វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 314 / 1268
-
ទុល្លភលាភ នាម
លាភដែលបានដោយកម្រ។
-
ទុល្លភវត្ថុ នាម
វត្ថុដែលរកបានដោយកម្រឬវត្ថុដែលក្ររកបាន។
-
ទុល្លភសុខ នាម
សុខដែលកម្របានគឺសុខដ៏វិសេស។
-
ទុល្លភៈ គុណនាម
ដែលកម្របាន, កម្ររកបាន, ក្រប្រទះ។ពាក្យនេះច្រើនមានតែក្នុងសាស្ត្រាទេសន៍ប្រែរយបុរាណ, ប្រើផ្សំជាមួយនឹងសព្ទឯទៀតជាបទសមាសដូចជាទុល្លភជន; ទុល្លភទ្រព្យ, ទុល្លភមនុស្ស, ទុល្លភលាភ, ទុល្លភវត្ថុ, ទុល្លភសុខជាដើម។
-
ទុសុបិន នាម
ការយល់សប្ដិអាក្រក់និមិត្តអាក្រក់។
-
ទុស្សកុដិ នាម
ខ្ទមឬជំរំសំពត់, ជំរំដែលគេយកសំពត់មកពាសប្រក់ធ្វើជាដំបូលសម្រាប់សំចតនៅជាបណ្ដោះអាសន្ន
-
ទុំ គុណនាម
ទីទៃពីខ្ចីពីចាស់គឺដែលដល់កំណត់ជិតជ្រុះពីមែក, ពីទង
-
ទុំជោរ គុណនាម
ដែលដល់កម្រិត។
-
ទុំទេស នាម
( ម . ព . ក្ទម្ពទេស )។
-
ទុំហូ នាម
គ្រឿងអលង្ការស្ត្រីមួយប្រភេទមានទងមានក្រចាប់ដាំត្បូងសម្រាប់ពាក់ត្រចៀកមួយម្ខាង
-
ទុំហូដាំត្បូងរយ
( ត្បូងសាមញ្ញ ) ពាក្យខ្មែរហៅកបិត។
-
ទូ នាម
ចំនួនវត្ថុដែលដាក់ជាក្រយាតំណាំងក្នុងល្បែងភ្នាល់នីមួយៗ
-
ទូក នាម
យានជំនិះសម្រាប់ឆ្លងទឹក; ទូកមានច្រើនប្រភេទមានទូកកំរោល, ទូកផ្កាចា, ទូក - ងជាដើម
-
ទូកថ្វែ
( ព . ប្រ .) បុ .) អ្នកមានទ្រព្យច្រើនព្រោះជំនួញជើងទឹក
-
ទូក្លាសេ នាម
ឧបករណ៍អគ្គិសនីមួយប្រភេទសម្រាប់ធ្វើឱ្យគ្រឿងបរិភោគកករឹងដើម្បីរក្សាទុកបានយូរ
-
ទូង កិរិយាសព្ទនាម
វាយ, សំពង
-
ទូងៗ ឧទានសព្ទ
( ម . ព . ទុងៗ)។
-
ទូច គុណនាម
តូច ( ព . សា .)
-
ទូញ គុណនាមគុណកិរិយា
ដែលពេញទាល់តែទុលដោយច្រកញាត់, ចុកញាត់នូវវត្ថុទន់
-
ទូញទាញ គុណនាមគុណកិរិយា
ដែលមានអាការគ្រាកក្រាញ, រួញរា
-
ទូញបូញ គុណនាមគុណកិរិយា
ដែលទូញទាល់តែមានមាត់បូញ
-
ទូត នាមឧទានសព្ទ
សូរលាន់ចេញពីអ្វីមួយដែលប៉ោង, ដែលខ្ទប់មានកញ្ចែកប៉ាល់ជាដើម។
-
ទូតក្រិយា នាម
ក្រឹត្យឬច្បាប់, មុខក្រសួងរបស់ទូត។
-
ទូតានុទូត នាម
ទូតធំនិងទូតតូច។
-
ទូតី នាម
ស្រីអ្នកនាំការមេអណ្ដើកស្រីដែលជាមេនៃពួកពេស្យា ( ស្មើនឹងពាក្យសញ្ចារិកា )។
-
ទូតៗ ឧទានសព្ទ
( ម . ព . ទូត១)។
-
ទូទាត់ កិរិយាសព្ទ
ផាត់ទាត់កាត់កងឱ្យរួចលែងទាក់ទិនគ្នាទៅវិញទៅមក
-
ទូទាំង គុណនាម
ទាំងមូល, ទាំងស្រុង, ទាំងអស់
-
ទូទឹកកក នាម
ឧបករណ៍អគ្គិសនីមួយប្រភេទសម្រាប់ធ្វើឱ្យគ្រឿងបរិភោគត្រជាក់ហើយរក្សាទុកបានយូរ
-
ទូទឹម គុណនាម
ស្រទំ, អំពីសភាពអាកាសដែលងងឹតរកកល់នឹងធ្លាក់ភ្លៀង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។