វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 42 / 1268
-
កួចដៃ កិរិយាសព្ទ
យកអំបោះជាទូទៅពណ៌ក្រហមទៅចងដៃកូនក្រមុំនិងកូនកំលោះអមទៅដោយការជូនពរនិងការជូនជាប្រាក់ឬគ្រឿងអលង្ការទៅតាមសទ្ធាជានិមិត្តសញ្ញានៃការរួមរស់នឹងគ្នាតទៅអនាគតដោយមិនបែកបាក់គ្នា។
-
កួត កិរិយាសព្ទ
ធ្វើឱ្យស្លាប់សាច់, ធ្វើឱ្យរាបទាប
-
កួន នាម
ពាក្យសម្រាប់និយាយផ្សំជាមួយពាក្យរុកនិងពាក្យគុំ
-
កួយ នាម
មនុស្សជាតិមួយនៅក្នុងដែនកម្ពុជា; កួយមានច្រើនភាសា
-
កួរ នាម
ចង្កោមផ្លែ, សំណុំផ្លែ
-
កើ នាម
ទង់។
-
កើង គុណកិរិយា
ពាក្យសម្រាប់ចម្រើនពាក្យរត់ឱ្យវិសេសឡើង។
-
កើច គុណនាម
ញោចខ្ពស់ឡើង។
-
កើត កិរិយាសព្ទនាម
តាំងមានឡើង; ប្រកប
-
កើតកូន កិរិយាសព្ទ
ផ្ដល់កំណើតឱ្យទារកឬកូន ( សត្វ ) បន្ទាប់ពីរយៈពេលមានផ្ទៃពោះ។
-
កើតក្ដី នាម
នំបំពួនស្ករឬនំផ្លែអាយ។ចាស់ៗតំណាលប្រាប់ថានំនេះបានជាឈ្មោះថានំកើតក្ដីផងដែរពីព្រោះក្នុងសម័យព្រេងនាយនៅពេលមួយនោះមានបុរសពីរនាក់បរិភោគនំបំពួនស្ករនេះក្នុងទីជិតគ្នាអង្គុយប្រទល់មុខគ្នា, បុរសម្នាក់ខាំនំនេះពាក់កណ្ដាលមិនពមទាំងមូលទៅក្នុងមាត់ទឹកស្ករក៏ធ្លាយបាញ់ឆ្វាចទៅចូលភ្នែកអ្នកម្ខាង, កើតជាជម្លោះដាល់តប់គ្នារហូតដល់កើតក្ដីប្ដឹងចៅក្រម ... ចៅក្រមក៏ហៅនំនេះថានំកើតក្ដី, ឈ្មោះនំនេះក៏កើតមានតាំងពីកាលនោះមក។នេះជាប្រវត្តិដែលចាស់ៗបានតំណាលប្រាប់ប៉ុន្តែពុំប្រាកដថានំកើតក្ដីនេះកើតមាននៅក្នុងសម័យណាទេ។
-
កើតដំណើរ កិរិយាសព្ទ
កើតមានវិវាទ, កើតក្ដី។
-
កើតទុក្ខស្ទើរប្រេះទ្រូង
កើតទុកខ្លាំងតឹងណែនហាក់ដូចជានឹងប្រេះទ្រូង។
-
កើតមិនគ្រប់ខែ កិរិយាសព្ទ
កើតមកមុនកាលកំណត់ធម្មតាគឺពរពោះបានត្រឹមប្រាំពីរឬប្រាំបីខែ។
-
កើតរោគ កិរិយាសព្ទ
( ព . ប្រ .) ឈឺចិត្ត; កើតទាស់ទែងគ្នា។
-
កើតស្នឹមក្នុងផ្ទះ
មានដំណើរសៅហ្មងនឹងគ្នាឯងក្នុងផ្ទះ។
-
កើន កិរិយាសព្ទគុណនាម
ដែលមានសេចក្ដីចម្រើនឡើងលើសចំនួនដើម។
-
កើប កិរិយាសព្ទ
កាយប្រមូលដាក់ល្អីដាក់កញ្ជើជាដើម
-
កើយ កិរិយាសព្ទគុណនាមនាម
ផ្ទាប់ក្បាលទៅលើខ្នើយវេលាដែលដេក។
-
កើល កិរិយាសព្ទ
កឿង, កល់ទាល់នឹងដីឬនឹងគល់, នឹងដង្គត់
-
កើលប្រើស នាម
ឈ្មោះរោគសើស្បែកមួយយ៉ាងច្រើនកើតត្រង់ក្បាលជួនកាលរាលមកដល់កញ្ចឹងកឬមុខក៏មាន, កាលបើកេះឬចុចឱ្យបែករមែងចេញទឹកហូររងៃរមាស់, ជារោគរឹងរបឹងពិបាកព្យាបាលណាស់។
-
កឿង កិរិយាសព្ទ
កើល
-
កៀក កិរិយាសព្ទ
ឱបដោយដៃម្ខាង
-
កៀកកិត កិរិយាសព្ទ
នៅក្បែរគ្នា, ប្រកៀកប្រកិតគ្នា, ស្ថិតនៅជិតស្ទើរជាប់គ្នា។ — កៀកកិតជិតបង, អាជ្ញាធរមូលដ្ឋានត្រូវនៅកៀកកិតនឹងប្រជាពលរដ្ឋ។
-
កៀង កិរិយាសព្ទ
ប្រមូលនាំទៅ, ប្រមូលនាំមក
-
កៀច កិរិយាសព្ទគុណនាម
ក្រាញ, ទម្រន់
-
កៀត នាម
ផ្នោះសម្រាប់ឱ្យកូនក្មេងតូចកាន់ដើរ
-
កៀន នាម
ញោចឬឈូងតូច
-
កៀនស្វាយ នាម
ឈ្មោះស្រុកមួយនៅខាងទិសអាគ្នេយ៍ក្រុងភ្នំពេញ, នៅក្នុងខេត្តកណ្ដាល។
-
កៀប កិរិយាសព្ទ
រឹតដោយតង្កៀប
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។