វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 41 / 1268
-
កូនមួយសម្បុក នាម
កូនច្រើនដែលកើតអំពីមេមួយឬអំពីមាតាមួយហើយនៅរួមតែក្នុងសម្បុកមួយឬតែក្នុងបន្ទុកមួយ, កូនមួយគ្រក។
-
កូនរដូវប្រាំង នាម
រយៈពេលខ្លីប្រមាណជាពីរសប្ដាហ៍ដែលគ្មានភ្លៀងធ្លាក់ក្នុងរដូវវស្សាដែលជាទូទៅតែងតែកើតមាននាខែសីហា។
-
កូនរម នាម
( ម . ព . រម )។
-
កូនលង នាម
ឈ្មោះដង្កូវមួយប្រភេទមានកំណើតពីឈើស៊ីឈើជាអាហារ។
-
កូនលោក នាម
ឈ្មោះបក្សីមួយប្រភេទពួកត្រយង, រនាល, តែតូចជាងមានត្រីខ្យងខ្ចៅជាអាហារ។ស្រុកខ្លះហៅថាគោលោក, ខ្លះទៀតហៅថាលាលោក។
-
កូនសង្កត់ នាម
គ្រឿងប្រដាប់ធ្វើដោយមាស, ប្រាក់បញ្ចុះមន្តគាថាដោតនឹងខ្សែសម្រាប់ចងចង្កេះ។
-
កូនសរ នាម
ព្រួញសម្រាប់បាញ់។
-
កូនសុំ នាម
កូនដែលសុំពីគេយកទៅចិញ្ចឹម។
-
កូនសេក្ខ នាម
( ម . ព . សេក្ខលោក )។
-
កូនសោ នាម
ឧបករណ៍តូចធ្វើពីលោហៈសម្រាប់ដោតចូលទៅក្នុងរន្ធមេសោដើម្បីមួលបើកឬបិទ។
-
កូនស្ងើន នាម
កូនបង្កែបឬកង្កែបប្រុយ ( សម្ដីអ្នកស្រុកចុងកាត់មាត់ញកពួកខ្លះ )។
-
កូនអុក នាម
កូនទាំង៣២សម្រាប់លេងក្នុងល្បែងអុក
-
កូនឥតខាន់ស្លា នាម
កូនដែលឪពុកម្ដាយមិនបានរៀបការឬមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍។
-
កូប នាម
ទីសេនាសនៈមានដំបូលសណ្ឋានដូចខ្យងសម្រាប់ដាក់លើខ្នងដំរី
-
កូបៗ ឧទានសព្ទ
សូរកង្កែបកូបយំ
-
កូរ កិរិយាសព្ទនាម
ធ្វើវត្ថុរាវឱ្យកម្រើក, ឱ្យវិលដោយយកអ្វីៗទៅវឹក
-
កូរីយ៉ុង នាម
ស្រទាប់ក្រៅនៃភ្នាសទារកដែលអភិវឌ្ឍទៅតាមការរីកធំធាត់របស់ទារកនៅក្នុងផ្ទៃម្ដាយ
-
កូរ៉ុម នាម
ចំនួនវត្តមានចាំបាច់នៃសមាជិកដើម្បីឱ្យការប្រជុំឬមហាសន្និបាតរបស់នីតិបុគ្គលមានសុពលភាព។
-
កូរ៉ូណា នាម
ឈ្មោះវីរុសដែលបណ្ដាលឱ្យមានជំងឺសា (SARS) មឺ (MERS) និងកូវីដ១៩។វាមានរូបរាងជាដុំមូលមានព្រុយជុំវិញបែកចុងរាងដូចជាម្កុដ។
-
កូរ៉ូអ៊ីដ នាម
ស្រទាប់ស្តើងពណ៌ត្នោតចាស់សម្បូរសរសៃឈាមដែលផ្គត់ផ្គង់សារធាតុចិញ្ចឹមនិងទ្រទ្រង់លំនឹងសីតុណ្ណភាពក្នុងភ្នែក។
-
កូលិក នាម
( ម . ព . ចុកពោះ )។
-
កូវ កិរិយាសព្ទឈ.សព្វនាម
( ព . បុ .) ទេឬ?។ពាក្យសម្រាប់និយាយដោយឆ្ងល់
-
កូវកែ នាម
ដូងមួយប្រភេទដើមតូចៗទាបៗផ្លែតូចៗមានទឹកផ្អែមមានដើមកំណើតមកពីប្រទេសម៉ាល៉ាយ៉ាគេយកពូជមកដាំនៅស្រុកកូវកែដែលខ្មែរហៅថាស្រុកកំពង់ស្ពានខែត្រព្រែកឫស្សី ( កម្ពុជាក្រោម ) លុះចំណេរកាលតៗមកពូជដូងនេះក៏ចូលមកដល់ប្រទេសកម្ពុជាអ្នកស្រុកហៅក្លាយពីពាក្យដើមទៅជាដូងកល់កែ, អ្នកខ្លះថាដូងគល់កែហៅក្លាយមកទៀតថាដូងតាកែ។
-
កូវីដ១៩ នាម
ជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរចាប់ផ្ដើមនៅចុងឆ្នាំ២០១៩ហើយឆ្លងរាលដាលជាសាកលមានមេរោគឈ្មោះកូរ៉ូណាថ្មី
-
កូអ័រដោណេ នាម
( គណិត .) គូលំដាប់ណាមួយនៅក្នុងប្លង់កូអ័រដោណេដែលធាតុទីមួយជាអាប់ស៊ីសនិងធាតុទីពីរជាអ័រដោណេ
-
កូអ័រដោណេភូមិសាស្រ្ត នាម
ប្រព័ន្ធទិន្នន័យ ( រយៈទទឹងរយៈបណ្ដោយរយៈកម្ពស់ ) ឱ្យដឹងទីតាំងមួយលើផែនដី។
-
កូ៎ក ឧទានសព្ទ
សូរឮដោយមនុស្សបង្កូកហៅគ្នាឬដោយឆ្លើយតប
-
កូ៎កៗ ឧទានសព្ទ
សូរឮដោយសំឡេងលលករងាវ។
-
កួកជេ នាម
អន្តរការីរវាងអ្នកទិញនិងអ្នកលក់ដើម្បីទទួលបាននូវកម្រៃជើងសា
-
កួច កិរិយាសព្ទ
ធ្វើជាកំណួច, ចងដោយខ្នួច; ចងមិនសម្លាប់មុខ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។