វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 23 / 1268
-
កាក់ទុក កិរិយាសព្ទ
ឃាត់ទុករក្សាទុករារាំងទុកស្ទាក់ដំណើរមិនឱ្យទៅមុខ
-
កាក់ល្អិត គុណកិរិយានាម
ចំនួនប្រាក់កាសឬរបស់ទ្រព្យបន្តិចបន្តួច, អ្វីដែលមិនធំដុំ
-
កាក់ៗ ឧទានសព្ទ
សូរឮដោយសំឡេងសត្វស្លាបមានសត្វចចាតជាដើមដែលយំតន្ថើន។
-
កាខែកកាខោក ឧទានសព្ទ
សូរឮដោយរបស់ដែលចាស់មិនណែនមិនជិតស្និទ្ធ, សូរមិនស្រួលមិនពីរោះ។
-
កាគី គុណនាម
ដែលមានពណ៌លឿងត្នោត
-
កាង កិរិយាសព្ទគុណកិរិយាគុណនាមនាម
លាតចំកាងទៅខាង
-
កាងមុខ នាម
ផ្ទាំងខាងមុខដែលនៅខាងក្រោមឬជាប់នឹងចង្កៀងមុខទាំងពីរមានតួនាទីការពារការប៉ះទង្គិចតួរថយន្ត
-
កាច គុណនាម
ដែលជិតពេញ
-
កាចា នាម
ស្រទាប់ខាងក្រៅដែលរឹងនិងរលោងនៃធ្មេញ; ស្រទាប់ក្រៅរលោងនៃចានផើងផ្កាជាដើម
-
កាចុង នាម
អ៊ីយ៉ុងដែលមានបន្ទុកវិជ្ជមាន
-
កាច់ កិរិយាសព្ទគុណកិរិយា
ធ្វើឱ្យបាក់
-
កាច់កុង កិរិយាសព្ទគុណនាម
ដែលបត់បែនចុះឡើងដូចជាផ្លូវជាដើម
-
កាច់ចង្កូត កិរិយាសព្ទ
ទាញឬបង្វិលដៃចង្កូតយានជំនិះទៅតាមទិសដៅនៃការធ្វើដំណើរ, ដឹកនាំឬគ្រប់គ្រងស្ថាប័នណាមួយ
-
កាច់ចង្កេះ គុណកិរិយា
ដែលមានចលនាចង្កេះម្ដងទៅឆ្វេងម្ដងទៅស្ដាំ
-
កាច់ជ្រុង នាម
ទីតាំងនៅកែងផ្លូវ។
-
កាច់ធ្មុង កិរិយាសព្ទ
( ព . ប្រ .) លះបង់ចោលនូវចិត្តពាលកំណាចកាចសាហាវ។
-
កាច់បំបាក់ កិរិយាសព្ទ
ធ្វើឱ្យបរាជ័យឬលែងមានដំណើរទៅមុខធ្វើឱ្យថយកម្លាំងធ្វើឱ្យបាក់បបខ្លបខ្លាចធ្វើឱ្យលែងងើបមុខរួច
-
កាច់រាង កិរិយាសព្ទ
បង្ហាញអាកប្បកិរិយាម្ញ៉ិកម៉្ញក់ង៉ក់ងរដាក់អ្នកដទៃ
-
កាច់សង្រែក កិរិយាសព្ទនាម
ឈ្មោះល្បែងក្មេងលេងគ្នាពីរនាក់ឈរឬអង្គុយឈមមុខហើយចាប់ដៃគ្នាទៅវិញទៅមកធ្វើដៃនោះឱ្យមានសណ្ឋានដូចគូទសង្រែកហើយយោគទៅយោគមកហៅលេងកាច់សង្រែក។
-
កាច់សម្ដី កិរិយាសព្ទ
( ម . ព . មួលសម្ដី )។
-
កាច់ឫក នាម
ធ្វើឫកខុសប្រក្រតីពីពេលមុន។
-
កាញ់ កិរិយាសព្ទ
គិតគ្នេរដោយពិនិត្យពិច័យ
-
កាដូ នាម
អំណោយជំនូន
-
កាដ្រង់ នាម
ផ្នែកខាងក្នុងនៃរង្វង់ណាមួយដែលខណ្ឌដោយកាំពីរកែងគ្នានិងធ្នូដែលឈមនឹងមុំ 90 អង្សាឬជាផ្នែកណាមួយក្នុងចំណោមផ្នែកទាំងបួននៅក្នុងប្លង់កូអ័រដោណេដែលបានចែកដោយអ័ក្សកូអ័រដោណេ។
-
កាឌីណាល់ នាម
ចំនួនធាតុនៅក្នុងសំណុំណាមួយដែលមានធាតុជាលេខឬអក្សរខុសគ្នា : បើ A ជាសំណុំមួយនោះកាឌីណាល់នៃ A តាងដោយនិមិត្តសញ្ញាបីយ៉ាង : |A| n (A) ឬ Card (A)
-
កាណាល់ នាម
( ប . ព .) គន្លងឬស្ប៉ិចអេឡិចត្រូម៉ាញេទិកដែលគេរៀបចំសម្រាប់ប្រើក្នុងលក្ខណៈពិសេសណាមួយ។
-
កាណាល់កូដសម្ងាត់ នាម
កាណាល់នៃកុំព្យូទ័រដែលកូដសម្ងាត់ព័ត៌មានឆ្លងកាត់រវាងឧបករណ៍ពីរ។
-
កាណាល់ទិន្នន័យ នាម
កាណាល់នៃកុំព្យូទ័រដែលប្រើនៅពេលបញ្ជូនទិន្នន័យពីឧបករណ៍មួយទៅឧបករណ៍មួយទៀត។
-
កាណុង នាម
បំពង់កាំភ្លើង, មាត់ត្រែកាំភ្លើង; ឧបករណ៍តពីកាមេរ៉ាសម្រាប់ថតរូបឱ្យបានឆ្ងាយនិងឱ្យបានធំ
-
កាណូត នាម
ឈ្មោះនាវាខ្នាតតូចឬទូកម៉ាស៊ីនមានដំបូលមួយប្រភេទជាទូទៅប្រើសម្រាប់ដឹកអ្នកដំណើរឬអីវ៉ាន់, ឡុងបុត
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។