បក
អត្ថន័យ (4)
-
1
កិរិយាសព្ទ
យកសំបក, យកស្រោមឬយកអ្វីៗដែលរុំដោយស្រោបចេញដើម្បីនឹងសម្ដែងអាការខាងក្នុងឱ្យឃើញច្បាស់ឬដើម្បីនឹងយកស្រោម, យកសំបកជាដើមនោះ
ឧទាហរណ៍ បកសំបក, បកស្រោប។
-
2
កិរិយាសព្ទ
ត្រឡប់វិញ, វិលវិញ; ផ្ញើត្រឡប់វិញ
ឧទាហរណ៍ បកមកតាមផ្លូវដើមវិញ, បកសំបុត្រទៅវិញ។
-
3
កិរិយាសព្ទ
ប្រាប់បទគ្វាម, ប្រាប់ទំនង, ប្រាប់ពំនោលឱ្យគេថាតាម
ឧទាហរណ៍ បកសកវាទ៍, បកពំនោល, បកទំនុក។
-
4
កិរិយាសព្ទ
( ល្បែងអុក ) ដូរកូនត្រីជានាងពេលដើរដល់ក្រឡាទី៦ហើយ ( អុកខ្មែរ ) ឬដល់ក្រឡាចុងបំផុត ( អុកអន្តរជាតិ )។ — បកត្រីជានាង, បកត្រីជាគោលឬជាសេះ(អុកអន្តរជាតិ)។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)