ទស្សនវិជ្ជាសាសនា
អត្ថន័យ
-
1
មែកធាងមួយនៃទស្សនវិជ្ជាដែលសិក្សាពិនិត្យនិងវិភាគយ៉ាងល្អិតល្អន់និងប្រុងប្រយ័ត្នអំពីអំណះអំណាងរបស់សាសនាដែលគេបង្កើតឡើងនិងអំពីអំណះអំណាងរបស់សាសនិកនិងសាសនវិទូល្បីៗ។វិស័យសំខាន់ៗនៃការសិក្សានៅក្នុងទស្សនវិជ្ជាអំពីសាសនារួមមានភស្តុតាងបែបទស្សនវិជ្ជាចំពោះអត្ថិភាពរបស់អាទិទេពសាសនវិជ្ជាបែបទស្សនវិជ្ជាដែលផ្ដោតទៅលើការរៀបរាប់អំពីធម្មជាតិនិងអត្ថិភាពរបស់អាទិទេពនិងពុទ្ធិវិជ្ជាបែបសាសនាដែលយកចិត្តទុកដាក់ទៅលើស្ថានភាពនៃជំនឿដែលថាអាទិទេពមានអត្ថិភាព
ឧទាហរណ៍ យោងតាមទស្សនវិជ្ជាអំពីសាសនាជំនឿនិងសាសនាផ្សេងៗបង្កើតឡើងដោយមនុស្ស។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)