វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 277 / 1268
-
ថាម្ដងម្នាក់ កិរិយាសព្ទ
ថាមួយដងម្នាក់, ថាមួយនាក់មួយដង។
-
ថាវ នាម
ខ្នាច់សម្រាប់ហូតឱ្យដឹងថាអ្នកណានឹងចាប់ដើមមុនគេក្នុងល្បែងអ្វីនីមួយ។
-
ថាវរកម្ម នាម
ការមាំមួន, ការមាំទាំ, ការដែលឋិតថេរ។
-
ថាវរវត្ថុ នាម
វត្ថុដែលមាំមួន, ដែលឋិតថេរ, ដែលជាប់បានយូរអង្វែង។
-
ថាវរៈ គុណនាម
មាំមួន, មាំទាំ, ឋិតថេរ ( ស្ថាពរ )។
-
ថាស នាម
ភាជនៈរាងរាក់ឥតជើងឬមានជើងតែទាបជាងតុសម្រាប់ទ្រចានដាក់ភោជនាហារឬទ្រពែងតែជាដើម
-
ថាសហោះ នាម
វត្ថុចម្លែកម្យ៉ាងដែលគេមើលឃើញនៅលើអាកាសហើយក៏គិតថាជាយានអវកាសមកពីភពមួយផ្សេងទៀត។
-
ថាំ កិរិយាសព្ទ
កំណាញ់, គិតកាញ់សំច័យទុក
-
ថាំង នាម
ប្រដាប់ធ្វើដោយឈើសម្រាប់ដង, សម្រាប់រែកទឹក។
-
ថិរភាព នាម
ភាពដែលឋិតថេរ, ការតាំងនៅមាំមួន
-
ថិរវេលា នាម
វេលាដែលតាំងនៅ, រយៈពេលឋិតនៅមាំមួន, កំណត់កាលនៃវត្ថុអ្វីមួយដែលបានតាំងនៅ
-
ថិរាយុ នាមគុណនាម
អាយុយឺន; ដែលមានអាយុយឺន។
-
ថី នាមសព្វនាម
ស្រី ( សម្រាប់ប្រើក្នុងកាព្យជាជំនួសពាក្យស្ត្រី ( ជាសម្ដីខ្ពស់ ) ដែលគេច្រើនតែអានឮសូរញែកចេញពីគ្នាថាសៈត្រីឬស័តត្រីខុសសម្ផស្សកាព្យពីព្រោះពាក្យថីនេះស្មើភាពគ្នានឹងពាក្យស្ត្រីដែលជាគូគ្នានឹងពាក្យបុរសគឺត្រូវនិយាយថាបុរសស្ត្រី, ប្រុសស្រីឬស្រីប្រុស; កុំប្រើថាបុរសស្រីឬស្រីបុរសព្រោះពុំស្មើភាពគ្នា ), កាព្យធៀបការប្រើពាក្យថីនេះប្រសិនបើកវីត្រូវការគួរប្រើថា
-
ថីនមិទ្ធ នាម
សេចក្ដីងងុយងោកងក់និងដំណើរដេកលក់, ដំណើរច្រអូសនិងងុយដេក, សេចក្ដីធុញទ្រាន់ឬរួញរាក្នុងចិត្តនិងដំណើរងងុយដេក
-
ថីនៈ កិរិយាសព្ទ
( រ . ស .) ងងុយ
-
ថុច ឧទានសព្ទ
ពាក្យសម្រាប់ប្រើបញ្ឈប់ឬបន្ទច់សត្រូវដែលពើបពះប្រទះដោយឥតដឹងខ្លួន, មិនឱ្យចូលមកជិតខ្លួនបាន, មានសេចក្ដីថាចូរឈប់! ឬថាចូរទច់!។
-
ថុចអៈ ឧទានសព្ទ
( ម . ព . ថុច!)។
-
ថូ នាម
ប្រដាប់សម្រាប់ដាក់ទឹកមានសណ្ឋានដូចជាថោតែមានកហើយមានគម្របដូចជាឆ្នុក
-
ថូន នាម
ឈ្មោះស្គរមួយប្រភេទពួកស្គរអារក្សសម្រាប់ទះទទួលចង្វាក់ភ្លេងមហោរី។
-
ថួ នាម
ឈ្មោះល្បែងលេងភ្នាល់ស៊ីសងប្រាក់កាសជាល្បែងរបស់ចិន។
-
ថួន កិរិយាសព្ទប.
ល្មម, គ្រប់, គ្រប់គ្រាន់, គួរដល់
-
ថើប កិរិយាសព្ទ
ស្រូបខ្យល់ដោយច្រមុះដើម្បីយកក្លិនឬឱ្យដឹងក្លិន ...
-
ថឿក នាម
ដំបងមាន៤ជ្រុងបន្ទារធំជាងទោល។ពាក្យនេះខ្មែរយើងយកពាក្យយួនមកប្រើ; ថឿកយួនថាឈើរង្វាស់, ម៉ែត្រ; តែខ្មែរយើងយកពាក្យនេះមកឱ្យឈ្មោះដំបងមួយប្រភេទដែលមានរាងដូចជាឈើរង្វាស់យួននោះហៅថាថឿក
-
ថេយ្យចិត្ត នាម
គំនិតប៉ុនប៉ងគិតនឹងលួចយកទ្រព្យគេ, ចិត្តលួច
-
ថេយ្យសំវាស នាម
ការលួចសំវាសគឺការដែលបុគ្គលជាគ្រហស្ថក្លែងខ្លួនធ្វើជាសាមណេរខ្លួនឯងហើយប្រកាសសេចក្ដីឱ្យគេដឹងថាខ្លួនជាសាមណេរ; ឬការដែលបុគ្គលមានភិក្ខុបំបួសខ្លួនឱ្យបានជាសាមណេរហើយសាមណេរនោះក្លែងធ្វើជាភិក្ខុ; ឬក៏ការដែលបុគ្គលជាគ្រហស្ថក្លែងខ្លួនធ្វើជាសាមណេរខ្លួនឯងផងថែមទាំងក្លែងធ្វើជាភិក្ខុផងទៀត។
-
ថេយ្យសំវាសកៈ នាម
បុគ្គលអ្នកលួចសំវាស ( ព . វិ .) ក្នុងវិន័យពុទ្ធសាសនាប្រាប់ថាមាន៣ប្រភេទគឺ១- លិង្គត្ថេនកៈលបលួចក្លែងធ្វើជាសាមណេរខ្លួនឯងដោយឥតមានគ្រូបំបួស; ២- សំវាសត្ថេនកៈបួសជាសាមណេរដោយមានភិក្ខុជាគ្រូបំបួសក៏ទៅជាក្លែងខ្លួនធ្វើជាភិក្ខុ; ៣- ឧភយត្ថេនកៈលបលួចធ្វើជាសាមណេរផងថែមទាំងទៅក្លែងខ្លួនធ្វើជាភិក្ខុទៀតផង។ថេយ្យសំវាសកៈទាំង៣ប្រភេទនេះពុំមានសិទ្ធិត្រូវបានបួសជាសាមណេរឡើយព្រះសម្ពុទ្ធទ្រង់ហាមមិនឱ្យភិក្ខុបំបួសដោយដាច់ខាតប្រសិនបើបួសក៏ពុំឡើងជាសាមណេរដែរព្រោះជាអភព្វបុគ្គលទៅហើយ។
-
ថេរ គុណនាម
មាំមួន, ខ្ជាប់ខ្ជួន, យឺនយូរ; សម្រាប់និយាយផ្សំនឹងពាក្យឋិត
-
ថេរភាព នាម
ភាពនៃថេរៈ, ភាពជាថេរៈ។
-
ថេរភូមិ នាម
ទី, ថ្នាក់នៃថេរៈ។
-
ថេរវាទ នាម
ពាក្យរបស់ព្រះថេរៈឬពាក្យដែលព្រះថេរៈនិយាយ។ព្រះត្រៃបិដកជាពុទ្ធវចនៈដែលព្រះថេរៈជាអរហន្តទាំងឡាយលោកបានលើកសង្គាយនារៀបរៀងទុកឱ្យនៅទៀងទាត់តាមភាសិតរបស់ព្រះសម្មាសម្ពុទ្ធមិនឱ្យឃ្លៀងឃ្លាតក៏ហៅថាថេរវាទដែរ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។