វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 295 / 1268
-
ទស្សនទាន នាម
ការផ្ដល់នូវទស្សនៈណាមួយ។
-
ទស្សនវិជ្ជា នាម
សេចក្ដីស្រឡាញ់គតិបណ្ឌិតពុទ្ធិឬគតិវិញ្ញូ។
-
ទស្សនវិជ្ជាច្បាប់
ទស្សនវិជ្ជាមួយដែលសិក្សាអំពីបញ្ហាមូលដ្ឋាននៃច្បាប់ប្រព័ន្ធច្បាប់យុត្តិសាស្ត្រលក្ខណវិនិច្ឆ័យសម្រាប់សុពលភាពនៃច្បាប់ទំនាក់ទំនងរវាងច្បាប់និងសីលធម៌។ល។
-
ទស្សនវិជ្ជាធម្មជាតិ
ការសិក្សាបែបវិទ្យាសាស្ត្រអំពីធម្មជាតិដែលក្នុងនោះរួមមានបាតុភូតធម្មជាតិនិងវត្ថុធម្មជាតិ។ទស្សនវិជ្ជាធម្មជាតិនេះមានឥទ្ធិពលខ្លាំងមុនពេលមានការអភិវឌ្ឍវិទ្យាសាស្ត្រទំនើប
-
ទស្សនវិជ្ជានយោបាយ
ការសិក្សានិងវិភាគអំពីប្រធានបទទាក់ទងនឹងទម្រង់នៃរដ្ឋាភិបាលសេរីភាពយុត្តិធម៌កម្មសិទ្ធិសិទ្ធិច្បាប់លទ្ធិមនោគមវិជ្ជាការពង្រឹងការអនុវត្តច្បាប់ដោយអាជ្ញាធរជាដើម។
-
ទស្សនវិជ្ជាភាសា
ទស្សនវិជ្ជាមួយដែលនិយាយអំពីធម្មជាតិនៃអត្ថន័យរបស់ភាសាការប្រើភាសាការសម្គាល់ភាសានិងទំនាក់ទំនងរវាងភាសានិងតថភាព
-
ទស្សនវិជ្ជាវិទ្យាសាស្ត្រ
មែកធាងមួយនៃទស្សនវិជ្ជាដែលសិក្សាអំពីមូលដ្ឋានគ្រឹះវិធីប្រព័ន្ធការអនុវត្តនិងវិបាកគោលបំណងនិងភាពគួរឱ្យជឿជាក់បាននៃទ្រឹស្ដីវិទ្យាសាស្ត្រ។
-
ទស្សនវិជ្ជាសាសនា
មែកធាងមួយនៃទស្សនវិជ្ជាដែលសិក្សាពិនិត្យនិងវិភាគយ៉ាងល្អិតល្អន់និងប្រុងប្រយ័ត្នអំពីអំណះអំណាងរបស់សាសនាដែលគេបង្កើតឡើងនិងអំពីអំណះអំណាងរបស់សាសនិកនិងសាសនវិទូល្បីៗ។វិស័យសំខាន់ៗនៃការសិក្សានៅក្នុងទស្សនវិជ្ជាអំពីសាសនារួមមានភស្តុតាងបែបទស្សនវិជ្ជាចំពោះអត្ថិភាពរបស់អាទិទេពសាសនវិជ្ជាបែបទស្សនវិជ្ជាដែលផ្ដោតទៅលើការរៀបរាប់អំពីធម្មជាតិនិងអត្ថិភាពរបស់អាទិទេពនិងពុទ្ធិវិជ្ជាបែបសាសនាដែលយកចិត្តទុកដាក់ទៅលើស្ថានភាពនៃជំនឿដែលថាអាទិទេពមានអត្ថិភាព
-
ទស្សនវិទូ នាម
អ្នកប្រាជ្ញខាងទស្សនវិជ្ជា
-
ទស្សនវិស័យ នាម
ប្រទេសឬទីឱកាសដែលមើលឃើញគឺចម្ងាយដែលភ្នែកល្មមមើលឃើញបាន ( ចម្ងាយមួយក្រឡេកឬមួយកន្ទុយភ្នែក )។
-
ទស្សនាការ នាម
អាការៈនៃការឃើញ, លក្ខណៈនៃការឃើញ។
-
ទស្សនាចរណ៍ នាម
ការធ្វើដំណើរមើលទីផ្សេងៗ
-
ទស្សនាទាន នាម
មូលដ្ឋានគំនិតយល់ដឹងអំពីអ្វីមួយឬគោលការណ៍ណាមួយ
-
ទស្សនាវដ្ដី នាម
ចំណងជើងនៃប្រជុំអត្ថបទផ្សេងៗដែលផ្សាយចេញតាមកំណត់ពេល, សៀវភៅដែលគេចុះអត្ថបទច្រើនផ្នែកផ្សាយចេញប្រចាំសប្ដាហ៍ឬប្រចាំខែ
-
ទស្សនិកជន នាម
អ្នកទស្សនាអ្នកតាមដានអ្នកមើលអ្នកគាំទ្រការសម្ដែងសិល្បៈឬការប្រកួតកីឡា
-
ទស្សនីយភាព នាម
ភាពដែលគួរមើលគួរឃើញ; អ្វីៗដែលគួរឱ្យចង់មើលចង់ឃើញ
-
ទស្សនីយរស នាម
តម្លៃដែលមាននៅក្នុងអត្ថបទអក្សរសិល្ប៍ដោយកវីអ្នកនិពន្ធចេះរៀបរាប់អំពីទេសភាពធម្មជាតិព្រៃព្រឹក្សាមច្ឆាបក្សាបក្សីបង្កើតជាសិល្ប៍បរិយាកាសដែលជាលម្អមួយចំពោះចក្ខ្វារម្មណ៍និងសោតារម្មណ៍របស់អ្នកអាននិងអ្នកស្ដាប់
-
ទស្សនូបចារ នាម
ទីជិតល្មមមើលឃើញច្បាស់។
-
ទស្សនៈ នាម
( ម . ព . ទស្សន )។
-
ទស្សន៍លទ្ធភាព នាម
ភាពអាចប៉ាន់ប្រមាណទុកជាមុននូវស្ថានភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
-
ទហនកម្ម នាម
ដំណើរការនៃការដុត, ការរីករាលដាល
-
ទហនវត្ថុ នាម
សារធាតុដែលអាចដុតបានមានប្រេងជាដើម។
-
ទឡ្ហ នាម
( ម . ព . ទល់១)។
-
ទឡ្ហការិនី នាម
( ម . ព . ទឡ្ហការី )។
-
ទឡ្ហការី នាម
អ្នកធ្វើការមាំទាំគឺអ្នកដែលមានព្យាយាមមាំកាន់ការអ្វីមិនធ្វេសប្រហែស។
-
ទឡ្ហប្រហារ នាម
ការប្រហារគឺវាយ, សំពងឬកាប់ពេញកម្លាំងឬពេញទំហឹង
-
ទឡ្ហមិត្ត នាម
មិត្តខ្ជាប់ខ្ជួនគឺអ្នកដែលរាប់អានគ្នាដោយទុកចិត្តជិតដិតស្និទ្ធស្នាលយ៉ាងមាំ
-
ទឡ្ហីកម្ម នាម
ការធ្វើឱ្យមាំឡើងទៀតគឺការដែលបានធ្វើរួចហើយធ្វើថែមទៀតឱ្យរឹតតែមាំមួនឡើង
-
ទឡ្ហីករណៈ នាម
ពាក្យឬសេចក្ដីផ្សេងៗដែលទាញនាំយកមកអាងដើម្បីឱ្យមាំ
-
ទឡ្ហីករណ៍ នាម
( ម . ព . ទឡ្ហីករណៈ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។