លុបន័យ
អត្ថន័យ
-
1
នាម
វិធី, បែបនៃការលុបអក្សរក្នុងពាក្យក្នុងសង្កាត់នីមួយចេញខ្លះទុកខ្លះទោះលុបតួខាងដើមក្ដីតួកណ្ដាលក្ដីតួចុងក្ដីលុបប៉ុន្មានតួទុកត្រឹមតែប៉ុន្មានតួក្ដីតាមគួដល់ការលុបនិងការទុក, វិធីលុបយ៉ាងនេះហៅថាលុបន័យដូចជាឧបាសក, ឧបាសិកាលុបទុកតែត្រឹមបាសក, សិកា; សុត " ស្តាប់ ", ចិន្ត " គិត ", បុច្ឆ " សួរ ", " លិខ " សរសេរ, កត់ត្រា "; លុបទុកតែត្រឹមសុ . ចិ . បុ . លិ; បុរិស " ប្រុស ", ភិក្ខុ " លោកភិក្ខុ ", ធម្ម " ធម៌ ", មហឹស " ក្របី ", បង្ក " ភក់ ", ហំស " សត្វហង្ស ", បោក្ខរណី " ស្រះឬត្រពាំងមានឈូក " ( បញ្ចូលពាក្យថី " ស្ត្រី " មួយម៉ាត់ឱ្យបានគត់គូ ) ជាថីបុ, ខុធំ, ហឹបំ, ហំបោ; ការលុបតួអក្សរខ្លះទុកខ្លះយ៉ាងនេះជាលុបន័យឬលោបន័យ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)