កាន់
អត្ថន័យ (4)
-
1
កិរិយាសព្ទ
ចាប់ខ្ជាប់
ឧទាហរណ៍ កាន់ដំបង, កាន់ឆត្រ។
-
2
កិរិយាសព្ទ
មិនជ្រុះពីទងឬពីដើម ( ចំពោះផ្កាក្ដឹបឬផ្លែនៅខ្ចី )
ឧទាហរណ៍ ផ្លែក្រូចមិនកាន់សោះជ្រុះរហូត។
-
3
កិរិយាសព្ទ
រក្សា, គោរព, ប្រតិបត្តិ, ប្រព្រឹត្តតាម
ឧទាហរណ៍ កាន់សីល, កាន់វិន័យ, កាន់សាសនា, កាន់ប្រពៃណី។
-
4
ធ.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យមក, ទៅថាទៅកាន់, មកកាន់គឺឆ្ពោះ, តម្រង់, សំដៅ
ឧទាហរណ៍ ធ្វើដំណើរទៅកាន់ព្រលានយន្តហោះ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)