វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 310 / 1268
-
ទុកមុខឱ្យ
ទុកនាទីឱ្យ, ទុកអំណាចឱ្យ, យោគយល់។
-
ទុកូលពស្ត្រ នាម
( ម . ព . ទុកូលភស្ត្រ )។
-
ទុកូលព័ស្ត្រ នាម
( ម . ព . ទុកូលភស្ត្រ )។
-
ទុកូលភស្ត្រ នាម
ឈ្មោះសំពត់មួយប្រភេទត្បាញដោយសំបកឈើជាសំពត់យ៉ាងល្អ ( ច្រើនមាននិយាយតែក្នុងគម្ពីរព្រះពុទ្ធសាសនា )។
-
ទុកូលភ័ស្ត្រ នាម
( ម . ព . ទុកូលភស្ត្រ )។
-
ទុក្កដ នាម
អំពើអាក្រក់, បាប។ឈ្មោះអាបត្តិពួកមួយ ( ក្នុងអាបត្តិ៧កង ) ជាទោសសម្រាប់ភិក្ខុឬភិក្ខុនីក្នុងព្រះពុទ្ធសាសនា
-
ទុក្កដាបត្តិ នាម
អាបត្តិឬទោសដែលកើតមានព្រោះប្រព្រឹត្តអំពើអាក្រក់ផ្សេងៗដូចជាភិក្ខុស្ដោះទឹកមាត់ដាក់ស្មៅស្រស់ត្រូវទុក្កដាបត្តិ។
-
ទុក្ករកម្ម នាម
អំពើកម្រគឺការអ្វីមួយដែលកម្រអ្នកណាធ្វើបាន។
-
ទុក្ករការណ៍ នាម
ហេតុដ៏កម្រ, ដំណើរយ៉ាងក្រ។
-
ទុក្ករកិច្ច នាម
កិច្ចដ៏កម្រគឺកិច្ចដែលកម្រអ្នកណាមួយធ្វើកើត; ក្រឹត្យវិន័យដែលតឹងចង្អៀតកម្រអ្នកណាមួយនឹងប្រព្រឹត្ត, កាន់ឱ្យត្រឹមត្រូវសព្វគ្រប់បាន។
-
ទុក្ករកិរិយា នាម
អំពើយ៉ាងកម្រ, ដំណើរធ្វើកិច្ចដែលអ្នកទាំងពួងធ្វើបានដោយកម្រ; បានខាងឯការបំពេញព្យាយាមដើម្បីឱ្យបានសម្រេចពោធិញ្ញាណ
-
ទុក្ករក្រិត្យ នាម
ដូចគ្នានឹងទុក្ករកិច្ច។
-
ទុក្ករចរិយា នាម
ការប្រព្រឹត្តដែលគេធ្វើបានដោយកម្រ, សេចក្ដីប្រព្រឹត្តតឹង, ការកាន់តឹង។
-
ទុក្ករបុគ្គល នាម
អ្នកដែលស៊ូប្រព្រឹត្តខ្លួនយ៉ាងលំបាកកម្រនឹងអ្នកដទៃអាចធ្វើបានហ៊ានបូជាជីវិតដើម្បីជំនឿសាសនាឬនយោបាយ។
-
ទុក្ករប្បធាន នាម
ព្យាយាមតឹង, ព្យាយាមម៉ឺងម៉ាត់។
-
ទុក្ករៈ គុណនាមនាម
ដែលកម្រធ្វើបាន, ដែលធ្វើបានដោយកម្រ, ដែលពិបាកធ្វើ, ដែលមិនងាយនឹងធ្វើកើត; ការធ្វើបានដោយកម្រ, ការកម្រធ្វើបាន, អំពើដែលគេពិបាកធ្វើ។
-
ទុក្ខ នាម
សេចក្ដីព្រួយ, សេចក្ដីលំបាក ( កាយនិងចិត្ត )
-
ទុក្ខក្ខន្ធ នាម
គំនរទុក្ខ, កងទុក្ខគឺប្រជុំនៃសេចក្ដីទុក្ខគ្រប់យ៉ាង។
-
ទុក្ខក្ស័យ នាម
ដំណើរអស់ទុក្ខ, ទីអស់ទុក្ខ ( ព្រះនិព្វាន )
-
ទុក្ខធុរៈ នាម
ការមានទុក្ខកង្វល់, មានទុក្ខព្រួយនាំឱ្យរវល់ខ្វល់ខ្វាយក្នុងចិត្ត
-
ទុក្ខនិរោធ នាម
សេចក្ដីរំលត់ទុក្ខ; ទីរំលត់ទុក្ខ ( ព្រះនិព្វាន ), ជាឈ្មោះនៃអរិយសច្ចទី៣ ( ក្នុងអរិយសច្ចទាំង៤) បានខាងដំណើររំលត់តណ្ហាអស់មិនមានសល់; ហៅឱ្យពេញថាទុក្ខនិរោធអរិយសច្ចឬទុក្ខនិរោធសច្ច។
-
ទុក្ខនិរោធគាមិនី នាម
សេចក្ដីប្រតិបត្តិជាផ្លូវឬជាឧបាយឱ្យរលត់ទុក្ខ ( អដ្ឋង្គិកមគ្គ ), ជាឈ្មោះនៃអរិយសច្ចទី៤ ( ក្នុងអរិយសច្ចទាំង៤) បានខាងផ្លូវមានអង្គ៨គឺសេចក្ដីយល់ត្រូវ, តម្រិះត្រូវ, ការស្ដីនិយាយត្រឹមត្រូវ, ការងារត្រឹមត្រូវ, ការចិញ្ចឹមជីវិតត្រឹមត្រូវ, ព្យាយាមត្រូវ, ការរឭកត្រូវ, ដំណើរតាំងចិត្តខ្ជាប់ខ្ជួនត្រូវហៅឱ្យពេញថាទុក្ខនិរោធគាមិនីបដិបទាអរិយសច្ចឬហៅថាមគ្គសច្ចក៏បាន។
-
ទុក្ខនិរោធសច្ច នាម
សេចក្ដីរលត់ទុក្ខជាធម៌មានពិត។
-
ទុក្ខបរិញ្ញា នាម
កំណត់ដឹងច្បាស់នូវទុក្ខ, កំណត់បានថាជាទុក្ខ, ប្រាជ្ញាដែលកត់សម្គាល់យល់ថាជាទុក្ខ។
-
ទុក្ខប្បទាន នាម
ការលើកទុក្ខធុរៈទម្លាក់ទៅលើគេ, ការផ្ដេកវេរទុក្ខធុរៈឱ្យគេ។
-
ទុក្ខប្បហាន នាម
ការលះសេចក្ដីទុក្ខគឺការរលាស់សេចក្ដីទុក្ខចោលមិនឱ្យទំនៅក្នុងចិត្ត
-
ទុក្ខមគ្គសច្ចៈ នាម
សេចក្ដីពិតអំពីផ្លូវបដិបត្តិដើម្បីរំលត់ទុក្ខ។
-
ទុក្ខរីងរៃ នាម
សេចក្ដីលំបាកវេទនាដ៏យូរអង្វែងក្រៃលែង។
-
ទុក្ខវេទនា នាម
ដំណើរដឹងនូវសេចក្ដីព្រួយ, លំបាក; ដំណើររងអារម្មណ៍ឬទទួលអារម្មណ៍ជាទុក្ខ, សេចក្ដីសោយទុក្ខ។ហៅត្រឹមតែវេទនាប៉ុណ្ណេះក៏គង់សំដៅសេចក្ដីថាទទួលរងអារម្មណ៍ជាទុក្ខដែរ
-
ទុក្ខសច្ច នាម
សេចក្ដីទុក្ខជាធម៌មានពិត។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។