វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 275 / 1268
-
ត្អូញប៉ែ កិរិយាសព្ទ
គ្នាច្រើនត្អូញរញ៉។
-
ត្អួ នាម
ឈ្មោះឈើធំសាច់ស្វិតច្រើនដុះនៅទំនាបនៅព្រៃបឹងឬមាត់ទន្លេ, ស្ទឹង, ព្រែកជាឈើសម្រាប់ប្រើធ្វើជាឧស, ជាគូគ្នានឹងរទាំង
-
ត្អួរ គុណនាមគុណកិរិយា
ដែលមានមុខជូរសំយុងចុះដោយទាស់ចិត្ត, ខុសអធ្យាស្រ័យ
-
ត្អើក នាម
ឈ្មោះវល្លិឆ្មារមួយប្រភេទច្រើនដុះនៅមាត់ទឹក, នៅព្រៃរនាម
-
ថ នាម
តួអក្សរទី២ក្នុងវគ្គទី៤នៃអក្ខរក្រមព្យញ្ជនៈខ្មែរ។តួអក្សរនេះមានឈ្មោះថាថមានអក្ខរសូរអន្តរជាតិ [tʰ] ព្យញ្ជនៈសូរមាត់មានទីបន្លឺនៅធ្មេញនិងជាសូរស្ទះធនិត - អឃោសៈ។
-
ថង កិរិយាសព្ទ
បុះឬគប់នឹងដុំដៃ
-
ថងនួន នាម
( ម . ព . ថងមួន )
-
ថងមួន នាម
ឈ្មោះនំក្រៀមមួយប្រភេទមានប្រភពឯប្រទេសសៀមតកំណើតមកក្នុងប្រទេសកម្ពុជា
-
ថងយន់ នាម
ក្រដាសព័ណ៌មាសភ្លឺរួញៗសម្រាប់ប្រើរំលេចក្បាច់រចនាផ្សេងៗមានប្រភពឯប្រទេសចិន
-
ថងយិប នាម
ឈ្មោះនំស្រស់មួយប្រភេទមានប្រភពដូចនំថងមួនដែរ
-
ថងយ៉ត នាម
ឈ្មោះនំស្រស់មួយប្រភេទមានប្រភពដូចនំថងមួនដែរ
-
ថង់ នាម
យាមធ្វើដោយសំពត់ឬខ្សែស្រែះមានមាត់រូតបានសម្រាប់ដាក់របស់តូច, របស់ស្រាលល្មមយួរបាន។
-
ថង់ទឹកប្រមាត់ នាម
សរីរាង្គតូចមួយក្នុងខ្លួនមានរាងជាថង់ស្ថិតនៅផ្នែកខាងលើពោះខាងស្តាំពីក្រោមថ្លើមបន្តិចសម្រាប់ផ្ទុកអង្គធាតុរាវម្យ៉ាងមានរសល្វីង ( ទឹកប្រមាត់ ) អាចជួយរំលាយអាហារ
-
ថង់រង នាម
ប្រដាប់មានសណ្ឋានស្រដៀងនឹងហិបស្លាតែខ្ពស់ជាង, មានរាង៤ជ្រុងសម្រាប់រងទ្រស្លាម្លូក្នុងពិធីអាពាហ៍ពិពាហ៍
-
ថណាយក្ដី នាម
( ម . ព . មេធាវី )។
-
ថត កិរិយាសព្ទនាម
ដោះចេញ, យកចេញ, ដកចេញ
-
ថតកឋិន កិរិយាសព្ទ
វេរសំពត់កឋិនចំពោះជំនុំសង្ឃ។
-
ថតចម្លង កិរិយាសព្ទគុណនាម
ផ្ដិតចម្លងបោះពុម្ពជាឯកសារដោយម៉ាស៊ីនថតចម្លង
-
ថតរូប កិរិយាសព្ទ
ភ្ជាប់ស្រមោលរូបឱ្យដិតនឹងកែវដោយគ្រឿងប្រដាប់១យ៉ាងផ្សេងដែលហៅថាគ្រឿងថត។
-
ថតសំឡេង កិរិយាសព្ទ
បញ្ចូលសំឡេងទៅក្នុងអង្គចងចាំនៃគ្រឿងអេឡិចត្រូនិកដើម្បីរក្សាទុកនិងប្រើប្រាស់
-
ថនយុគល នាម
( ម . ព . ស្តនយុគល )។
-
ថនា នាម
( ម . ព . ថនៈ )។
-
ថនិកមច្ឆា នាម
ពពួកត្រីដែលចិញ្ចឹមកូនដោយទឹកដោះដូចជាត្រីបាឡែនត្រីផ្សោតជាដើម
-
ថនិកវិទ្យា នាម
វិទ្យាសាស្ត្រដែលសិក្សាអំពីថនិកសត្វ ( សត្វចិញ្ចឹមកូនដោយទឹកដោះ )។
-
ថនិកសត្វ នាម
ពួកសត្វដែលភេទញីមានដោះបំបៅកូនដូចជាស្វា, ឆ្មាជាដើម។
-
ថនិកសត្វវិទ្យា នាម
( ម . ព . ថនិកវិទ្យា )។
-
ថនៈ នាម
ដោះ, កន្សោមដោះ។ច្រើនប្រើក្នុងពាក្យកាព្យ
-
ថប់ កិរិយាសព្ទ
ទាល់ដង្ហើម, ខ្ទប់ផ្លូវដង្ហើម
-
ថប់អារម្មណ៍ នាម
អាការតប់ប្រមល់ផ្លូវចិត្តរហូតដល់បេះដូងដើរញាប់និងបែកញើស។
-
ថមថយ កិរិយាសព្ទ
ធ្វើឱ្យទាប, ឱ្យថយចុះ, ដុនដាប, ទន់ទាប
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។