វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 468 / 1268
-
ប្រូតេស្ដង់និយម នាម
លទ្ធិមួយក្នុងចំណោមលទ្ធិសំខាន់ៗទាំង៣នៃគ្រិស្តសាសនា។លទ្ធិនេះបានចាប់ផ្ដើមឡើងនៅសតវត្សរ៍ទី១៦ជាមួយចលនាកែទម្រង់សហគមន៍គ្រិស្តសាសនានៅបស្ចិមប្រទេសឱ្យល្អដូចដើមឡើងវិញ។
-
ប្រូតេអ៊ីន នាម
សារធាតុធម្មជាតិដែលគេឃើញមាននៅក្នុងអាហារដូចជាសាច់ស៊ុតត្រីនិងបន្លែមួយចំនួនសម្រាប់ទ្រទ្រង់ការលូតលាស់និងភាពរឹងមាំនៃរាងកាយ។
-
ប្រូទីដ នាម
សារធាតុផ្សំឡើងដោយកាបូន (C), អ៊ីដ្រូហ្សែន (H), អុកស៊ីហ្សែន (O) និងអាសូត (N) ដែលឯកតាដំបូងគឺជាអាស៊ីដអាមីណេជាច្រើនតភ្ជាប់គ្នា
-
ប្រូបាប៊ីលីតេ នាម
ភវនីយវិទ្យា, ផ្នែកមួយនៃគណិតវិទ្យាដែលសិក្សាអំពីភាពចៃដន្យនៃព្រឹត្តិការណ៍។
-
ប្រូប៉ាណូន នាម
( ម . ព . អាសេតូន )។
-
ប្រូម៉ាស នាម
( ម . ព . ឈីស )។
-
ប្រូស ឧទានសព្ទ
សូរឮដោយធ្លាក់, ដួល, បោក, បោះ, ស្រាលៗរហ័សៗជាដើម ( ស្រូស )
-
ប្រួក គុណនាមឧទានសព្ទ
សូរឮដោយជាន់, បុក, បាក់អ្វីៗដែលស្រួយ, ពុក, ផុយ។
-
ប្រួញ កិរិយាសព្ទ
រួញ, ថយប្រវែងនៅខ្លី
-
ប្រួត កិរិយាសព្ទនាម
ផ្គួបគ្នាឱ្យមាំ, បន្ថែមរួបគ្នា, ចោមជួយគ្នា
-
ប្រួម កិរិយាសព្ទ
ធ្វើឱ្យមានរាងរួមជមតូចខាងចុង
-
ប្រួល ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យប្រែថាប្រែប្រួលគឺប្រែត្រឡប់, ប្រែចុះប្រែឡើង; ប្រែឃ្លាតចាកប្រក្រតីដើម។
-
ប្រើ កិរិយាសព្ទ
បង្គាប់, បង្គាប់ឱ្យធ្វើតាម; ប្រកបកិច្ចតាមត្រូវការ; ចាយវាយ; ធ្វើឱ្យជួយកម្លាំង
-
ប្រើកម្លាំងបាយ កិរិយាសព្ទ
ប្រើតែកម្លាំងកាយមិនប្រើប្រាជ្ញា។
-
ប្រើទំលែងខ្ពស់
កុំអាលប្រញាប់អង្គុយលើទីខ្ពស់មុនគេអញ្ជើញ
-
ប្រើប្រាស់ កិរិយាសព្ទ
ប្រើទាំងសព្វទាំងគ្រប់, ប្រើតាមតែប្រទះ។
-
ប្រើល្បិច កិរិយាសព្ទ
រិះរកមធ្យោបាយបញ្ឆោតនរណាម្នាក់ឱ្យទុកចិត្តឬរកគន្លឺះដើម្បីពន្យល់ឱ្យនរណាម្នាក់ឆាប់ជឿឬយល់។
-
ប្រើវក់វី កិរិយាសព្ទ
ប្រើច្រើន, ប្រើឱ្យធ្វើការច្របូកច្របល់ហួសប្រមាណ។
-
ប្រើស នាម
ឈ្មោះសត្វចតុប្បាទព្រៃពួកក្ដាន់, មានស្នែងបែកខ្នែងជាចម្ពាម។
-
ប្រឿង គុណនាម
ដែលមានសម្បុរយ៉ាងខ្ចីស្ទើរ
-
ប្រៀច ឧទានសព្ទ
សូរឮដោយជាន់, ច្របាច់, កិនសង្កត់អ្វីៗដែលជ្រាយរអៀច។
-
ប្រៀន កិរិយាសព្ទប.
បង្រៀន។
-
ប្រៀនប្រដៅ កិរិយាសព្ទ
ស្ដីប្រដៅឱ្យហាត់រៀន, ប្រដៅឱ្យបានបទ, ស្ដីប្រដៅញឹកញយឱ្យដឹងកិច្ចការឬវត្តប្រតិបត្តិផ្សេងៗ។
-
ប្រៀប កិរិយាសព្ទ
ធៀប, ប្រដូច។
-
ប្រៀបធៀប កិរិយាសព្ទ
ធៀបប្រដូច, ប្រដូចដោយធៀបគ្នា។
-
ប្រៀបប្រាយ គុណនាម
ដែលផ្សែផ្សំប្រដូចគ្នា
-
ប្រៀបផ្ទឹម កិរិយាសព្ទ
ផ្ទឹមប្រដូចគ្នា។
-
ប្រេកង់ នាម
ចំនួនព្រឹត្តិការណ៍ដែលកើតឡើងដដែលៗក្នុងមួយខ្នាតពេល។
-
ប្រេង នាម
វត្ថុរាវរអិលសម្រាប់លាប, សម្រាប់ធ្វើម្ហូប, សម្រាប់អុជ
-
ប្រេងកាត នាម
ប្រេងម្យ៉ាងដែលយកចេញពីក្នុងដីឬក្រោមសមុទ្រសម្រាប់ដុតឬអុជបំភ្លឺ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។