វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 702 / 1268
-
រូបិយៈ នាម
( ម . ព . រូបិយ )។
-
រូបី គុណនាមនាម
ប្រាក់; រូបិយៈដែលអ្នកប្រទេសឥណ្ឌាប្រើចាយសព្វថ្ងៃនេះ, គេហៅថារូពី។
-
រូបូបជិវិនី នាម
( ម . ព . រូបបាជីវា )។
-
រូពី នាម
( ម . ព . រូបី១)។
-
រូស កិរិយាសព្ទ
ធ្វើឱ្យមុត, ឱ្យដាច់ដោយដែកអង្រូស
-
រូសនាយរូសអាយ នាម
( ព . ប្រ .) និយាយដៀមដាមបញ្ឆិតបញ្ឆៀងនាយអាយដោយច្រណែន, ដោយបញ្ឈឺចិត្ត; រំអុកបៀតបៀនយកនេះយកនោះ។
-
រូហាន ធ.
( ម . ព . រូ )។
-
រួច កិរិយាសព្ទគុណកិរិយា
របូតផុតរដោះស្រេច, ហើយ, ហើយស្រេចរហូត, រហូតដល់ទទួលទម្ងន់បានបាន, កើត, ចេញ។
-
រួចពីដៃ កិរិយាសព្ទ
របូតផុតពីដៃ។
-
រួចពីទុក្ខ កិរិយាសព្ទ
រដោះពីទុក្ខ។
-
រួចរាល់ កិរិយាសព្ទគុណកិរិយា
រួចរាល់គ្នា, រួចរាល់មុខ, រួចសព្វគ្រប់, ស្រេចបាច់
-
រួញ កិរិយាសព្ទគុណនាម
ថយប្រវែងឬទំហំព្រោះយឺត, លឹបចូល
-
រួញចិត្ត
( ម . ព . ចិត្តរួញ )។
-
រួញរា កិរិយាសព្ទ
រួញថយក្រោយ, ញញើតញញើម
-
រួត កិរិយាសព្ទនាម
ព័ទ្ធក្រសោបរួបរឹតចូល
-
រួតរឹត កិរិយាសព្ទ
រួតដោយរឹតខ្លាំង។
-
រួន គុណនាម
ផុសឬស្អុយខូច; ខ្មែរប្រើចំពោះតែស៊ុតសត្វ
-
រួប កិរិយាសព្ទគុណកិរិយា
ចាប់ប្រមូល, ក្របួច, ក្រសោប
-
រួបរឹត កិរិយាសព្ទគុណកិរិយា
ឱបក្រសោបរឹត, រួមរឹតចូល
-
រួបរួម កិរិយាសព្ទគុណកិរិយា
ប្រមូលរួមគ្នា; មូលមួយនឹងគ្នា
-
រួម កិរិយាសព្ទ
ផ្សំបញ្ចូលគ្នា; ចូលគ្នា; ប្រមូលឱ្យមូលគ្នា; មូលមួយនឹងគ្នា
-
រួមគំនិត កិរិយាសព្ទ
ចូលគំនិតគ្នា។
-
រួមចិត្ត កិរិយាសព្ទ
( ម . ព . រួមគំនិត )។
-
រួមដៃគ្នា កិរិយាសព្ទ
ចូលដៃគ្នា។
-
រួមដំណេក កិរិយាសព្ទ
រួមបវេណីធ្វើមេថុនសេវនៈ។
-
រួមដំណេកបង្គុយ កិរិយាសព្ទ
( ម . ព . រួមដំណេក )។
-
រួមបវេណី កិរិយាសព្ទ
រួមសុខទុក្ខរបស់ស្វាមីភរិយា។
-
រួមភេទ កិរិយាសព្ទ
សេពសន្ថវៈ, សេពកាម, រួមរ័ក
-
រួមរក្ស កិរិយាសព្ទ
រួមគ្នារក្សា, ជួយរក្សាគ្នា។
-
រួមរក្សា កិរិយាសព្ទ
( ម . ព . រួមរក្ស )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។