ជម្ពូ
អត្ថន័យ (4)
-
1
នាម
ព្រីង។
-
2
នាម
ឈ្មោះឈើពួកមួយផ្លែប្រើជាអាហារ, មានច្រើនយ៉ាងគឺជម្ពូស, ជម្ពូសព្រឿងៗ, ជម្ពូខៀវ, ជម្ពូល័ខ ( សុទ្ធតែមានផ្កាស ); ជម្ពូក្រហម ( មានផ្កាក្រហមស្រស់ )។
-
3
នាម
ឈ្មោះឈើតូចមួយប្រភេទផ្សេងទៀតគ្រាប់ក្នុងមានក្លិនឆ្អាបហាងសម្រាប់បុកជ្រលក់សំពត់ដិតជាព័ណ៌ក្រហមស្រស់, ស្លឹកប្រើជាថ្នាំស្រលាបរំងាប់កម្ដៅគ្រុនក្ដៅក្រហាយ។
-
4
គុណនាម
ក្រហមស្រស់ដូចសម្បុរផ្កាជម្ពូក្រហម
ឧទាហរណ៍ សំពត់សម្បុរជម្ពូ, ព័ណ៌ជម្ពូ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)