វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 25 / 1268
-
កាត់ចុង នាម
ឈ្មោះកិច្ចមួយនៅក្នុងសាសនាគ្រីស្ទនិងឥស្លាមដែលគេច្រឹបឬកាត់ស្បែកខ្លះនៅផ្នែកខាងចុងលិង្គក្នុងន័យឱ្យបានភាពបរិសុទ្ធអស់មន្ទិល។ ( អ្នកខ្លះហៅថាកាត់ស្បែក )
-
កាត់ជុក កិរិយាសព្ទ
( ម . ព . ដកជុក )។
-
កាត់ដេរ កិរិយាសព្ទ
ផ្តាច់ក្រណាត់ដោយកន្ត្រៃហើយដេរភ្ជាប់វិញទៅតាមការច្នៃរបស់ជាងឱ្យចេញជាសម្លៀកបំពាក់ឬសម្ភារៈប្រើប្រាស់ផ្សេងៗ
-
កាត់ថ្លៃ កិរិយាសព្ទ
ដាក់តម្លៃឬទារតម្លៃក្នុងការលក់ទំនិញឬការបម្រើសេវាអ្វីមួយ
-
កាត់ទឹក កិរិយាសព្ទ
ដកហូតយកសាច់ប្រាក់មួយចំនួនក្នុងសេវាដូរលុយដុំទៅជាលុយរាយឬមួយក្រដាសប្រាក់ចាស់ប្ដូរយកក្រដាសប្រាក់ថ្មី
-
កាត់ទោស កិរិយាសព្ទ
ដាក់ទណ្ឌកម្មបុគ្គលណាម្នាក់ដែលបានប្រព្រឹត្តបទល្មើសទៅតាមច្បាប់ប្រទេស
-
កាត់បណ្ដុះ កិរិយាសព្ទ
កាត់មែករុក្ខជាតិមួយផ្នែកទៅដាំនៅកន្លែងណាមួយជាបណ្ដោះអាសន្នដើម្បីឱ្យមែកនោះដុះឫសនិងមានកម្លាំងគ្រប់គ្រាន់ទើបយកទៅដាំ
-
កាត់មុខ កិរិយាសព្ទ
កាត់ចំពីមុខ
-
កាត់សក់ នាម
ឈ្មោះពិធីមង្គលមួយនៅក្នុងអាពាហ៍ពិពាហ៍ខ្មែរដើម្បីឱ្យមានសិរីសួស្ដី
-
កាត់សាញ កិរិយាសព្ទ
លែងអល់អែក, លែងស្ទាក់ស្ទើរក្នុងចិត្ត។
-
កាត់សាំ កិរិយាសព្ទ
កាត់ទៅមកញយៗ។
-
កាត់ស្បែក នាម
( ម . ព . កាត់ចុង )។
-
កាត់ស្លាបកែវ
( ព . ប្រ .) និយាយស្កាត់ពាក្យស្កាត់ដំណើរគេ។
-
កាន នាម
ធុងជ័រឬដែកបិទជិតមានដៃសម្រាប់យួរនិងមាត់មានគម្របមួលបិទបើកស្ថិតនៅផ្នែកខាងលើដែលគេប្រើសម្រាប់ដាក់វត្ថុរាវ
-
កាន់ កិរិយាសព្ទធ.
ចាប់ខ្ជាប់
-
កាន់កាប់ កិរិយាសព្ទ
គ្រប់គ្រង, ត្រួតត្រា, រក្សាទុក, មើលការខុសត្រូវ
-
កាន់ការ កិរិយាសព្ទ
ទទួលបន្ទុកការងារអ្វីមួយ
-
កាន់ខែ គុណកិរិយា
ដែលមានរយៈពេលច្រើនខែ
-
កាន់ខែកាន់ឆ្នាំ
( សំនួន .) ជាប់ជាច្រើនខែច្រើនឆ្នាំ
-
កាន់ចង្កូត កិរិយាសព្ទ
បើកបរយានយន្ត។
-
កាន់ជើង កិរិយាសព្ទ
កាន់ទ្រង់ដោយលម្អៀង
-
កាន់តែ កិរិយាសព្ទ
រឹងរឹត, រឹតតែ
-
កាន់តំណែង កិរិយាសព្ទ
កាន់តួនាទីទទួលមុខងារទទួលតំណែង
-
កាន់ថ្នមដៃ កិរិយាសព្ទ
កាន់សម្រាលដៃមិនបាប់ច្របាច់ឬសង្កត់ខ្លាំង។
-
កាន់ទុក្ខ កិរិយាសព្ទ
ប្រតិបត្តិនូវកិច្ចដើម្បីសម្ដែងទុក្ខក្រៀមក្រំចំពោះការបាត់បង់ជីវិតនៃសមាជិកគ្រួសារសាច់ញាតិឬក្រុមមនុស្ស
-
កាន់បិណ្ឌ នាម
ខ្មែរយើងប្រើពាក្យនេះជាឈ្មោះនៃវិធីធ្វើទានម្យ៉ាង ( តាមប្រពៃណីរបស់ប្រទេស ) ធ្វើបានពីត្រឹមថ្ងៃទី១រោចខែភទ្របទទៅដល់ថ្ងៃខែដាច់ (១៥ថ្ងៃ ) ... ហៅថាបុណ្យកាន់បិណ្ឌឬបុណ្យដាក់បិណ្ឌ, ហៅខ្លីត្រឹមតែកាន់បិណ្ឌឬដាក់បិណ្ឌក៏បាន; ថ្ងៃ១៥រោចខែភទ្របទហៅថាថ្ងៃភ្ជុំបិណ្ឌ ..., ពួកឧបាសកទាយកតែងទៅប្រជុំគ្នាធ្វើទានឯវត្តមិនសូវមានអ្នកណាមួយខានឡើយ។
-
កាន់ព្រត កិរិយាសព្ទ
កាន់សីលធម៌សម្រាប់អ្នកបួស។
-
កាន់លុយ កិរិយាសព្ទ
ទុកដាក់លុយ។
-
កាន់វស្សា កិរិយាសព្ទ
នៅរក្សាអរុណក្នុងរដូវភ្លៀងក្នុងទីមានកំណត់របស់បព្វជិតពុទ្ធសាសនិក។
-
កាន់សាសនា កិរិយាសព្ទ
គោរពបូជាចំពោះសាសនាណាមួយ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។