វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 183 / 1268
-
ជន្លូស នាម
ឈ្មោះឈើមួយប្រភេទផ្លែប្រើជាអាហារបាន។
-
ជន្លួញ នាម
ដែកស្រួចមានដងសម្រាប់ចាក់គោ
-
ជន្លួញបរ នាម
ឈ្មោះឈើមួយប្រភេទ។
-
ជន្លួញមាន់ នាម
ឈ្មោះត្រីស្រកាមួយប្រភេទ។
-
ជន្លេញ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យជន្ល
-
ជន្លេន នាម
សត្វឥតជើងឥតឆ្អឹងកើតនៅក្នុងដីបរិភោគដីជាអាហារ; ហៅឫសដីក៏បាន។
-
ជប កិរិយាសព្ទ
ខ្សឹប; ស្វាធ្យាយខ្សឹបៗ, សូត្ររាយមន្តអាគមខ្សឹបៗឬសូត្រនឹកតែក្នុងចិត្ត; ប្រឡេះផ្គាំសូត្រខ្សឹបៗឬសូត្រដោយនឹកតែក្នុងចិត្ត។
-
ជបកម្ម នាម
ដូចគ្នានឹងជបករណ៍។
-
ជបករណ៍ នាម
ដំណើរជប, ការជប។
-
ជបការ នាម
ដូចគ្នានឹងជបកៈ។អ្នកដែលចូលចិត្តតែខាងនិយាយខ្សឹប, មនុស្សហៃខ្សឹប។
-
ជបការក៍ នាម
( ម . ព . ជបការ )។
-
ជបការិកា នាម
( ម . ព . ជបការ )។
-
ជបការិនី នាម
( ម . ព . ជបការ )។
-
ជបកៈ នាម
អ្នកជប។
-
ជបនាការ នាម
អាការៈជប, អាការៈដែលជប។
-
ជបមន្ត នាម
មន្ត, អាគមសម្រាប់សូត្របានតែខ្សឹបៗឬសូត្រនឹកតែក្នុងចិត្ត។
-
ជបមាលា នាម
កម្រងសម្រាប់ប្រឡេះសូត្រខ្សឹបៗ ( ផ្គាំ )។
-
ជបលក្ខណ៍ នាម
( ម . ព . ជបលក្សណ៍ )។
-
ជបលក្សណ៍ នាម
នាមកុមារម្នាក់ក្នុងរឿងរាមកេរ្តិ៍ថាកើតដោយឥសីជប។
-
ជបសូត្រ នាម
ផ្គាំ។
-
ជបិកា នាម
អ្នកជប ( ស្ត្រី )។
-
ជប់ កិរិយាសព្ទ
ជញ្ជក់, ស្រូប, បឺតដោយផ្អឹបបបូរមាត់ទាំងពីរខ្ទប់គ្នា
-
ជប់ខ្យល់ កិរិយាសព្ទ
យកកែវរោលភ្លើងមួយឈួលទៅដាក់ផ្កាប់លើរាងកាយរបស់អ្នកជំងឺដើម្បីសម្រួលអាការៈខ្យល់ចាប់ឬគ្រុនជាដើម
-
ជប់លៀង កិរិយាសព្ទ
ជួបជុំដោយមានរៀបចំអាហារបរិភោគក្នុងឱកាសពិសេសណាមួយ
-
ជម កិរិយាសព្ទ
ធ្វើឱ្យមានរាងជ្រលម, ព្រួមឱ្យមានរាងដូចត្រយូងចេក
-
ជម្នះ កិរិយាសព្ទនាម
ធ្វើឱ្យឈ្នះ, បំពារ, ចចេសឱ្យតែឈ្នះ
-
ជម្ពូ គុណនាមនាម
ព្រីង។
-
ជម្ពូទេព នាម
ឈ្មោះឈើមួយប្រភេទផ្កាច្រើនមានពណ៌ផ្កាឈូកសម្រាប់ដាំជាលម្អសួនជាដើម ( អ្នកខ្លះហៅសាគូរ៉ាខ្មែរ )
-
ជម្ពូទ្វីប នាម
ឈ្មោះទ្វីបធំមួយដែលលោកកំណត់ហៅដោយមានដើមព្រីងធំសម្បើមដុះនៅនាភ្នំសុមេរុជាគោលចារឹកហៅថាព្រីងប្រចាំទ្វីប, មានផ្លែធំៗ, កាលបើទុំជ្រុះចុះមក, លុះដល់រលួយទៅជាទឹកហូរច្រោះកើតជាស្ទឹងមួយហៅស្ទឹងជម្ពូ, កករដីក្បែរខាងទាំងពីរជ្រាបទឹកផ្លែព្រីងនោះលុះត្រូវខ្យល់បក់យូរៗទៅក៏ខះស្ងួតក្លាយជាមាសវិសេសមួយយ៉ាងហៅថាមាសជម្ពូនទ ( មាសជម្ពូនុទ )។កាលពីក្នុងសម័យបុរាណលោកសំដៅចំពោះត្រង់មធ្យមប្រទេស ( ឥណ្ឌា ) ទាំងមូលហៅថាជម្ពូទ្វីប ...។
-
ជម្ពូនទៈ នាម
ឈ្មោះមាសវិសេសមួយប្រភេទកើតអំពីកករដីដែលជ្រាបជោកដោយទឹកផ្លែព្រីងប្រចាំទ្វីប, ជាមាសបរិសុទ្ធឥតមានមន្ទិលមានសាច់ល្អបំផុតជាងមាសទាំងពួង, មាសនេះសូម្បីព្រះសម្មាសម្ពុទ្ធក៏ទ្រង់ត្រាស់សរសើរដែរ; ខ្មែរយើងហៅក្លាយមកជាមាសជម្ពូនុទ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។