វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 703 / 1268
-
រួមរ័ក កិរិយាសព្ទ
រួមសេចក្ដីស្រឡាញ់គឺរួមស្នេហារបស់បុរសស្ត្រី។
-
រួមសុខទុក្ខ កិរិយាសព្ទ
រួមចិត្តគំនិតទទួលសុខទុក្ខផងគ្នា ( ច្រើននិយាយតែពីស្វាមីភរិយា ); ប្រើសំដៅសេចក្ដីថា " រួមបវេណី " ក៏មាន។
-
រួមសំវាស កិរិយាសព្ទ
រួមលំនៅ, រួមកិច្ចការ; រួមសង្ឃកម្ម ( សម្រាប់បព្វជិត ); នៅរួមគ្នា ( របស់ស្វាមីភរិយា ); រួមបវេណី។
-
រួមស្នេហា កិរិយាសព្ទ
ស្រឡាញ់គ្នាស្មើចិត្ត ( របស់បុរសស្ត្រី )។
-
រួយ កិរិយាសព្ទ
ថយកម្លាំងព្រោះស្រយង់ឬស្រពន់
-
រួយមាត់ គុណនាម
នឿយមាត់ព្រោះនិយាយឬថាដដែលៗ។
-
រួល កិរិយាសព្ទ
ស្ងោរត្រីត្រឹមតែមួយអំពុះតូចបម្រុងទុកប្រើការក្នុងពេលខាងមុខ
-
រួស គុណកិរិយាគុណនាម
រហ័ស, ឆាប់។
-
រួសមាត់ គុណនាម
ដែលបានមាត់បានពាក្យឆាប់ស្ដីនិយាយ
-
រួសមាត់រួសក
( ម . ព . រួសមាត់ )។
-
រួសរក កិរិយាសព្ទ
រកដោយរួសរាន់, ប្រញាប់រក
-
រួសរាន់ គុណកិរិយាគុណនាម
ដែលបន្ទាន់យ៉ាងប្រញាប់, ដែលប្រញាប់ឱ្យទាន់; ឆាប់ភ្លាមៗ
-
រួសរាយ គុណកិរិយាគុណនាម
រួសមាត់ដោយការរាក់ទាក់
-
រួសរ៉ា កិរិយាសព្ទ
ឆាប់រ៉ា
-
រួសរ៉ាវ គុណកិរិយាគុណនាម
រហ័សមាត់មិនទាក់មិនទច់
-
រើ កិរិយាសព្ទ
យកចេញ, ជញ្ជូនចេញអំពីកន្លែងមួយទៅដាក់កន្លែងផ្សេង
-
រើខ្លួន កិរិយាសព្ទ
រលាស់ឬដកខ្លួនចេញ; ប្រឹងកែឬដោះខ្លួនឱ្យរួចផុតពីការទាក់ទិន។
-
រើប កិរិយាសព្ទគុណនាម
ផ្ដើមរកកល់ជាជំងឺ; ដែលទើបនឹងងើបពីឈឺធ្ងន់
-
រើបង្គុយ កិរិយាសព្ទ
ប្រែបង្គុយ។
-
រើបន្ទុក កិរិយាសព្ទ
( ព . ប្រ .) លែងនៅក្នុងបន្ទុករបស់អ្នកដែលខ្លួនពឹងផ្អែកជ្រកអាស្រ័យ។
-
រើបម្រាស កិរិយាសព្ទ
( ព . ប្រ .) រើខ្លួនចេញ, រំដោះខ្លួនឱ្យមានសេរីភាព
-
រើម នាម
ឈ្មោះរោគកើតនៅស្បែកឡើងពងផេរ; រើមមាន២ប្រភេទគឺរើមខ្សាច់ឬរើមអង្កាមរើមដែលឡើងពងផេរល្អិតៗស្រដៀងនឹងចែងថ្ងៃបណ្ដាលឱ្យសង្កៀរក្រហាយបន្តិចៗ; រើមដំរីឬរើមធំរើមដែលឡើងពងផេរធំៗជាខ្សែបណ្ដាលឱ្យឈឺសង្កៀរក្រហាយចាប់ពើតខ្លាំង។
-
រើរុះ កិរិយាសព្ទ
( ព . ប្រ .) ដែលកែប្រែម្ដងដូច្នេះម្ដងដូច្នោះមិនចេះដាច់ស្រេច
-
រើស កិរិយាសព្ទ
ស្រាល់ជ្រើស, សម្រាំងយកតាមពេញចិត្តឬតាមត្រូវការ
-
រើសត្អើស កិរិយាសព្ទ
រើសអើង, រើសរកតែល្អ
-
រើសមុខ គុណកិរិយា
ដោយយល់មុខ, ដោយយោគយល់
-
រើសអើង កិរិយាសព្ទ
រើសយក, ប្រកាន់យកតែតាមគាប់ចិត្ត; រើសអាហារ, មិនរានចំណី
-
រើសើ កិរិយាសព្ទ
រើតាមស្នើរតាមស្រទាប់ដែលកប់ដែលកំបាំងឱ្យឃើញច្បាស់ប្រាកដ
-
រើអៀង កិរិយាសព្ទ
រើអាហារថ្មីពីក្នុងក្រពះមកទំពាម្ដងទៀតឱ្យល្អិត ( ដែលហៅថាទំពាអៀង ) ហើយលេបទៅវិញ ( ចំពោះតែសត្វចតុប្បាទតិណភ័ក្ខពួកខ្លះ )
-
រឿ គុណនាម
ដែលរកកល់ចាស់ឬចាស់បន្តិចដែរហើយ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។