វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 296 / 1268
-
ទឡ្ហៈ គុណនាម
មាំ, មាំទាំ, មាំមួន; ខ្ជាប់, ខ្ជាប់ខ្ចួន; ខ្លាំង; រឹងប៉ឹង។ខ្មែរយើងច្រើនប្រើជាចុងពាក្យងារការនៃមន្ត្រីដូចជាជំនិតទឡ្ហៈ, ភក្ដីទឡ្ហៈជាដើម។សម្ដេចចៅហ៊្វាទឡ្ហៈឋានន្តរស័ក្ដិថ្នាក់ខ្ពស់បំផុតនៃមន្ត្រីក្នុងកម្ពុជរដ្ឋនាបុរាណសម័យមាននាទីស្ដីការរដ្ឋចុះបន្ទាប់អំពីសម្ដេចព្រះមហាឧបរាជមក, ជួនកាលព្រះរាជាទ្រង់ព្រះមេត្តាប្រោសតាំងឱ្យមានឋានៈជាមេទ័ពធំផងតាមទេសៈកាលៈ, ចំពោះតែសម្ដេចចៅហ៊្វាទឡ្ហៈណាដែលជំនាញក្នុងយុទ្ធសាស្ត្រ។
-
ទា នាម
ឈ្មោះសត្វស្លាបស្រុកពួកមួយមានម្រាមជើងជាប់គ្នាស្រដៀងនឹងប្រវឹកតែមានរូបធំជាងប្រវឹក។
-
ទាក នាម
ឈ្លើងគោក, មានតែក្នុងព្រៃស្រោងឬជើងភ្នំដែលមានធាតុសើមជានិច្ច។
-
ទាកាប៉ា នាម
ឈ្មោះទាមួយប្រភេទរូបខ្ពស់ជាងទាធម្មតា, នៅត្រង់ក្បាលមានពកជាសិរទាបសម្បុរក្រហមសណ្ឋានស្រដៀងនឹងពកផ្លែម្រះទុំ, ចេះហើរបានប្រហែលនឹងមាន់ស្រុក។
-
ទាក់ កិរិយាសព្ទ
ចាប់ដោយអន្ទាក់ឬថ្ពក់ទាញរូតឱ្យជាប់ដោយអន្ទាក់, ឱ្យជាប់ដោយលប់
-
ទាក់ទង គុណនាមគុណកិរិយា
ដែលមានគន្លងឬទំនងទាក់គ្នា, ទទួលគ្នា
-
ទាក់ទាញ កិរិយាសព្ទ
ធ្វើឱ្យមានការចាប់អារម្មណ៍ឬពេញចិត្តដោយសារសោភណភាពគុណភាពជាដើម
-
ទាក់ទាម គុណនាមគុណកិរិយា
ដែលទីមទាមដោយទើសទាល់ដំណើរឬទើសទាល់គំនិត
-
ទាក់ទិន កិរិយាសព្ទនាម
ជំពាក់ឆ្វាក់នឹងគ្នា, ជំពាក់វាក់វិន។
-
ទាក់ទើរ កិរិយាសព្ទ
( ម . ព . ស្ទាក់ស្ទើរ )
-
ទាង នាម
ឈ្មោះមាន់មួយប្រភេទស្ទើរគកស្ទើរចែ
-
ទាច នាម
ឈ្មោះអាការៈមួយប្រភេទដែលហៅថាតម្រងបស្សាវៈមានក្នុងកាយឬឈ្មោះរោគដែលបណ្ដាលឱ្យកើតដោយអាការៈនេះជារោគបណ្ដាលធ្វើឱ្យពោះធំ
-
ទាចទឹក នាម
( ម . ព . អាស៊ីត )។
-
ទាញ កិរិយាសព្ទ
ចាប់ភើច, អូសឬចាប់កាន់ប្រយោលរឹតឱ្យតឹង
-
ទាញទង់ កិរិយាសព្ទ
( ម . ព . ទង់១)។
-
ទាញផល កិរិយាសព្ទ
ប្រមូលយកលាភផលចំណេញឬប្រយោជន៍ដែលបានសម្រេចហើយពីការងារណាមួយ
-
ទាញព្រ័ត្រ នាម
ឈ្មោះល្បែងមួយប្រភេទមានមនុស្សពីរពួកច្រើនតែពួកប្រុសម្ខាងពួកស្រីម្ខាងទាញកន្ទុយព្រ័ត្រឬពួរទាំងពីរខាងដោយប្រឹងពេញទំហឹងល្បងកម្លាំងគ្នាយកឈ្នះ, ខាងណាខ្សោយជាងខាងនោះចាញ់
-
ទាញយារ កិរិយាសព្ទ
ទាញស្រៈអាសំយាកចុះ
-
ទាញអារម្មណ៍ កិរិយាសព្ទ
ទាញគំនិត។
-
ទាឋធាតុ នាម
( ម . ព . ទាឋាធាតុ )។
-
ទាឋា នាម
ចង្កូម, ខ្នាយ, ភ្លុក។ ( រ . ស .) ព្រះទាឋាឬព្រះទាឍាគឺព្រះចង្កូម។
-
ទាឋាធាតុ នាម
ព្រះចង្កូមកែវនៃព្រះសម្មាសម្ពុទ្ធដែលជាព្រះសារីរិកធាតុប្រតិស្ឋាននៅដល់សព្វថ្ងៃនេះ ( យ៉ាងដូចព្រះចង្កូមកែវអង្គមួយដែលតម្កល់នៅលង្កាទ្វីប )
-
ទាត់ កិរិយាសព្ទ
ប្រហារដោយខ្នងជើង; ឈូស, ឆាយ, ឆ្កឹះលើកចោល
-
ទាត់ចោល កិរិយាសព្ទ
( ម . ព . ទាត់ )។
-
ទាន នាម
ពាក្យគោរពសម្រាប់អ្នកតូចនិយាយទៅរកអ្នកធំ ( ក្រៅពីក្សត្រិយ៍ ), ប្រើជាពាក្យផ្ដើមក៏បានរៀងឱ្យនៅខាងចុងបំផុតក៏បានរៀងឱ្យនៅខាងដើមបន្ទាត់កិរិយាសព្ទឬនាមសព្ទណាមួយដែលគួរប្រកបក៏បាន
-
ទានកណ្ឌ នាម
ឈ្មោះកណ្ឌទី៣ក្នុងមហាវេស្សន្តរជាតក។
-
ទានកាម នាម
អ្នកពេញចិត្តឬអ្នកមានចំណង់ក្នុងការធ្វើទានគឺអ្នកដែលចូលចិត្តខាងធ្វើទានឥតមានធុញទ្រាន់។
-
ទានកាមា នាម
( ម . ព . ទានកាម )។
-
ទានបតី នាម
អ្នកដែលជាធំក្នុងទានគឺម្ចាស់ទានឬអ្នកដើមបុណ្យ, អ្នកដើមការ។
-
ទានបារមី នាម
ឈ្មោះបារមីទី១ក្នុងបារមីទាំង១០យ៉ាង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។