វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 309 / 1268
-
ទឹកអង្គរបាក់
ទឹកថ្លាដែលហូរត្រឡប់ចេញពីទន្លេសាបនិងបឹងនានាចុះមកវិញក្នុងរដូវសម្រក។
-
ទឹកអប់ នាម
ទឹកក្រអូបកើតដោយអប់, ដោយចំហុយជាមួយនឹងគ្រឿងក្រអូបផ្សេងៗមានផ្កាជាដើម។
-
ទឹកអម្ចត់ នាម
( ម . ព . ទឹកចត់ )។
-
ទឹកអម្រឹត នាម
( ម . ព . អមត )។
-
ទឹកអំពៅ នាម
ទឹកផ្អែមដែលគាបយកពីដើមអំពៅ។
-
ទឹង ឧទានសព្ទ
សូរឮដោយធ្លាក់ឬដោយសំពងអ្វីៗឮណែនធ្ងន់។
-
ទឹងទាំង គុណកិរិយា
ដើរទឹងទាំងគឺដើរឮសូរទឹងៗទាំងៗ។
-
ទឹងមមឹង គុណនាម
( ម . ព . ទឹងមឹង )។
-
ទឹងមឹង គុណនាម
ដែលមានអាការធ្មឹងក្រស្ដីក្រនិយាយ
-
ទឹងៗ ឧទានសព្ទ
( ម . ព . ទឹង )។
-
ទឹប កិរិយាសព្ទ
បិទសន្លឹកដំបារមាសស្ដើងៗភ្ជាប់នឹងអ្វីមួយ
-
ទឹបមាស កិរិយាសព្ទ
យកមាសសន្លឹកដាក់ផ្ដិតភ្ជាប់នឹងវត្ថុនោះៗ។
-
ទឹម កិរិយាសព្ទ
ដាក់នឹមលើ - កឬពាក់គ្រឿងប្រដាប់សត្វពាហនៈឱ្យទាញ, ឱ្យអូសរទេះ, រថ, ន័ង្គល, រនាស់, គាវ ...។
-
ទឹល នាមឧទានសព្ទ
គឹល
-
ទឺង ឧទានសព្ទ
( ម . ព . ទឹង )។
-
ទឺងៗ ឧទានសព្ទ
( ម . ព . ទឺង )។
-
ទឺទែ កិរិយាសព្ទគុណនាម
ស្ទាក់ស្ទើរ, អង្គឺអង្គែ, អល់អែក, រារែក, មិនទាន់ដាច់ស្រេច
-
ទឺះ ឧទានសព្ទ
សូរឮដោយបុក, ដោយធាក់ឬដោយធ្លាក់អ្វីៗដែលណែនធ្ងន់ឬដែលស្ពោត។
-
ទឺះៗ ឧទានសព្ទ
( ម . ព . ទឺះ )។
-
ទុក កិរិយាសព្ទ
ដាក់វត្ថុអ្វីក្នុងទីណាមួយដើម្បីឱ្យគង់នៅឬរក្សាអ្វីៗឱ្យគង់
-
ទុកចិត្ត កិរិយាសព្ទ
ភ្ជាប់ជំនឿទៅលើរូបអ្នកណាមួយ, សង្ឃឹម, ជឿជាក់ថានឹងបានកើតការ
-
ទុកជា នាម
ទោះជា, ទោះបី, សូម្បី, ទោះបីបើ
-
ទុកជាទីរឭក
ទុកគ្រាន់នឹងឱ្យឃើញម្ដងៗឱ្យភ្នកនឹកដល់។
-
ទុកដាក់ កិរិយាសព្ទ
ទុកអីវ៉ាន់មានរបៀប, ទុកដោយប្រយ័ត្ន។
-
ទុកដាក់កូនចៅ កិរិយាសព្ទ
រៀបចំឱ្យកូនឬចៅមានគូស្រករ
-
ទុកទ្រូ នាម
ឈ្មោះបក្សីមួយប្រភេទយំឮសូរទុកទ្រូៗ។
-
ទុកបាត្រ កិរិយាសព្ទ
ដាក់ចង្ហាន់ក្នុងបាត្រភិក្ខុឬសាមណេរដែលនិមន្តបិណ្ឌបាត ( ព . បុ .); សម័យសព្វថ្ងៃនេះច្រើនហៅថាដាក់បាត្រឬដាក់បាត្រលោក។
-
ទុកមាត់ពុំស្ងៀម
ទប់មាត់ឱ្យនៅស្ងៀមខាននិយាយពុំបាន។
-
ទុកមុខ កិរិយាសព្ទ
( សំនួន .) ផ្តល់កិត្តិយសឱ្យនរណាម្នាក់ដោយមិនបង្ករឿងឬនិយាយបង្អាប់បង្អោននៅចំពោះមុខមនុស្សម្នា
-
ទុកមុខទុកមាត់ឱ្យ
( ម . ព . ទុកមុខឱ្យ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។