រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

ថី

នាមសព្វនាម

អត្ថន័យ (4)

  1. 1

    នាម

    ស្រី ( សម្រាប់​ប្រើ​ក្នុង​កាព្យ​ជា​ជំនួស​ពាក្យ​ស្ត្រី ( ជា​សម្ដី​ខ្ពស់ ) ដែល​គេ​ច្រើន​តែ​អាន​ឮ​សូរ​ញែក​ចេញ​ពី​គ្នា​ថា​សៈ​ត្រី​ឬ​ស័ត​ត្រី​ខុស​សម្ផស្ស​កាព្យ​ពីព្រោះ​ពាក្យ​ថី​នេះ​ស្មើ​ភាព​គ្នា​នឹង​ពាក្យ​ស្ត្រី​ដែល​ជា​គូ​គ្នា​នឹង​ពាក្យ​បុរស​គឺ​ត្រូវ​និយាយ​ថា​បុរស​ស្ត្រី, ប្រុស​ស្រី​ឬ​ស្រី​ប្រុស; កុំ​ប្រើ​ថា​បុរស​ស្រី​ឬ​ស្រី​បុរស​ព្រោះ​ពុំ​ស្មើ​ភាព​គ្នា ), កាព្យ​ធៀប​ការ​ប្រើ​ពាក្យ​ថី​នេះ​ប្រសិន​បើក​វី​ត្រូវការ​គួរ​ប្រើ​ថា

    ឧទាហរណ៍ ថីនិងបុរស​មូលមកទាំងអស់​ស្រស់ស្រាយរកគ្នា​រអាករពាយ​រីករាយជ្រះថ្លា​បានធ្វើបុណ្យផ្កា​ជួយកសាងស្ពាន។

  2. 2

    នាម

    គ្រូ​។

  3. 3

    នាម

    ពាក្យ​សម្រាប់​ហៅ​លេខាធិការ​ឬ​លេខានុការ​គឺ​ស្មៀន​អ្នក​ចេះ​ភាសា​បារាំង​សែស​ចំពោះ​តែ​ខាង​ប៉ែក​រាជការ​ប្រូតិក​តូរ៉ាត៍​ពី​ដើម​ថា​ថី ( តាម​យួន )។

  4. 4

    សព្វនាម

    ថ្វី?, អ្វី?, មាន​បើ​អ្វី?; ពាក្យ​សម្រាប់​សួរ​គ្នា​ដោយ​សេចក្ដី​ឆ្ងល់, ទាំង​ចង់​ដឹង​ហេតុ​ដឹង​ដំណើរ​នោះ​ឆាប់​ភ្លាម​ៗ​ផង; ប្រើ​បាន​តែ​អ្នក​ធំ​សួរ​ទៅ​អ្នក​តូច​ឬអ្នក​ដែល​ស្និទ្ធស្នាល, ដែល​មាន​សភាព​ស្មើ​គ្នា; អ្នក​តូច​សួរ​ទៅ​អ្នក​ធំ​ក៏​បាន​ខ្លះ​ប៉ុន្តែ​ត្រូវ​ឱ្យ​មាន​ពាក្យ​គោរព​ឱន​លំទោន​ណា​មួយ​ដាក់​ជា​ខាង​ដើម​ដូច​យ៉ាង​ពាក្យ​ទាន, ទាន​ប្រោស​ជាដើម

    ឧទាហរណ៍ ទានថី?, ទានប្រោសថី?, ចុះវាថីបានជាយំ?។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម