វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 701 / 1268
-
រូបសម្ប័ទ នាម
ដំណើរមានរូបសមរម្យ, មានរូបល្អ; ការបរិបូណ៌ដោយលំអ។
-
រូបសាក នាម
( ម . ព . សំណាក )។
-
រូបសាស្ត្រ នាម
វិទ្យាសាស្ត្រសិក្សាពីទម្រង់រូបរាងទូទៅនិងរចនាសម្ព័ន្ធនៃភាវៈរស់និងភាវៈគ្មានជីវិត
-
រូបសាស្ត្រផែនដី នាម
ការសិក្សាអំពីផែនដីតាមរយៈបច្ចេកទេសរូបវិទ្យាដូចជាទម្រង់រួមនិងចលនាផ្សេងៗទៅលើបាតុភូតឧតុភូតជលធារសាគរការរញ្ជួយដីបន្ទុះភ្នំភ្លើងម៉ាញេទិកជាដើម។
-
រូបសាស្រ្ត នាម
វិទ្យាសាស្រ្តសិក្សាពីទម្រង់រូបរាងទូទៅនិងរចនាសម្ព័ន្ធនៃភាវៈរស់និងភាវៈគ្មានជីវិត
-
រូបសាស្រ្តផែនដី នាម
ការសិក្សាអំពីផែនដីតាមរយៈបច្ចេកទេសរូបវិទ្យាដូចជាទម្រង់រួមនិងចលនាផ្សេងៗទៅលើបាតុភូតឧតុភូតជលធារសាគរការរញ្ជួយដីបន្ទុះភ្នំភ្លើងម៉ាញេទិកជាដើម។
-
រូបសិទ្ធិ នាម
ការសម្រេចរូបគឺការផ្សំតួសព្ទតន្តិភាសាដូចយ៉ាងភាសាបាលីឬសំស្ក្រឹតសម្រេចដោយវិភត្តិនិងបច្ច័យជាដើម ( ព . វ .)។
-
រូបសំណាក នាម
រូបដែលចម្លងយកបែបពីរូបដទៃមានសណ្ឋានដូចរូបដើម។
-
រូបស្បាត គុណនាម
លក្ខណៈ, ទ្រង់ទ្រាយ, លំនាំរបស់រូប។
-
រូបអារក្ស នាម
មនុស្សអ្នកជាន់អារក្ស។
-
រូបា នាម
រូបទាំងឡាយ
-
រូបាជីព នាម
ការចិញ្ចឹមជីវិតដោយសាររូបគឺមុខរបររបស់ស្រីពេស្យា។
-
រូបាជីវា នាម
( ម . ព . រូបជីវិនី )។
-
រូបាទ្យារម្មណ៍ គុណនាម
អារម្មណ៍មានរូបជាដើម។
-
រូបារម្មណ៍ គុណនាម
អារម្មណ៍គឺរូប; រូបជាអារម្មណ៍, អារម្មណ៍ដែលអាស្រ័យរូប។
-
រូបារម្មណ៍សិល្បៈ នាម
រូបភាពនៃគំនិតក្នុងស្នាដៃអក្សរសិល្ប៍សិល្បៈដែលបង្កើតឡើងតាមរយៈគំនិតច្នៃប្រឌិត ( សិល្ប៍វិធី ) របស់អ្នកនិពន្ធសិល្បករឱ្យកើតឡើងជារូបរាងជារឿងរ៉ាវជាដំណើររឿងអ្វីមួយដោយមានលក្ខណៈសមស្របទៅនឹងទិដ្ឋភាពសង្គមណាមួយធម្មជាតិណាមួយឬមានលក្ខណៈអច្ឆរិយៈក៏មាន។
-
រូបាវចរ នាម
ចិត្តដែលត្រាច់រង្គាត់ឬអន្ទោលទៅក្នុងរូបភព ...។
-
រូបាវចរភូមិ នាម
ភូមិរបស់រូបាវចរ។
-
រូបិនី នាម
( ម . ព . រូបី )។
-
រូបិយ នាម
ប្រាក់; ប្រាក់ឬមាសឬលោហជាតិមានទង់ដែងជាដើមដែលមានរូបសណ្ឋានឬត្រាជាគ្រឿងសម្គាល់សម្រាប់ចាយរាល់ប្រទេស; ទោះវត្ថុដទៃក្រៅពីប្រាក់មាសនិងលោហជាតិដែលរដ្ឋបាលក្នុងប្រទេសនីមួយៗបញ្ញត្តឱ្យប្រើជារបស់សម្រាប់ចាយជាជំនួសប្រាក់មាសដូចយ៉ាងធនបត្រដែលប្រើក្នុងសម័យសព្វថ្ងៃនេះក៏ហៅរូបិយៈបានដែរ។
-
រូបិយបដិភោគី នាម
អ្នកធានាឱ្យអ្នកណាម្នាក់ខ្ចីប្រាក់។
-
រូបិយប័ណ្ណ នាម
ប្រព័ន្ធរូបិយវត្ថុដែលប្រទេសនីមួយៗប្រើប្រាស់
-
រូបិយប្រភព នាម
ប្រភពនៃរូបិយ។
-
រូបិយម័យ នាម
ដែលធ្វើដោយប្រាក់, ដែលយកសាច់ប្រាក់ធ្វើ។
-
រូបិយវត្ថុ នាម
ឧបករណ៍ផ្លូវការដែលចេញផ្សាយដោយធនាគារជាតិនិងទទួលស្គាល់ដោយរដ្ឋាភិបាលរបស់ប្រទេសមួយប្រើសម្រាប់វាស់វែងតម្លៃដោះដូរនិងសន្សំ។រូបិយវត្ថុមានដូចជាកាក់លោហៈក្រដាសប្រាក់មូលប្បទានបត្រជាដើម
-
រូបិយវត្ថុយាន នាម
រូបិយវត្ថុដែលគេជួញដូរច្រើនជាងគេនៅលើទីផ្សារ។
-
រូបិយវិការ នាម
( ម . ព . រូបិយម័យ )។
-
រូបិយសម្ភព នាម
កំណើតរូបិយៈ។
-
រូបិយសំវោហារ នាម
ការទិញដូរដោយរូបិយៈ, ការចាយវាយរូបិយៈ។
-
រូបិយាណត្តិ នាម
ផលបត្រពាណិជ្ជកម្មដែលម្ចាស់បំណុល ( ឥណទាយក ) បញ្ជាទៅកូនបំណុល ( ឥណទាយិក ) ឱ្យបង់ប្រាក់ត្រឹមត្រូវនិងគ្រប់ចំនួនទៅតាមថ្លៃសងបំណុល ( ឥណប្រតិទាន ) ជូនទៅបុគ្គលណាមួយ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។