លុយ
កិរិយាសព្ទនាម
អត្ថន័យ (2)
-
1
កិរិយាសព្ទ
ដើរក្នុងទឹករាក់
ឧទាហរណ៍ លុយទឹក។
-
2
នាម
លោហៈសណ្ឋានមូលតូចសំប៉ែតមានរូបភាពឬត្រានិងអក្សរជាសម្គាល់, សម្រាប់ប្រើចាយជាជំនួសប្រាក់; ក្នុងកម្ពុជរដ្ឋសម័យពីដើមមានតម្លៃ២សេននិង១សេន, សព្វថ្ងៃនេះមានតែតម្លៃ១សេននិងកន្លះសេន; ហៅក្លាយមកពីពាក្យថាល្វី (Louis) ដែលជាព្រះនាមនៃមហាក្សត្រិយ៍ប្រទេសបារាំងសែសក្នុងសម័យពីដើម ...។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)