វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 185 / 1268
-
ជយតុ ឧទានសព្ទ
ពាក្យសម្រាប់ឱ្យពរឱ្យជ័យថាសូមឱ្យមានជ័យជម្នះ!។
-
ជយតុភវំ ឧទានសព្ទ
ពាក្យសម្រាប់ឱ្យពរឱ្យជ័យថាសូមឱ្យលោកមានជ័យជម្នះ! ឬថាសូមឱ្យអ្នកដ៏ចម្រើនមានជ័យជម្នះ!។
-
ជយធ្វ័ជ នាម
ទង់ជ័យគឺទង់ចម្បាំងដែលសន្មតថាជាស្រីសួស្ដីឱ្យមានជ័យជម្នះ។
-
ជយបាន នាម
ទឹកដែលគេផឹកហើយស្រែកហ៊ោថាឈ្នះហើយៗ! ក្នុងកាលមានជ័យ ( បែបក្នុងបុរាណសម័យ )។
-
ជយពាទ្យ នាម
( ម . ព . ជយវាទ្យ )។
-
ជយព្រឹក្ស នាម
ឈើមានជ័យឬឈើមានផ្កាឱ្យជម្នះ ( ដើមច្បា )។មានសេចក្ដីដំណាលថាកាលពីក្នុងជាន់បុរាណសម័យព្រេងនាយយូរអង្វែងហើយមនុស្សទាំងឡាយច្រើនយកផ្កាច្បាមកប្រើក្នុងហោមពិធីពលិការប្រសិទ្ធីដោយបំណងថាឱ្យមានជ័យជម្នះ, ព្រោះហេតុនោះទើបគេហៅដើមច្បាថាជយព្រឹក្ស។
-
ជយភូមិ នាម
ភូមិមានជ័យ, ទីដែលមានជ័យជម្នះ, ទីដែលបោះទ័ពសន្មតថានឹងមានជ័យឬទីដែលបោះទ័ពតយុទ្ធមានជ័យហើយ។
-
ជយភេរី នាម
ស្គរជ័យ។
-
ជយមង្គល នាម
ជម្នះនិងសេចក្ដីចម្រើន, សេចក្ដីចម្រើនព្រោះជ័យជម្នះ។
-
ជយមន្ត នាម
មន្ត, អាគមសម្រាប់សូត្រប្រសិទ្ធីឱ្យមានជ័យជម្នះ។
-
ជយលិខិត នាម
សំបុត្រ, កំណត់ប្រាប់អំពីជ័យជម្នះ។
-
ជយលេខ នាម
( ម . ព . ជយលិខិត )។
-
ជយលេខា នាម
( ម . ព . ជយលិខិត )។
-
ជយវរ្ម័ន នាម
អាវក្រោះមានជ័យ; អ្នកពាក់ក្រោះមានជ័យ។
-
ជយវាទ្យ នាម
តន្ត្រីប្រគំសូមជ័យ, ការប្រគំសូមជ័យ, គ្រឿងប្រគំយកជ័យជម្នះ។
-
ជយសង្ខ នាម
ស័ង្ខសម្រាប់ផ្លុំយកជ័យ។
-
ជយសព្ទ នាម
សំឡេងហ៊ោយកជ័យ, សំឡេងស្រែកបន្លឺថាឈ្នះហើយ! ឬឈ្នះហើយៗ!។
-
ជយស័ង្ខ នាម
( ម . ព . ជយសង្ខ )។
-
ជយស្ថាន នាម
( ម . ព . ជយដ្ឋាន )។
-
ជយានុភាព នាម
អានុភាពនៃជ័យជម្នះ
-
ជយាវុធ នាម
អាវុធមានជ័យគឺអាវុធដែលគេប្រសិទ្ធីសន្មតថាមានជ័យ។
-
ជយោ ឧទានសព្ទ
ពាក្យសម្រាប់ស្រែក, បន្លឺថាសូមឱ្យមានជ័យ! ឬថាឈ្នះហើយ! ក៏ប្រើបាន, ដូចគ្នានឹងជិតំ! ឬជិតំជិតំ! ដែរ។
-
ជយោបាយ នាម
ឧបាយ, ល្បិចឱ្យមានជ័យ, ឱ្យឈ្នះ។
-
ជរ គុណនាម
ដែលមានជរ
-
ជរកុប្បនា នាម
( ម . ព . គ្រុន១)។
-
ជរជាយ គុណនាម
ដែលមានជរនៅជាយស្លុយត្រសាយ, ដែលស្លុយលយសាយចេញទៅខាង
-
ជរជួរ គុណនាម
ដែលស្លុយមានជររត់ជួរ, ដែលស្រុងរត់ជួរ
-
ជរា គុណនាម
ដែលគ្រាំគ្រា, ដែលទ្រុឌទ្រោម, ទ្រម, ចាស់។
-
ជរាកាល នាម
រោគក្អកចាស់, ជំងឺក្អកបណ្ដាលឱ្យឆាប់ចាស់។
-
ជរាទុក្ខ នាម
ទុក្ខដែលកើតព្រោះជរា។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។