វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 364 / 1268
-
នៅក្រៅអន្ទាក់
( ព . ហ .) ទំនាយយាមថាបាត់, ថាស្លាប់ ( ពាក្យប្រើក្នុងក្បួនចាប់យាម )។
-
នៅមាត់ពុំស្ងៀម
( ម . ព . ទុកមាត់ពុំស្ងៀម )។
-
នៅមុខ
ចំពោះមុខ!។
-
នំ នាម
ចំណីដែលគេធ្វើដោយអង្ករឬដោយម្សៅជាដើមចម្អិនឱ្យនៅស្រស់មានទឹកឬគោកក៏មានឱ្យក្រៀមក៏មានមានប្រភេទនិងឈ្មោះផ្សេងៗរាប់ចូលក្នុងពួកចំណីឬបង្អែមគ្រប់មុខ )។
-
នំក្រៀបទទឹក នាម
នំក្រៀបសើម, ទន់។
-
នំប្រអួល
នំដែលគេលាយប្រអួលនឹងស្ករឱ្យល្មមតែស្អិតជាប់សាច់គ្នាហើយបោះនឹងពុម្ពឱ្យជាដុំឬជាបន្ទះ។
-
ន៏ ឧទានសព្ទ
ពាក្យរស្សៈមានសំឡេងខ្លីសម្រាប់ប្រថួនពាក្យនុ៎ះ, ឯណោះឱ្យមានដំណើរកាន់តែជាក់ច្បាស់ឡើងទៀត
-
ន័យ នាម
ការណែនាំ; អធិប្បាយ, សេចក្ដីពន្យល់; ហេតុ, ទំនង, លំនាំ ...
-
ន្របតី នាម
( ម . ព . នរបតី )។
-
ន្រាយ នាម
ពាក្យប្រើក្លាយឃ្លាតពីនារាយណ៍។
-
ន្អាលនឹង ធ.
ដើម្បីនឹង, ប្រយោជន៍នឹង, នឹងបាន, ប្រញាប់នឹង
-
ប នាម
តួអក្សរទី១ក្នុងវគ្គទី៥នៃអក្ខរក្រមព្យញ្ជនៈខ្មែរ។តួអក្សរនេះមានឈ្មោះថាបមានអក្ខរសូរអន្តរជាតិ [ɓ] ព្យញ្ជនៈសូរមាត់មានទីបន្លឺនៅមាត់និងជាសូរស្ទះសិថិលអឃោសៈ។
-
បក កិរិយាសព្ទ
យកសំបក, យកស្រោមឬយកអ្វីៗដែលរុំដោយស្រោបចេញដើម្បីនឹងសម្ដែងអាការខាងក្នុងឱ្យឃើញច្បាស់ឬដើម្បីនឹងយកស្រោម, យកសំបកជាដើមនោះ
-
បកកេរ្តិ៍ កិរិយាសព្ទ
និយាយសកេរ្តិ៍គេ, ហែកកេរ្តិ៍គេគឺនិយាយអាក្រក់ពីគេឱ្យឃើញច្បាស់លាស់ជាក់ស្ដែង។
-
បកកេស គុណនាម
( សំនួន .) ( ម . ព . គាស់កេស )។
-
បកតិ នាម
ដូចគ្នានឹងប្រក្រតីដែរ។
-
បកតិគុណនាម នាម
ពាក្យសម្ដែងលក្ខណៈរបស់នាមឬសព្វនាមតាមលំអានជាប្រក្រតី។ច្រើនប្រើជាគុណនាមប្រក្រតី។
-
បកតិទិន នាម
ដូចគ្នានឹងប្រក្រតីទិនដែរ។
-
បកតិនាម នាម
នាមប្រក្រតីគឺឈ្មោះកំណើត, ដូចជាបកតិនាមប្រាជ្ញ, គោត្តនាមព្រហ្ម ( ព្រហ្ម - ប្រាជ្ញឬប្រាជ្ញ - ព្រហ្ម ) ...។
-
បកតិភាព នាម
ភាពជាប្រក្រតី, ភាពធម្មតា
-
បកតិសំខ្យា នាម
សំខ្យាប្រក្រតីគឺការរាប់ចំនួនរាយ ( លេខរាយ )
-
បកប្រែ កិរិយាសព្ទ
ប្រែឬសម្រួលន័យសេចក្ដីពីភាសាមួយទៅភាសាមួយទៀត
-
បករឿង កិរិយាសព្ទ
និយាយសរឿងសហេតុកំបាំងឱ្យគេដឹងមិនសល់។
-
បកវត្ត កិរិយាសព្ទ
ប្រាប់វត្តប្រតិបត្តិ។
-
បកស្បែក នាម
ឈ្មោះពិធីបុណ្យមួយបែបដោយគេនិមន្តព្រះថេរៈរូបណាមួយមកទាញយកសំពត់ដែលគេក្រាបទទូរអស់ទាំងខ្លួនឱ្យលោកសូត្រធម៌បណ្ដើរទាញសំពត់នោះបណ្ដើរទាញសន្សឹមៗលៃឱ្យល្មមតែសូត្រធម៌ចប់សំពត់នោះក៏ផុតចេញអស់ពីលើខ្លួនទាយកដែរគេហៅពិធីបុណ្យនេះថាបកស្បែកឬឆាកបកស្បែក, គេជឿតាមទម្លាប់ជាបរម្បរាតៗគ្នាមកថានឹងអស់មានឧបទ្រពអពមង្គលអ្វីតទៅទៀតហើយ។ល។ពិធីបុណ្យនេះជាប្រពៃណីនិយមពុំមែនជាពុទ្ធសាសននិយមទេ, សម័យសព្វថ្ងៃនេះអ្នកជឿពិធីនោះនៅខ្លះដែរប៉ុន្តែមានចំនួនតិច។
-
បកស្រាយ កិរិយាសព្ទ
និយាយសម្រាយសេចក្ដីឱ្យងាយយល់, ពន្យល់បំភ្លឺយ៉ាងក្បោះក្បាយអំពីរឿងអ្វីមួយ
-
បកអណ្ដើក កិរិយាសព្ទ
កាត់លាក់ឈើជាផ្ទាំងៗបកយកស្រាយចេញ។
-
បកអាក្រាត កិរិយាសព្ទ
និយាយប្រាប់លាតត្រដាងនូវអំពើឬសកម្មភាពអាក្រក់របស់អ្នកណាម្នាក់
-
បការៈ នាម
ប្រភេទ, វិធី, បែប, បែបយ៉ាង; ទំនង; សេចក្ដីដោយឡែក
-
បកាសន៍ នាម
( គណិត .) ប្រយោគឬឃ្លាឬក៏អំណះអំណាងទាំងឡាយណាដែលគេអាចអះអាងឬសន្មតថាពិតឬមិនពិត
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។