វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 470 / 1268
-
ប្រែកាយ កិរិយាសព្ទ
ប្ដូររូបរាងទាំងស្រុងទៅជាមនុស្សសត្វឬអ្វីមួយផ្សេងដែលមានសណ្ឋានខុសពីមុន
-
ប្រែខ្លួន កិរិយាសព្ទ
បំបែរខ្លួនឱ្យត្រឡប់ពីម្ខាងទៅម្ខាង។
-
ប្រែគំនិត កិរិយាសព្ទ
ផ្លាស់គំនិត។
-
ប្រែង នាមប.
រោមរឹងវែងៗដែលដុះលើខ្នងជ្រូក
-
ប្រែចិត្ត កិរិយាសព្ទ
ងាកចិត្ត។
-
ប្រែទំនុក កិរិយាសព្ទ
ផ្លាស់ទំនុក។
-
ប្រែធាតុ នាម
ពិធីសាសនាដែលអាចារ្យយោគីយកឆ្អឹងដែលបានបូជាហើយមកឧបកិច្ច។
-
ប្រែប្រួល កិរិយាសព្ទ
ប្រែចុះប្រែឡើងឬប្រែត្រឡប់ខុសពីប្រក្រតីដើម។
-
ប្រែពាក្យ កិរិយាសព្ទ
បំបែរពាក្យឬសម្ដីឱ្យឃ្លាតខុសពីដំណើរដើម។
-
ប្រែភាសា កិរិយាសព្ទ
ស្រង់សេចក្ដីពីភាសាមួយជាភាសាផ្សេង។
-
ប្រែរយ នាម
គម្ពីរ, សាស្ត្រាដែលអ្នកប្រាជ្ញបានប្រែចេញពីបាលីចងក្រងជាពាក្យរាយពុំមែនជាពាក្យកាព្យទេប៉ុន្តែមានចួនរណ្ដំជាកម្រងកែវខ្លះដោយអន្លើៗ
-
ប្រែរូប នាម
ពិធីសាសនាដែលបន្ទាប់ពីបូជាសពរួចយោគីនិងអាចារ្យភ្លុកនាំគ្នាធ្វើពិធីឧបកិច្ចរៀបចំបង្កើតរូបថ្មីមានក្បាលពោះជើងជាដើមនៅលើទីតាំងបូជាភ្លើងដោយនៅត្រង់ក្បាលគេសូនឱ្យចេញជារូបរាងភ្នែកច្រមុះមាត់ត្រង់ពោះគេយករបស់តូចមួយមកធ្វើជាផ្ចិតចំណែកជង្គង់ជើងទាំងពីរតាំងដោយគ្រាប់អង្គញ់
-
ប្រែរៀងសេចក្ដី កិរិយាសព្ទ
ប្រែពីភាសាមួយមកជាភាសាមួយដូចជាប្រែពីបាលីមកជាខ្មែរជាដើម, ក្នុងប្រយោគនីមួយៗមួយសង្កាត់ៗបណ្ដោយពីខាងដើមរៀងទៅតាមដំណើរសេចក្ដីមកជាខ្មែរ។
-
ប្រែលោតប្រយោគ កិរិយាសព្ទ
ប្រែពីបាលីឬពីសំស្ក្រឹតក្នុងប្រយោគមួយៗមកជាខ្មែរដោយលោតផ្លោះតាមដំណើរសេចក្ដីខ្មែរ។
-
ប្រែសម្ដី កិរិយាសព្ទ
( ម . ព . ប្រែពាក្យ )។
-
ប្រែសម្បុរ កិរិយាសព្ទ
ក្លាយសម្បុរខុសពីប្រក្រតីដើម។
-
ប្រែសាច់ប្រែឈាម កិរិយាសព្ទ
ក្លាយសាច់ឈាមឃ្លាតខុសពីភាពមុន។
-
ប្រែស្រាយ កិរិយាសព្ទ
ប្រែប្រាប់ពន្យល់។
-
ប្រែះៗ ឧទានសព្ទ
ឮសូរដោយអំបិលផ្ទុះជាដើម។
-
ប្រៃ គុណនាម
ដែលមានរសអំបិលឬមានរសដូចអំបិល ( ទីទៃពីសាប )
-
ប្រៃសណីយដ្ឋាន នាម
ប៉ុស្តិ៍ប្រៃសណីយ៍។
-
ប្រៃសណីយបត្រ នាម
ប័ណ្ណឬរូបភាពដែលផ្ញើតាមប្រៃសណីយ៍។
-
ប្រៃសណីយ៍ នាម
ក្រុមរាជការទទួលបន្ទុកខាងការបញ្ជូននិងការដឹកនាំសំបុត្រស្នាមផ្សេងៗជាដើម
-
ប្រោក ឧទានសព្ទ
សូរឮដោយបោះ, ដោយគ្រវែង, ចោលអ្វីៗទៅក្នុងព្រៃជាដើម។
-
ប្រោស កិរិយាសព្ទ
អនុគ្រោះ, រាប់អានដោយមេត្តាប្រណី, ស្រោចស្រង់
-
ប្រោសប្រស់ កិរិយាសព្ទ
( ព . ប្រ .) សង្គ្រោះឱ្យបានរួចផុតចាកគ្រោះថ្នាក់ធ្ងន់ឬឱ្យបានរួចផុតពីទ័លក្រ។
-
ប្រោសប្រាណ កិរិយាសព្ទ
ប្រោសឱ្យមានជីវិត; ប្រោសដោយមេត្តាប្រណី, រាប់អានខ្លាំង ( ច្រើនប្រើជា ( រ . ស .)។
-
ប្រោសសត្វ នាម
ពាក្យសម្រាប់គ្រហស្ថស្រែកនិមន្តភិក្ខុសាមណេរដែលកំពុងដើរបិណ្ឌបាតឱ្យឈប់រង់ចាំទទួលចង្ហាន់
-
ប្រោះ កិរិយាសព្ទនាម
រលាស់ទឹករឿយៗដោយផ្ទាត់នឹងម្រាមដៃឬដោយចម្រៀកស្លឹកចេកជាដើម
-
ប្រោះព្រំ កិរិយាសព្ទ
ប្រោះទឹកបំព្រំគឺប្រោះទឹកថែមហើយថែមទៀតញយៗ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។