វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 313 / 1268
-
ទុព្វចមិត្ត នាម
មិត្តដែលគេស្ដីថាបានដោយកម្រ, មិត្តដែលគេពិបាកប្រដៅឬពិបាកទូន្មាន។
-
ទុព្វចមិត្រ នាម
( ម . ព . ទុព្វចមិត្ត )។
-
ទុព្វល នាមគុណនាម
កម្លាំងថយ, កម្លាំងថមថយ, ខ្សោយឬដែលមានកម្លាំងថយ, ខ្សោយ
-
ទុព្វលកម្ម នាម
ការប្រកាសថាឥតបានការ, ការប្រកាសទុកជាមោឃៈ, មោឃកម្ម។
-
ទុព្វលជន នាម
មនុស្សដែលថមថយកម្លាំងមិនអាចធ្វើការបាន, ទាហានជរាឬរបួសដែលរាជការចិញ្ចឹម។
-
ទុព្វលភាព នាម
ភាពទុព្វលឬភាពទុព៌លគឺភាពនៃបុគ្គលមានកម្លាំងខ្សោយ, ភាពជាអ្នកថយកម្លាំង, ការទ្រមថយកម្លាំង, ដុនដាប
-
ទុព្វិជ្ជា នាម
វិជ្ជាអាក្រក់គឺវិជ្ជាដែលញ៉ាំងអ្នកចេះឱ្យហិនហោច, ឱ្យវិនាសទាំងឱ្យមានវិប្បដិស្សារៈនឹកតូចចិត្តស្ដាយក្រោយផងទៀត, ជាវិជ្ជារាប់បញ្ចូលក្នុងអកុសលកម្មពុំគួរមនុស្សត្រូវការរៀនឡើយ ( ព . កា .)
-
ទុយមមុយ គុណនាម
( ម . ព . ទុយមុយ )។
-
ទុយមុយ គុណនាម
ដែលមុយៗយឺតៗភ្លឹះៗមិនសូវនិយាយស្ដី
-
ទុយម័រ នាម
( ម . ព . ដុំពក )។
-
ទុយយោ នាម
បំពង់មូលវែងធ្វើពីលោហធាតុឬប្លាស្ទិកមានប្រហោងខាងក្នុងសម្រាប់បឺតឬបង្ហូរវត្ថុរាវនានា
-
ទុយ៌ស នាម
ដំណើរខូចយស, ថ្លោះធ្លាក់យស។
-
ទុរគត គុណនាម
( ម . ព . ទុគ្គត )។
-
ទុរគម គុណនាម
( ម . ព . ទុគ៌ម )។
-
ទុរជន នាម
( ម . ព . ទុជ៌ន )។
-
ទុរន់ គុណនាម
ដែលគ្រាំគ្រា, ដុនដាប, ត្រដាបត្រដួស
-
ទុរពល គុណនាមនាម
( ម . ព . ទុព៌ល )
-
ទុរភិក្ស នាម
( ម . ព . ទុរ្ភិក្ស )។
-
ទុរយស គុណនាមនាម
( ម . ព . ទុយ៌ស )។
-
ទុរា ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យទុរន់
-
ទុរាគមន៍ នាម
ការមកដល់មិនស្រួល, ដំណើរមកដល់ប្រកបដោយទុក្ខលំបាក។
-
ទុរាចារ នាម
ដំណើរប្រព្រឹត្តអាក្រក់, មារយាទអាក្រក់, សណ្ដាប់ធ្នាប់អាក្រក់, ទំនៀមទម្លាប់អាក្រក់។
-
ទុរាហារូបត្ថម្ភ នាម
អាការៈកើតឡើងចំពោះមនុស្សឬសត្វនៅពេលទទួលទានអាហារមិនត្រឹមត្រូវតាមនិយាមនៃតម្រូវការ
-
ទុរេន នាម
ឈ្មោះឈើដំណាំមួយប្រភេទផ្លែមានឱជារសផ្អែម, សម្រាប់ប្រើជាបង្អែមមានតម្លៃ, សំបកផ្លែមានបន្លារឹង; ក្នុងកម្ពុជរដ្ឋដាំកើតត្រង់ទីតំបន់ខ្លះដោយអន្លើ។
-
ទុរ្ភិក្ស នាម
ដំណើរក្របាយ, ដំណើរអត់បាយឬអត់ឃ្លាន
-
ទុល កិរិយាសព្ទនាម
ប៉ោងឡើង, ដោរកំពុងឡើង, ទូញហើបឡើង
-
ទុលហ៊ែបៗ គុណនាមគុណកិរិយា
ដែលទុលៗហើបៗ ( និយាយចំពោះតែមុខវិការគឺការកម្រើកមាត់ )
-
ទុល្លភជន នាម
ជន ( មនុស្ស ) ដែលគេកម្ររកបានគឺមនុស្សដែលមានគុណវិសេសជាអស្ចារ្យ។
-
ទុល្លភទ្រព្យ នាម
ទ្រព្យដែលរកបានដោយកម្រ។
-
ទុល្លភមនុស្ស នាម
( ម . ព . ទុល្លភជន )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។