុន កិរិយាសព្ទ
បោលលឿនតែថយជាងផាយរាយបំភ្លៃជើងទាំង៤ឱ្យញាប់រន្ថាន់ស្មើ ( ចំពោះតែសេះ )
-
លុប កិរិយាសព្ទ
ធ្វើឱ្យបាត់ស្នាម, ឱ្យបាត់គំនូស, ឱ្យបាត់លំអាន, ឱ្យបាត់រូប, ឱ្យបាត់ឈ្មោះ; ធ្វើឱ្យវិនាស, ឱ្យសូន្យ; បំបាត់មិនឱ្យមាន
-
លុបគុណ កិរិយាសព្ទ
បំបាត់គុណគឺបំបាត់មិនឱ្យលេចឮថាគេមានគុណចំពោះខ្លួន
-
លុបថ្លុក កិរិយាសព្ទ
( ព . ប្រ .) បំបាត់ដំណើរដើមឬសម្ដីដើមមិនឱ្យលេចឮតទៅទៀត
-
លុបន័យ នាម
វិធី, បែបនៃការលុបអក្សរក្នុងពាក្យក្នុងសង្កាត់នីមួយចេញខ្លះទុកខ្លះទោះលុបតួខាងដើមក្ដីតួកណ្ដាលក្ដីតួចុងក្ដីលុបប៉ុន្មានតួទុកត្រឹមតែប៉ុន្មានតួក្ដីតាមគួដល់ការលុបនិងការទុក, វិធីលុបយ៉ាងនេះហៅថាលុបន័យដូចជាឧបាសក, ឧបាសិកាលុបទុកតែត្រឹមបាសក, សិកា; សុត " ស្តាប់ ", ចិន្ត " គិត ", បុច្ឆ " សួរ ", " លិខ " សរសេរ, កត់ត្រា "; លុបទុកតែត្រឹមសុ . ចិ . បុ . លិ; បុរិស " ប្រុស ", ភិក្ខុ " លោកភិក្ខុ ", ធម្ម " ធម៌ ", មហឹស " ក្របី ", បង្ក " ភក់ ", ហំស " សត្វហង្ស ", បោក្ខរណី " ស្រះឬត្រពាំងមានឈូក " ( បញ្ចូលពាក្យថី " ស្ត្រី " មួយម៉ាត់ឱ្យបានគត់គូ ) ជាថីបុ, ខុធំ, ហឹបំ, ហំបោ; ការលុបតួអក្សរខ្លះទុកខ្លះយ៉ាងនេះជាលុបន័យឬលោបន័យ។
-
លុបមាត្រ នាម
លើសមាត្រ, ហួសកម្លាំង
-
លុបលាង នាម
( ព . ប្រ .) បំបាត់ឱ្យសូន្យឈឹងឬបំបិទបំបាំងមិនឱ្យលេចឮ។ល។ ( សរសេរក្លាយជាលប់តាមសូរសម្ដីក៏មានគួរប្រើលុបនេះវិញត្រឹមត្រង់តាមប្រភពនៃពាក្យ )។
-
លុម្បក នាម
ចោរប្លន់ ( សរសេរជាលុម្បកៈឬវិលុម្បកក៏បាន )
-
លុម្បកកម្ម នាម
អំពើរបស់ចោរប្លន់, អំពើប្លន់, ការប្លន់, ( ប្រើជាលុម្បកម្មឬវិលុម្បកម្មក៏បាន )។
-
លុម្បកម្ម នាម
( ម . ព . លុម្បក )។
-
លុម្បកៈ នាម
( ម . ព . លុម្បក )។
-
លុម្បិកា នាម
( ម . ព . លុម្បក )។
-
លុម្ពិនី នាម
ឈ្មោះទីតំបន់ដែលព្រះសក្យមុនីសម្មាសម្ពុទ្ធទ្រង់ប្រសូត; សព្វថ្ងៃនេះហៅក្លាយជារុម្មិណ្ដេក៏មាន, នៅខាងទិសឦសានក្រុងពារាណសី, ខាងទិសពាយ័ព្យនគរកុសិនារា, ក្នុងមធ្យមប្រទេសប៉ែកខាងកើត។
-
លុយ កិរិយាសព្ទនាម
ដើរក្នុងទឹករាក់
-
លុយរាប់ នាម
ប្រាក់ដែលអ្នកខ្ចីត្រូវសងជាចំណែកៗស្មើរៀងរាល់ថ្ងៃទាំងដើមទាំងការទៅម្ចាស់លុយតាមការព្រមព្រៀង។
-
លុយលុក កិរិយាសព្ទ
( ម . ព . លុកលុយ )។
-
លុះ កិរិយាសព្ទនាម
ចុះ, ចុះចូល, នៅក្នុងអំណាច
-
លុះដល់ គុណកិរិយា
ដរាបដល់, ត្រាតែដល់; កាលដែលដល់
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។