វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 43 / 1268
-
កៀរ កិរិយាសព្ទ
ជូត, ប្រមូលដោយខ្នៀរ; ប្រមូលនាំយកទៅ។
-
កៀរគរ កិរិយាសព្ទ
កៀរឱ្យបានជាគំនរ, ប្រមូលឱ្យបានច្រើន
-
កៀវ កិរិយាសព្ទនាម
ព័ន្ធកៀកដោយជើងមិនឱ្យឃ្លាតពីចង្កេះឬពីអ្វីដែលព័ន្ធកៀកនោះ។
-
កៀស កិរិយាសព្ទ
ឆ្កឹះ, ឆ្កៀសដោយខ្នៀស
-
កេកៗ ឧទានសព្ទ
សូរឮដោយសម្រែកសត្វមានសេកជាដើម។
-
កេង គុណកិរិយាគុណនាមនាម
កាត់តម្រួយដេញរកគំនិតគ្នា។ពាក្យនេះច្រើននិយាយតែក្នុងការលេងល្បែងស៊ីសង
-
កេងកង នាម
ឈ្មោះសត្វបក្សីមួយប្រភេទមានចំពុះធំមិនសមនឹងមាឌខ្លួន
-
កេងកាង គុណកិរិយាគុណនាម
ដែលមានដំណើរតេងតាង
-
កេងចំណេញ កិរិយាសព្ទ
គៃបំបាត់ដើម្បីទាញយកផលប្រយោជន៍អ្វីមួយ
-
កេងប្រវញ្ច កិរិយាសព្ទ
កេងយកចំណេញលើសលប់, កេងយកចំណេញដោយការបោកប្រាស់។
-
កេងប្រវ័ញ្ច កិរិយាសព្ទ
យកចំណេញដោយគៃបន្លំ, គៃបំបាត់ដោយបញ្ឆោតឬឧបាយកលផ្សេងៗដើម្បីយកប្រយោជន៍អ្វីមួយ
-
កេណ្ឌ កិរិយាសព្ទ
( ម . ព . កែននិងកំណែន )។
-
កេតនភណ្ឌ នាម
របស់ដែលទុកដូចជាទង់សម្រាប់ជាតិឬសម្រាប់ប្រទេស, វត្ថុដ៏ឧត្តុង្គឧត្តម; និមិត្តរូប
-
កេតុ នាម
ទង់; រស្មី។
-
កេតុមាលា នាម
របៀបរស្មី។ព្រះនាមស្ដេច១អង្គសោយរាជ្យនៅនគរធំគឺព្រះបាទជ័យវរ្ម័នទី២ : ព្រះកេតុមាលា។យកព្រះនាមនេះមកដាក់ជាឈ្មោះមន្ទីរពេទ្យធំមួយនៅក្រុងភ្នំពេញ
-
កេរ នាម
ដំណែល, សម្បាច់របស់ដូនតាឬមាតាបិតាជាដើម
-
កេរកាល នាម
ឈ្មោះសាស្ត្រាច្បាប់ចាស់មួយមានពាក្យប្រដៅជាដំបូន្មានផ្សេងៗ
-
កេរភេទ នាម
កេរខ្មាស, ប្រដាប់ភេទ, អង្គជាត។
-
កេរាដិកជន នាម
ជនដែលផ្គាប់ផ្គុនរណេបរណឺបអែបអបនិយាយស្របចាក់បណ្ដោយតាមទាំងខុសទាំងត្រូវដើម្បីឱ្យកើតសុខនិងប្រយោជន៍ដល់ខ្លួនតែម៉្យាងមិនអើពើចំពោះប្រយោជន៍ជាសាធារណៈ។
-
កេរ្តិ៍ នាម
សេចក្ដីសរសើរ, ការល្បី, ការល្បីលេចឮ, ខ្ចរខ្ចាយ
-
កេរ្តិ៍អសោច នាម
កេរ្តិ៍ឈ្មោះអាក្រក់។
-
កេល កិរិយាសព្ទគុណកិរិយា
ទាត់រំកិលកោយនឹងចំហៀងមេជើង, ដោយកែងជើងជាប់នឹងដីដើម្បីឱ្យបានទៅជិតដៀបរួចទើបទាត់តម្រូវជាឯក្រោយ ( ល្បែងអង្គញ់ )។
-
កេលកុង គុណនាម
ដែលវៀច, ដែលកោង, ដែលបត់បែន
-
កេវ កិរិយាសព្ទ
បំពត់ប្រជុំឱ្យចុងទាំងពីរខាងជួបគ្នាដើម្បីឱ្យមានរាងជាកន្ទោងឬជាត្រួយ, ជាសាជី
-
កេស នាម
សក់, សក់ទាំងឡាយ ( ប្រើក្នុងរាជសព្ទ )
-
កេសរ នាម
លំអងផ្កា, កេសរផ្កា។សំណុំរោមវែងៗត្រង់កសត្វចតុប្បាទមានសីហៈជាដើម។
-
កេសរកូល នាម
រុក្ខជាតិម៉ូណូកូទីលេដូនដែលមានស្លឹករាងដូចផ្លែដាវនិងមានផ្កាពណ៌ស្រស់ឆើត។
-
កេសរសីហៈ នាម
សីហៈដែលមានកេសរគឺសំណុំរោមវែងៗត្រង់កហៅកេសររាជសីហ៍ក៏បានគឺកេសរសីហៈជាស្ដេចនៃម្រឹគទាំងពួង។
-
កេសា នាម
( ម . ព . កេស១)។
-
កេះ កិរិយាសព្ទ
ឆ្កឹះដោយម្រាមដៃ, ដោយក្រចក
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។