វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 20 / 1268
-
កម្សួល នាម
ចំហាយឬអំណាចដែលឆួលឬខ្សួលឡើង
-
កម្សោយ នាម
មនុស្សសត្វជាដើមដែលមានកម្លាំងខ្សោយ
-
កម្អួត នាម
អ្វីៗដែលក្អួតចេញមក។
-
កម្អែភ្នំភ្លើង នាម
ថ្មក្ដៅហើយរលាយដែលហូរចេញពីមាត់ភ្នំភ្លើង
-
កម្អែល នាម
សំណល់ដែលសល់អំពីគេ
-
ករ នាម
ដៃ
-
ករជកាយ នាម
ប្រជុំនៃអាការៈទាំង៣២មានសក់ជាដើម, ខ្លួនប្រាណ, រូបកាយទាំងមូល
-
ករណនាម នាម
នាមសព្ទដែលជាអំពើឬដែលជាកិច្ចការដូចជាពាក្យការធ្វើ; ការឱ្យ, អំណោយ; ការកាន់ឬសេចក្ដីប្រកាន់។ល។
-
ករណី នាម
រឿង; ហេតុ; អំពើ; ដំណើរ; ហេតុឬការណ៍ដែលកើតមានឡើង
-
ករណីយ គុណនាម
ដែលគួរធ្វើ, ដែលគប្បីឬត្រូវធ្វើ។
-
ករណីយកិច្ច នាម
កិច្ចដែលគួរធ្វើ, ការងារដែលត្រូវតែធ្វើ
-
ករនេ នាម
ស្រទាប់ប៉ោងថ្លានៃក្លេរ៉ូទិករាងកោងជាងទម្រង់របស់ភ្នែកទាំងមូលសម្រាប់ពត់កាំរស្មីដែលចាំងចូលមកក្នុងភ្នែកឱ្យរួមជួបជាមួយគ្នានៅកន្លែងតែមួយលើរ៉េទីន។
-
ករវិក នាម
បក្សីមួយប្រភេទមានសំឡេងពីរោះ ( មាននិយាយតែក្នុងរឿងបុរាណ )។
-
ករី នាម
សត្វចតុប្បាទមានដៃឬមានប្រមោយគឺដំរី។
-
ករុណា នាម
សេចក្ដីអាណិត, អាសូរ
-
ករុណារស នាម
( ម . ព . ករូណរស )។
-
ករុណាវិសេស នាម
ពាក្យសម្រាប់មន្ត្រីឬបណ្ដារាស្ត្រទាំងពួងឆ្លើយស្ដេច។
-
ករូណរស នាម
រស ( កម្លាំង ) នៃសេចក្ដីអាណិត, អាសូរ។
-
កល នាម
ឧបាយយ៉ាងល្អិត, ល្បិច ( ឧបាយកល )
-
កលយុទ្ធ នាម
( ម . ព . យុទ្ធពិធីក្នុងយុទ្ធ )។
-
កលល្បិច នាម
កិច្ចកលកលឧបាយមាយាប្រកបដោយល្បិច
-
កលហប្បវឌ្ឍនី នាម
ការចម្រើនដោយជម្លោះ, ការធ្វើជម្លោះឱ្យរីកធំខ្លាំងឡើង, ការនាំបង្កហេតុឱ្យកើតសេចក្ដីទាស់ទែងគ្នា។
-
កលហពិរោធ នាម
កំហឹងដែលនាំបណ្ដាលឱ្យកើតជាជម្លោះឬកំហុសដែលកើតអំពីជម្លោះ ( ច្រើននិយាយថាកលហ៍ពិរោធ )
-
កលហភាព នាម
ភាពនៃជម្លោះ, ការទាស់ទែងគ្នា។
-
កលហៈ នាម
ជម្លោះ
-
កលឧបាយ នាម
( ម . ព . ឧបាយកល )។
-
កលិយុគ នាម
កាលសម័យដែលប្រកបដោយទោស, ដោយវិបត្តិ, វិបរិតផ្សេងៗ
-
កលោបាយ នាម
ឧបាយឈ្លាសវៃ, ឧបាយដែលប្រកបដោយកលល្បិច; កលនិងឧបាយឬឧបាយកលល្បិចក្នុងល្បិច។
-
កល់ កិរិយាសព្ទ
ទ្រពីក្រោម, ស៊ែមពីក្រោមដើម្បីឱ្យស្មើមិនឱ្យល្អៀងឬដើម្បីឱ្យហើបឱ្យខ្ពស់ឡើង
-
កល់កែ នាម
( ម . ព . កូវកែ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។