វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 363 / 1268
-
នេត្រា នាម
ភ្នែកទាំងពីរ
-
នេត្រាទស្សន៍ នាម
ទិដ្ឋភាពនៃប្លង់រួម, ទិដ្ឋភាពដែលអ្នកអាចមើលឃើញពីចម្ងាយ។
-
នេន នាម
សាមណេរ
-
នេមិរាជ នាម
ឈ្មោះជាតកមួយក្នុងរឿងទសជាតក៍។
-
នេរគុណ នាម
( ម . ព . និរគុណ )។
-
នេរទុក្ខ នាម
( ម . ព . និរទុក្ខ )។
-
នេរភ័យ នាម
( ម . ព . និរភ័យ )។
-
នេសជ្ជិកង្គៈ នាម
អង្គរបស់ភិក្ខុអ្នកប្រព្រឹត្តឃាត់នូវឥរិយាបថដេកហើយស៊ូទ្រាំនៅដោយឥរិយាបថអង្គុយឬដើរ, ឈរជាប្រក្រតី ( ឈ្មោះធុតង្គទី១៣ក្នុងពួកធុតង្គទាំង១៣) ( ព . ពុ .)។
-
នេសាទ នាម
អ្នកសម្លាប់សត្វព្រៃឬសត្វទឹកជារបរចិញ្ចឹមជីវិត, ព្រាន
-
នេសាទសន្ទូច
( ម . ព . ព្រានសន្ទូច )។
-
នេសាទសំណាញ់
( ម . ព . ព្រានសំណាញ់ )។
-
នេសាទារក្ស នាម
ឆ្មាំនេសាទ, អ្នកថែរក្សាផ្នែកខាងការចាប់ត្រី។
-
នេសាទុបករណ៍ នាម
ប្រដាប់នេសាទ ( មានមង, អញ្ចង, ទ្រូ, លបជាដើម )។
-
នេះ សព្វនាម
ពាក្យសម្រាប់បង្ហាញ, សម្រាប់ចង្អុលអ្វីៗដែលនៅខាងខ្លួនឱ្យឃើញជាក់ច្បាស់
-
នែ ឧទានសព្ទ
ពាក្យជាអាលបនៈសម្រាប់អ្នកធំនិយាយទៅរកអ្នកតូចឬក៏មនុស្សស្មើភាពនិយាយទៅមករកគ្នាជាពាក្យក្រើនមុន
-
នែក ប.
ពាក្យសម្រាប់ប្រើផ្សំជាមួយនឹងពាក្យនំថានំនែកគឺនំប្លែកៗច្រើនមុខ
-
នែប កិរិយាសព្ទ
អែប, ផ្អប, បំប្រប, ស៊ែម, កែម
-
នែបនិត្យ កិរិយាសព្ទ
អែបជិត, ផ្ដេកផ្ដិត, កៀកឱប, អែបជិតមិនដាច់
-
នែលនល គុណកិរិយាគុណនាម
ភែលភល, លែនលន, ត្រេះត្រុះ, ទ្រែលទ្រលដោយអាការលែងខ្លួនឬស្លៀកដណ្ដប់មិនរៀបរយ
-
នែអ្ហឺ ឧទានសព្ទ
ពាក្យផ្ដើមក្រើនរំឭកសម្រាប់អ្នកធំនិយាយទៅរកអ្នកតូចឬក៏អ្នកស្មើភាពនិយាយគ្នា
-
នៃ ធ.
របស់
-
នោប គុណនាម
ដែលក្រពុំ
-
នោម កិរិយាសព្ទនាម
ទឹកមូត្រ, ទឹកបស្សាវៈ
-
នោរី នាម
( ម . ព . ណូរី )។
-
នោះ សព្វនាម
ពាក្យសម្រាប់បង្ហាញ, សម្រាប់ចង្អុលអ្វីៗដែលនៅឆ្ងាយតែប្រាកដ; ជាពាក្យមានសូរសំឡេងស្មើនឹងនុះប៉ុន្តែទាបជាងនុ៎ះ, ដូចជា
-
នោះនៃ
( ព . កា .) នោះឯង។
-
នៅ កិរិយាសព្ទគុណកិរិយា
ឋិត, ស្ថិត, មាន
-
នៅក្ដី កិរិយាសព្ទ
នៅវត្ត។
-
នៅក្នុងភព
នៅក្នុងលោក។
-
នៅក្នុងអន្ទាក់
( ព . ហ .) នៅក្នុងទំនាយថាមិនបាត់, ថាមិនស្លាប់ ...។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។